តុមួយ និង​មួយតុ

នៅក្នុងអត្ថបទមួយចុះផ្សាយដោយកាសែត​កោះសន្តិភាព, ឆ្នាំទី41 លេខ6344 ថ្ងៃពុធ ទី14 ខែឧសភា ឆ្នាំ2008​ ក្រោមចំណងជើងថា

ជម្លោះដណ្តើមស្រីស្អាតក្នុងហាង ដារស្មី បើករថយន្តបុកគ្នា​ ខ្ញុំចាប់អារម្មណ៍ឃ្លាមួយសរសេរថា តុមួយ។​ សូមអាន៖

…រហូតមកដល់យប់ថ្ងៃទី 12 ឧសភា ស្រាប់តែឃើញឈ្មោះសេង អង្គុយមួយតុ និង ឈ្មោះវី អង្គុយមួយតុទៀតផ្សេងគ្នា។…

សូមជួយពិចារណា។

3 Responses to តុមួយ និង​មួយតុ

  1. វិចិត្រ និយាយថា ៖

    ឃ្លា​នេះ​ប្រហែល​ជា​មានន័យ​ អង្គុយ​(ជុំ​ជា​​មនុស្ស​)មួយ​តុ..។
    ​មនុស្ស​មួយ​តុ (ត្រឹម​ត្រូវ) (មួយ​តុ​ បញ្ជាក់​ចំនួន​មនុស្ស ដាក់​នៅ​ពី​ក្រោយពាក្យ​​មនុស្ស)។
    មាន​តុ​មួយ​នៅ​សល់ (ត្រឹម​ត្រូវ)(មួយ​ បញ្ជាក់​ចំនួន​តុ ត្រូវ​ដាក់​ពី​ក្រោយពាក្យ​តុ)។
    ​មាន​មួយ​តុ​នៅ​សល់ រឺ នៅ​សល់​មួយ​តុ (ខុស) (បើ​ចង់​បញ្ជាក់​ចំនួន​តុ​នៅ​សល់)។

  2. sam និយាយថា ៖

    ខ្ញុំគិតថាដូចណឹងដែរ។ តើឃ្លាខាងលើអាចសរសេរជាថ្មីថា …ក្រុមរបស់ឈ្មោះសេងអង្គុយមួយតុ និងក្រុមរបស់ឈ្មោះវីអង្គុយមួយតុទៀតផ្សេងគ្នា។… ប៉ុន្តែមិនច្បាស់ថាក្នុងរឿងនេះមានមនុស្សតែពីរនាក់ឬលើសពីនេះ?

  3. achharia និយាយថា ៖

    តាមធម្មតា
    តុមួយ …តុប្រាំ គឺជាចំនួនតុ គេចង់និយាយពីតុមានប៉ុន្មាន ។
    មួយតុ ជារង្វាស់រង្វាល់ដែលគិតទៅតាមចំណុះប្រចាំតុនិមួយៗដែលគេបាន
    កំណត់គ្នាដឹងមុនថានិយាយពីស្អី ។ ឧ. មនុស្សមួយតុ(មានគ្នា១០នាក់) ការកូនហៅភ្ញៀវ១០០តុ ថ្លៃម្ហូបមួយតុ(២០០ដុល្លា) ជ្រូកខ្វៃមួយសំរាប់៥តុ ។

    បើសរសេរឬនិយាយថា
    …ស្រាប់តែឃើញឈ្មោះសេង អង្គុយមួយតុ និង ឈ្មោះវី អង្គុយមួយតុ
    ទៀតផ្សេងគ្នា។…
    ដូចមិនតាមធម្មតាទេ ។ បើចេះតែវិភាគទៅទៀត ឈ្មោះមនុស្សគ្មាននរណា
    មើលឃើញទេ ហើយនេះថាឈ្មោះមនុស្សអង្គុយទៀត ។
    .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: