ក្បាច់គុនល្បុក្កតោ និង គុនដំបង

យើង​គ្រប់​គ្នា​​ធ្លាប់​តែ​បាន​ឮ​និង​ឃើញ​បុរស​ ឬ​ក៏​តាៗ​ទេ ដែល​ចេះ​ក្បាច់​គុន​ល្បុក្កតោ ឬគុន​ដំបង​ជាដើម ​​ប៉ុន្តែ​​​ប្រហែល​​ជា​ភ្លេច​គិតថា ស្ត្រី​ក៏​មាន​​ដែរ ជាក់​ស្តែង​​​លោក​​យាយ​ម្នាក់​​បាន​បង្ហាញ​​ខ្លួន​ថា​ គាត់​នៅ​ចេះ​ចាំ​ក្បាច់​គុន​រប​ស់​​បុព្វ​​បុរស​​យើង​មិន​ចាញ់​​បុរស​ឡើយ ។ លោកយាយ​​រូប​នេះ​ឈ្មោះ​សៅ វ៉ុន បច្ចុ​ប្បន្ន​អាយុ​៧០​ឆ្នាំ មានទីលំនៅភូមិ​ខ្វិត ឃុំ​ពង្រ ស្រុករលាប្អៀរ។ អានបន្ត…

ប្រភព៖ កោះសន្តិភាព (២១ កក្កដា ២០១១)

រឿងទាក់ទង៖

  1. ក្បាច់គុនបូរាណខ្មែរ…

5 Responses to ក្បាច់គុនល្បុក្កតោ និង គុនដំបង

  1. sounvichar និយាយថា ៖

    បើសេចក្តីលោភលន់របស់អ្នកធំមិនទាន់ដល់កម្រិតទេ អំពើពុករលួយ​នៅ​តែមានគ្មានទីបំផុត តើគេទៅគិតអីរឿងមរតកដូនតានោះ ។ គេកំពុងបំពេញតម្រូវការមិនទាន់ហូរហៀរនៅឡើយទេ ។ ស្រុកអីខុសគេ ។ ស្រុកគេ គេលើកដំកើង គេខ្លាចស្នាដៃមនុស្សជាតិដ៏កម្របាត់បង់ ។

  2. somada និយាយថា ៖

    ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈគួរតែជួយឧបត្ថម្ភប្រាក់កាស សម្រាប់​គាត់​ខ្លះ ចាត់ទុកជារង្វាន់សម្រាប់​លោកយាយដែលបានរក្សាទុកស្នាដៃ​របស់ដូនតាយើង ។ សូមឲ្យលោកយាយមានសុខភាពល្អ ។

  3. khmerling និយាយថា ៖

    ស្របជាមួយទស្សនៈរបស់ Sounvichar មួយភាគ ខ្ញុំសង្ឃឹមតិចណាស់​ថា រដ្ឋយើងមានការទំនុកបម្រុងក្នុងការអភិរក្សមរតកដូនតា​យើង បើកេង​ចំណេញលើរឿងនេះទើបមាន ។ ខ្ញុំស្ដាយមរតកថ្លៃថ្លារបស់បុព្វបុរស​យើងបន្សល់ទុកមក ហើយអ្នកជំនាន់ក្រោយបំភ្លេចចោល ហើយ​ជួន​កាលរបស់ទាំងនោះត្រូវប្រទេសជិតខាងគេយកទៅអភិរក្សឲ្យ ហើយ​ប្រាប់កូនចៅគេថា វាជាកេរសល់ពីដូនតាគេ ដូចជាក្បាច់ប្រដាល់, ភ្លេង, របាំ…។

  4. wealsrae និយាយថា ៖

    អាចជាការខ្ចីពីយើងទៅ ឬមនុស្សនៅសម័យនោះរស់នៅ​រួមគ្នាច្នៃរបស់នេះ​ប្រើរួមគ្នាក៏ថាបាន ។ យើងខ្លាចតែរហូត ខ្លាចព្រោះស្រុកកើតសង្គ្រាម ។ អ្នកចេះមួយចំនួនមិនហ៊ានបញ្ចេញឲ្យគេឃើញ ។ វិជ្ជាគុនដែលលោក​យាយចេះនេះ មិនមែនកើតពីការបង្ហាត់បង្ហាញពេញមុខទេ គឺចេះដោយ​សារលួចហាត់រៀន ។ នេះហើយជាកត្តាឈានទៅរកភាពបាត់បង់ និងដោយ​មិនមានការយកចិត្តទុកដាក់ពីមនុស្សពីមួយជំនាន់ទៅមួយជំនាន់
    យើងត្រូវផ្ញើគេផ្ញើឯងជិតខាងដេលគេចង់បាន ។ ជួនកាលគួរអរគុណគេ ដែលជួយរក្សាឲ្យ ។ មិនបាច់មើលអីទេ មើលតែពិធីក្នុងវាំង គេនៅប្រតិបត្ដិតាមរបៀបបូរាណសម្រាប់ក្សត្រគេ ដែលរបៀបរបបនោះ គេយកពីយកទៅប្រើតាំងតែសម័យអតីត ។ ក្រឡេកមើលខាងយើងវិញ ធ្វើកាត់ ៗ ដូចខ្លាចអស់លុយ ។

  5. ទំព័រដើម « និយាយថា ៖

    […] ក្បាច់គុនល្បុក្កតោ និង គុនដំបង […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: