ឥណ្ឌាចម្លងអង្គរវត្ដ

ខ្លឹមសារខ្លះក្នុងសំណេរនេះមិនមែនធ្វើឡើងដើម្បី​បំបែកបំបាក់​ចំណងមិត្ដភាព​នៃប្រទេស​ទាំងពីរឬជាការញុះញុងអ្វីមួយក៏ទេដែរ ។ នេះគ្រាន់តែជាការឆ្លុះបញ្ចាំងអំពី​អារម្មណ៍​ប្រកបដោយការហូងហែងចំពោះមរតកដូនតា។ (សូមមេត្ដាអានដោយការថ្លឹងថ្លែង)

តាមប្រភពវិទ្យុអាស៊ីសេរីថា ឥណ្ឌាមានគម្រោងសាងសង់ប្រាសាទមួយដែលដូចគ្នា បេះបិទនឹងប្រាសាទអង្គរវត្ដ ប៉ុន្ដែមានទំហំធំជាងនិងខ្ពស់ជាងអង្គរវត្ដទៅទៀត ។

“It will be the world’s largest Hindu temple… bigger in size, shape and height than the Angkor Wat of Cambodia,” the trust’s secretary, Acharya Kishore Kunal, told the BBC.

ស្ងាត់ ៗ ឥណ្ឌាក៏ចេះលេងក្បាច់នេះដែរ ។ អ៊ីចឹងការដែលគេជួយយើងក្នុងការជួសជុល ប្រាសាទអង្គរវត្ដនាកាលកន្លងទៅ ជាវត្ថុបំណងមកក្រេបយកគំរូប្លង់លម្អិតអង្គរវត្ដទៅ វិញទេ មិនមែនមកជួសជុលដើម្បីអភិរក្សដោយស្មោះស្មគ្រនោះទេ ។ ការបំពេញការ ងារក្រុមការងារឥណ្ឌានាពេលនោះមិនបានបំពេញតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ព្រោះបានប្រើឧបករណ៍និងជាតិគីមីដែលបំផ្លាញដល់ថ្មប្រាសាទ ។ ខ្ញុំមិនដឹងថាក្រុមនេះ និងក្រុមកសាងប្រសាទតាមគំរូប្រាសាទអង្គរវត្ដនោះជាក្រុមតែមួយឬយ៉ាងណាទេ ប៉ុន្ដែ គេជាឥណ្ឌាដូចគ្នា ។

ទោះណាជាខ្មែរបានទទួលឥទ្ធិពលពីប្រទេសនេះនាបូរាណកាលក៏ពិតមែន ប៉ុន្ដែសំណង់ សាសនានានាដែលខ្មែរបានសាងសង់ឡើងដោយគំនិតច្នៃប្រឌិត ។ ជួនកាលយើង ពិបាកជឿថា យើងបានទទួលឥទ្ធិពលពីប្រទេសនេះខាងស្ថាបត្យកម្ម ព្រោះយើងមាន សំណង់ប្រាសាទរាប់ពាន់ពាសពេញប្រទេសទាំងនៅកម្ពុជាបច្ចុប្បន្ន និងនៅលើទឹក ដីប្រទេស ជិតខាងដែលជាទឹកដីអតីតរបស់មហានគរខ្មែរ ។ ចំណែកប្រទេសដែល គេយលថាជាប្រភពបែរជាគ្មានអ្វីសេសសល់ដូចសំណង់ប្រាសាទខ្មែរទៅវិញ ។

ពេលនេះគេឃ្លានពីយើងរហូតទ្រាំលែងបាន ទើបបោះបោចលុយកាក់ទៅចម្លងអង្គរ យើង ទៅធ្វើនៅលើទឹកដីខ្លួន ។ នេះជាទង្វើថោកទាបដែលប្រទេសធ្លាប់មាន អរិយធម៌ រុងរឿងមួយនេះធ្វើឡើង ។ ម៉េចមិនសាងសង់សំណងប្រាសាទតាមគំរូដែលខ្លួនមាន ឬសាងអ្វីដែលមិនប៉ះពាល់ផលដល់ប្រទេសក្បែរខាង ?

ករណីណាក៏ដោយឥណ្ឌាមិនគួរណាមកស្រេកឃ្លានអ្វីដែលជាស្នាដៃបុព្វបុរសខ្មែរ ។ ប្រទេសមេមិនចូលបក្ខសម្ព័ន្ធមួយនេះត្រូវពិចារណាឡើងវិញ ។ ឬគេគិតថាប្រទេស​ដែលមិន​ចូលបក្ខសម្ព័ន្ធ​អាចធ្វើអ្វីបានតាមចិត្ដ ព្រោះខ្លួនមិនចំណងអ្វីសន្ធិសញ្ញា​អ្វីជាមួយ​ប្រទេសនានាលើលោកនេះ ?

អំណឹះតទៅ បើរដ្ឋាភិបាលកម្ពុជាមិនមានវិធានការតាមផ្លូវច្បាប់ គម្រោងរបស់គេ​នឹង​លុះ​តាមវត្ថុបំណង ពេលនោះអង្គរខ្មែរលែងជាស្នាដៃឯកគ្មានពីរទៀតតទៅទៀតហើយ ។

ព័ត៌មានពាក់ព័ន្ធ

2 Responses to ឥណ្ឌាចម្លងអង្គរវត្ដ

  1. Somada Vsthea និយាយថា ៖

    មានអ្នកតវ៉ាប្រឆាំងជាខ្លាំងចំពោះ​បញ្ហានេះ តែចំពោះរដ្ឋាភិ​បាល​​កម្ពុជា ​អះអាង​ថា គម្រោ​ងសាងសង់​​ប្រាសាទ​​អង្គរវត្ត​​ដ៏​​ធំមួយ​នៅ​​ឥណ្ឌា​​ គឺ​​មិន​ប៉ះ​​ពាល់​​​ដល់​​​តម្លៃ ​និង​កេរ្តិ៍​ឈ្មោះ​របស់​ប្រាសា​ទ​​អង្គរ​ខ្មែរ​ទេ ​ព្រោះ​ថា​​ប្រាសា​ទ​​អង្គរ​ខ្មែរ​​ជា​សំណៅ​​ដើម​។​​ ប្រភព
    http://vodhotnews.com/km/news/flash-news/78-news-flash/5399-plan-to-build-ankorwat-at-india-not-effect-to-cambodia

  2. wealsrae និយាយថា ៖

    មនុស្សចេះតែដើរ ឆ្កែចេះតែព្រុស ។​ យូរមកហើយបារាំងក៏ធ្លាប់សង់​ប្រាសាទខ្មែរបែបនេះដែរ ។ ម៉េចមិនថាឲ្យបារាំងផង ទើបតែមកថាឥណ្ឌា ។ ក្នុងកែវចិត្ដគំនិតខ្មែរមួយចំនួន អង្គរវត្ដគ្មានតម្លៃអីទេ ព្រោះទីនោះរក​ភាពមានបាទឲ្យតែពួកអ្នកមានអំណាចនិងអ្នកមានស្ដុកស្ដមប៉ុណ្ណឹង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: