ទឹកនិងតឹក

ទឹក ៖ វត្ថុរាវដែលយើងប្រើដើម្បីផឹក ងូត លាង…ប្រចាំថ្ងៃ ។ តឹក៖ ឯកតារង្វាស់ប្រវែង​ស្មើនឹង ១០ សង់ទីម៉ែត្រ ។ វចនានុក្រមភាសាខ្មែរថាពាក្យ ទឹក ​ជាពាក្យបាលី និង​ជា​ពាក្យ តឹក ជាពាក្យចិន ។

តាមការសង្កេត អ្នកស្រុកតំបន់ខ្លះបញ្ចេញសំឡេង ទឹក ថា តឹក ឬ ទឹ។ នេះជាការប្រើ​ភាសាតាមទម្លាប់របស់អ្នកស្រុក​ ប៉ុន្តែក្នុងការប្រើប្រាស់​ភាសាផ្លូវការទាំងក្នុងសំណេរនិង​អំណាន (តាមវិទ្យុឬទូរទស្សន៍…) យើងកម្រនឹងឃើញគេអានឬសរសេរ​ ទឹក ជា តឹក ណាស់ ។

ថ្ងៃនេះខ្ញុំស្តាប់វិទ្យុអាស៊ីសេរី បានឮអ្នកអានព័ត៌មានបញ្ចេញសំឡេងពាក្យ ទឹក មកជា តឹក ។ នេះមិនជាការខុសទេ ប៉ុន្តែគ្រាន់តែប្លែក​ត្រចៀក ដែលពីមុនពេលទៅលេងស្រុក​កំណើតនៅកំពង់ចាមម្តងៗ តែងឮញាតិមិត្តបងប្អូនខ្លះនៅទីនោះនិយាយ ទឹក ថា តឹក ។

សូមចុចស្ដាប់៖ RFA

7 Responses to ទឹកនិងតឹក

  1. វិចិត្រ និយាយថា ៖

    ស្រុក​ក្រចេះ​ខ្ញុំ ក៏​និយាយ​ទឹក ជា​តឹក ដែរ

  2. Lundi Lay និយាយថា ៖

    អ្នក​សៀមរាប ជាពិសេសអ្នក​នៅស្រុកបាគង គឺគេច្រើន​និយាយ​ថា​ទឹក (និយាយបែបរឌឿន) ។

  3. Khmerling និយាយថា ៖

    អញ្ចឹងប្រហែលជាទាំងអ្នកកំពង់ចាមនិងអ្នកក្រចេះនិយាយពាក្យនេះដូចគ្នា ។

  4. somada និយាយថា ៖

    អ្នកស្រុកព្រៃវែងក៏និយាយថា ទឹ ដែរ ។

  5. សួនវិចារ និយាយថា ៖

    ខ្ញុំអ្នកស្រុកព្រៃវែង តែខ្ញុំអត់ដែលនិយាយអញ្ចឹងផងហ្នឹង ហើយបងប្អូនខ្ញុំដូចមិន​ដែលឮនិយាយថា​ ទឹ ផងដែរ ។ ក្រែងច្រឡំទេដឹង ?

  6. somada និយាយថា ៖

    មិនច្រឡំទេ ព្រោះខ្ញុំលឺតាយាយខ្ញុំនិយាយអញ្ចឹង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: