ឥវ៉ាន់ និង អីវ៉ាន់

ធ្លាប់តែសរសេរ ឥវ៉ាន់ ជាង អីវ៉ាន់ តាំងពីដើមមក ដោយយល់ថាពាក្យនេះគេ​សរសេរ​អញ្ចឹងអ៊ឹចឹង ។ ក្រោយពីបានដឹងថាភាសានេះមានវិបត្តិរហូតបែងចែកជាបក្ស​លោកសង្ឃ​និងបក្សឧបាសក ឬ ធម៌ចាស់ និងធម៌ថ្មី (ក្រុមអភិរក្សនិយមនិងក្រុមកែប្រែនិយម) អីណានោះ ខ្ញុំក៏មានទំនោរមកខាងក្រុម​អភិរក្សនិយមច្រើនជាងក្រុមកែប្រែនិយម ។​ហេតុនេះរាល់សំណេររបស់ខ្ញុំអនុលោមតាមសំណេរក្នុងវចនានុក្រមភាសាខ្មែរ គឺ​មិនយកតាមលំនាំដែលបានរៀនចេះចាំពីសាលានោះទេ ។ ពាក្យ ឥវ៉ាន់ នេះខ្ញុំចេះតែ​សរសេរបែបនេះរហូតមក ដោយគិតថាសំណេរនេះត្រូវនឹងសំណេរក្នុងវចនានុក្រម ។ ចំពោះសំណេរថា អីវ៉ាន់ ជាសំណេរខុស ។ មកដល់ពេលនេះអ្វីដែលខ្លួនគិតថាត្រូវ​នោះបែរជាខុស ព្រោះក្នុងវចនានុក្រមភាសាខ្មែរមិនមានពាក្យ ឥវ៉ាន់ ទេ មានតែ​ពាក្យ​អីវ៉ាន់ (ទំព័រ ១៧៧៥) ។ អំណឹះតទៅប្រសិនបើខ្ញុំសរសេរ ឥវ៉ាន់ សូមប្រិយមិត្តមេត្តា​ជួយដាស់តឿនផង ។ មិនថាពាក្យតែមួយនេះទេ ពាក្យផ្សេងទៀតណាដែលប្រាស​ចាក​ពីសំណេរ​ក្នុងវចនានុក្រម ក៏សូមជួយផ្ដល់មតិកែតម្រូវផងដែរ ។  

6 Responses to ឥវ៉ាន់ និង អីវ៉ាន់

  1. វិចិត្រ និយាយថា ៖

    ពាក្យ អញ្ចឹង ក៏​ខុស​ដែរ វចនានុក្រម​ គេ​សរសេរ អ៊ីចឹង ។

  2. វិចិត្រ និយាយថា ៖

    ធម៌​ចាស់ ធម៌​ថ្មី មិនមែន​ជា​ជំលោះ​អក្សរ​សាស្ត្រ​ទេ តែ​ជា​ជំលោះ​រឿង​ធម៌​នេះ​តែ​ម្ដង។ ក្នុង​រឿង​នេះ គេ​ចោទ​ខាង​សម្ដេច​ជួន​ ណាត​ ថា​ជា​ក្រុម​ធម៌​ថ្មី ។ ក្រុម​ផ្សេង​ទៀត​ជា​ក្រុម​ធម៌​ចាស់។ ឈ្លោះ​គ្នា​រហូត​ដល់​មាន​ការ​កាប់​សំលាប់​គ្នា​រវាង​សង្ឃ​នឹង​សង្ឃ។
    ជំលោះ​បែប​នេះ​កើត​មាន​ឡើង នៅ​ពេល​ដែល​ក្រុម​ សម្ដេច​ជួន​ ណាត​ ជា​សង្ឃ​ជំនាន់​ក្រោយ រឿន​សូត្រ​ចេះ​ដឹង​ធម៌​អាថ៌​ពី​ព្រះ​ត្រៃ​បិដក​ផ្ទាល់ ធម៌​ទាំង​នោះ​ខុស​គ្នា នឹង​ធម៌ ដែល​ខ្មែរ​ទំលាប់​ធ្វើ​តៗ​គ្នា​មក ដូច្នេះ​ក៏​កើត​មាន​ជំលោះ​នឹង​គ្នា​ទៅ។
    បើ​តាម​សម្ដេច​ជួន ណាត គ្មាន​ធម៌ចាស់​ធម៌​ថ្មី អី​ទេ បញ្ហា​គឺ​កើត​មក​ពី​មនុស្ស​ធ្វើ​តៗ​គ្នា ហើយ​ប្រាស​ចាក​ធម៌​ដើម​របស់​គេ​តែ​ប៉ុណ្ណោះ។

    បញ្ហា​ផ្សេង​ទឿត ដូចជា​សម្ដេច​ជួន ណាត បាន​លើក​តំកើង​ការ​បោះពុម្ព​ធម៌​ជា​សៀវភៅ ព្រោះ​វា​លឿន តែ​ក្រុម​ធម៌​ចាស់ ប្រឆាំង ថា​ត្រូវ​តែ​ចារ​លើ​ស្លឹក​រិត ក៏​កើត​មាន​ការ​ប្រឆាំង​ប្រមូល​សឿវភៅ​ធម៌​ដុត​ចោល​ មួល​ឆាវ​ទៅ។

    (ឆ្លង​តាម​រយៈ​ជំលោះ​អស់​នេះ ហើយ បាន​ជា​គេ​សរសើរ​សម្ដេច​ជួន ណាត ថា​ជាអ្នក​បួស​ជឿន​លឿន។)

  3. Love Kampuchea និយាយថា ៖

    ពិតជាមានប្រយោជន៏មែន។ សូមសរសើរទាំងអ្នកមានមតិ ទាំងម្ចាស់ប្លុក។ សូមអរគុណ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: