ចម្ងល់ភាសា

2 Responses to ចម្ងល់ភាសា

  1. តាមខ្មែរខេមរយានកម្ម​ពាក្យ កាហ្វេ គេសរសេរជា កាផែ (ងាយអានងាយសរសេរនិងមានលក្ខណៈជាខ្មែរទៀតផង)។ តើហេតុអ្វីក៏ឥលូវគេមិនប្រើ ឬសរសេរពាក្យកាផែនេះទៅវិញ?

    • khmerling ថា:

      ភាសាខ្មែរយើងមានរូបព្យញ្ជនៈដល់ទៅ៣៣តួ ប៉ុន្តែមានសូរប្រមាណ១៦ ប៉ុណ្ណោះ ។ ដោយឥទ្ធិពលនៃ​ភាសា​បរទេស និងដើម្បីបង្គ្រប់សូរនៃពាក្យយើ់ងខ្ចីមកប្រើ អ្នកភាសាបានបង្កើតរូបព្យញ្ជនៈមួយ​ចំនួន​បន្ថែមទៀត រួមមាន ហ្គ តាងឲ្យសូរ g, ហ្វ តាងសូរ f, ហ្ស តាងសូរ z ជាដើម ។​ សម្រាប់អ្នកដែលបាន​រៀន​ភាសាបរទេស ពិសេសអ្នកដែលរៀនភាសាបារាំងអង់គ្លេស គេក៏ព្យាយាមបញ្ចេញសំឡេងយ៉ាងណា​ឲ្យស្រដៀងឬដូចនឹងធម្មជាតិនៃភាសាដែលគេរៀន ។ ដោយឡែកអ្នកដែលមិនបាន​រៀនឫមិនចេះ​ភាសាទាំងនោះខ្លះ ព្យាយាមនិយាយតាមអ្វីដែលគេឮពីអ្នកចេះភាសាខាងលើ ដល់យូរមកទម្លាប់​នេះបានបន្តពីមួយទៅមួយ រហូតសូរមួយចំនួននៃពាក្យកម្ចីប្រាកដឡើង ។ ពាក្យ café​ ខ្មែរគ្រប់គ្នាពិតជា​បានស្គាល់ ។ អ្នកប្រើភាសាមិនបានរវល់នឹងអ្វីដែលគេនិយាយសម្រាប់ពាក្យដែលទើបមានវត្តមានថ្មី គេនិយាយទៅតាមអ្វីដែលគេបានឮ ។ ហេតុនេះហើយបានជាយើងតែងឮភាពប្លែក ៗ គ្នានៃសូររបស់​ពាក្យ​នេះ ។ ក្រុមអ្នករៀនភាសាបារាំង ឬអង់គ្លេសនឹងបញ្ចេញសំឡេងថា កាហ្វេ [ka: fei] ឬប្រសិនបើគេមិន​បាន​ប្រយ័ត្ន គេក៏ជ្រុលទៅអានថា កាវ៉េ [ka: wei] ឬរាងញាប់បន្តិច ទៅជា កាក្វេ​ [ka kwei]។ ទោះជា​យ៉ាង​ណា​ក្តីវត្តមានសូរថ្មី [f] មិនមែនជាឧបសគ្គប៉ុន្មានសម្រាប់អណ្តាតខ្មែរ ។​ ហេតុនេះត្រូវមានជម្រើស​បីសម្រាប់អ្នកប្រើភាសាខ្មែរ តើត្រូវយក [ka: fei] [ka: wei] ឬ [ka​ kwei] ដែលជម្រើសទីបី​នេះទំនងជាមានប្រៀបលើជម្រើសទី១​ និងទី២ ។ តមកខេមរយានកម្មត្រឡប់ទៅបង្កើតសំណេរថ្មីមួយគឺ កាផែ [ka phae] ។ ការដែលទាញទម្លាប់ដែលសឹងចាក់ជ្រៅទៅក្នុងសណ្តានអ្នកប្រើទៅហើយ មិនមែន​ជារឿងងាយទេ ហើយម្យ៉ាងទៀតការតម្រូវឲ្យអានថា កាផែ មានលក្ខណៈខុសធម្មភាពនៃ​ការបញ្ចេញ​សំឡេងក្នុងភាសាខ្មែរយើង ។

បញ្ចេញមតិ