ទាល់ និង ទ័ល

ពាក្យទាំងពីរនេះមានសូរអានដូចគ្នា ហើយនិយមន័យក៏មិនជាប្រាសចាសគ្នាប៉ុន្មានដែរ៖

ទាល់ (កិ.), (គុ.) មិន​រហូត, ទញ់តុះ, ទើស​ផ្លូវ, ទើស​ដំណើរ; ខ្វះ​ខាត, មិន​គ្រប់​គ្រាន់ : ទាល់​ច្រក, ទាល់​គំនិត; ទាល់​សោហ៊ុយ, ទាល់​ប្រាក់​ចាយ, ផ្លូវ​ទាល់ (ម. ព. ទ័ល ផង) ។ ពាក្យ​សុភាសិត​បុរាណ​ថា : ដប់​ទាល់​ម្ភៃ​ទាល់ កុំ​ឲ្យ​ទាល់​គំនិត ដប់​គិត​ម្ភៃ​គិត កុំ​គិត​ការណ៍​ឆ្វេង ដប់​លេង​ម្ភៃ​លេង កុំ​លេង​ល្បែង​ភ្នាល់; បើ​ជ្រុល​លេង​ហើយ ឃើញ​ទោស​ក្រ​ទ័ល ត្រូវ​កត់​សម្គាល់ ស្បែស្បថ​រាង​ចាល
(ន.) ឈ្មោះ​ត្រាវ​គោក​មួយ​ប្រភេទ ពួក​ធ្មៅ, យក​ដើម​ប្រើ​ធ្វើ​ជា​បន្លែ​ស្ល​បាន ។

ទ័ល (កិ.) (សំ.),(បា.) (ទល កិ. “កាត់; ពុះ; ចោះ; ចាក់; ចែក; ទើស; ទាក់; ក្រីក្រ…”; ន. “ស្លក​ឈើ; ចំណែក”) ទើស​ផ្លូវ, ទើស​ដំណើរ : ទ័ល​ផ្លូវ, ទ័ល​គំនិត, ទ័ល​ទ្រព្យ ។ គុ. ដែល​ក្រីក្រ​ទ្រព្យ, ខ្សត់​ទ្រព្យ : មនុស្ស​ទ័ល អ្នក​ទ័ល (ច្រើន​សរសេរ​ក្លាយ​ជា ទាល់ ដូច្នេះ​យូរ​ហើយ​ចំពោះ​ការ​ក្រីក្រ គួរ​សរសេរ ទ័ល វិញ) ។ ទ័ល​ប៉ុច កិ. ទ័ល​ត្រឹម​ដូច​គេ​ចាប់​ច្បុច ឬ​ទ័ល​កើល​ទើស​មិន​មាន​ផ្លូវ​ទៅ​ទៀត ។

3 Responses to ទាល់ និង ទ័ល

  1. David និយាយថា ៖

    តាំងពីចេះអក្សរមក មិនដែលគិតថាមានតែពាក្យដែលសរសេរ ទាល់ តែមួយ ហើយសរសេរជា ទាល់ តែរហូតមក ។ សម្រេចសម្រួលទៅសរសេរមួយបែបក៏ដូចជាបាន​ហើយ មិនបាច់ពីរបីបែបទេ ។

  2. somada និយាយថា ៖

    តើមានអ្វីសម្គាល់ថាត្រូវសរសេរបែបណាដើម្បីឲ្យត្រឹមត្រូវទេ ?

  3. សួនវិចារ និយាយថា ៖

    ចង់ស្គាល់ ដើមទាល់ តើមានលក្ខណៈម៉េចដែរ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: