១៩៣៩៖ សៀម មកជា ថៃ

ប្រទេសថៃ បច្ចុប្បន្នមានឈ្មោះដើមថា សៀម ។ រដ្ឋប្រហារនាឆ្នាំ ១៩៣២ បានប្ដូរ​ពីការគ្រប់គ្រង​ប្រទេសពីរបបរាជានិយមមកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។ ក្រោយមកទៀត នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៣៩ ពាក្យថា សៀម ក៏ត្រូវបាន​ប្ដូរមកជា ថៃ គឺក្នុងសម័យ ចមភុន ប៉. ភិប៊ូនស៊ុងក្រាម (ចមពល ប៉. វិបូលសង្រ្គាម จอมพล ป. พิบูลสงคราม) ។

ហេតុនេះការប្ដូរឈ្មោះប្រទេសពី​ សៀម មក ថៃ ធ្វើឡើងប្រហែល ២៣ ឆ្នាំ​មុន​ខ្មែរ​ឈ្នះក្តីប្រសាទព្រះ​វិហារ ។ ខាងក្រោមនេះអាចជាការភ័ន្តច្រឡំរបស់វិទ្យុអាស៊ីសេរី ៖

…តុលាការអន្តរជាតិទីក្រុងឡាអេកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ពោលគឺជាង ៤០ ឆ្នាំមុន បានសម្រេចកាត់ប្រសាទព្រះវិហារដែលភាគីថៃ ដែលកាលនោះគេហៅថា ប្រទេសសៀម  មកឲ្យភាគីកម្ពុជាវិញ… (ស្តាប់ សំឡេងដើម… នាទីទី  1:15 ដល់ 1:25)

គួរកត់សម្គាល់ថា៖ ទោះជាមានការប្ដូរឈ្មោះ សៀម មកជា ថៃ អស់កាលជាង ៧០ ឆ្នាំ​មកហើយក្តី ក៏ខ្មែរនៅស្រុកថៃបច្ចុប្បន្នដែលរស់នៅតាមបណ្ដាខេត្តជាយដែន​ខ្មែរ-ថៃ នៅហៅ ថៃ ថា សៀម ៗ ដដែល ។

អត្ថបទទាក់ទង៖

  1. ខ្មែរ ឬ កម្ពុជា

5 Responses to ១៩៣៩៖ សៀម មកជា ថៃ

  1. កណ្តូបប្រមឹក និយាយថា ៖

    សូមទោសចាកប្រធានបន្តិច.
    បងមានដឹងទេថា យួនដូរមកវៀតណាមវិញ
    នៅឆ្នាំណាដែរ?

    • Khmerling និយាយថា ៖

      បងឆ្លើយមិនទាន់បានទេ ព្រោះរកមិនទាន់ឃើញ ។ អញ្ចឹងយើងគួររង់ចាំប្រិយមិត្តបន្ត ក្រែងអាចជួយបំភ្លឺបាន ។

      អរគុណកណ្ដូបប្រមឹក ដែលឆៀងមកលេង ។

  2. somada និយាយថា ៖

    ខ្ញុំក៏ធ្លាប់ជួបច្រើនដែរជាពិសេសអ្នកសុរិន្រ្ទ និង​ បុរីរ៉ាំ គាត់ហៅថាសៀម​ ៗ​ពេញ​មាត់តែម្តង គាត់ប្រាប់ថាធ្លាប់ហៅអញ្ចឹងទៅហើយ ដល់ទៅដូរជាថៃ​មិនទម្លាប់ អ្នកណាហៅថៃក៏ហៅទៅ តែពួកគាត់នៅតែហៅថាសៀមដដែល​ហ្នឹង ។

  3. លី កល្យាណ និយាយថា ៖

    សៀមវាខ្លាចជាប់ឈ្មោះចាញ់ខ្មែរយូរបានវាសុំដូរឈ្មោះចឹង (សៀមរាប)។

    • khmerling ភាសាខ្មែរ និយាយថា ៖

      ខ្មែរយើងហៅសៀមរាប ចំណែកថៃគេហៅខេត្តនេះតាមសំណេរថា សៀមរដ្ឋ เสียมราฐ ។ ខ្មែរយើងថា ពេលធ្វើសង្រ្គាមបង្ហូរឈាមគ្នារវាង​ខ្មែរ​និងសៀម សមរភូមិចុងក្រោយដែលសៀមចាញ់ដៃខ្មែរគឺនៅខេត្ដ​សៀមរាបនេះឯង ។ ពាក្យ រាប នេះគឺចាញ់ គឺខេត្តសៀមចាញ់ ។ ចំណែកសៀមវិញ គេថា ខេត្តនេះជារដ្ឋមួយដែលគ្រប់គ្រងដោយ​សៀម ក្នុងអំឡុងដែរខេត្តខ្មែរមួយចំនួនធ្លាក់ក្នុងការគ្រប់គ្រងរបស់​សៀម ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: