អក្សរខ្មែរលើស្មាតារាហូលីវូដ

ឯកសារនានាទាក់ទងនឹងការសាក់បង្ហាញថា  ការសាក់មានអាយុកាល​ជាង​ប្រាំពាន់​ឆ្នាំ​មកហើយ ។ ការសាក់ក្រៅពីជំនឿដែលថានឹងជួយការពារខ្លួនឬជួយ​ផ្ដល់ឋាមពលតាម​បែប​​អរូបិយ ត្រូវ​បាន​មនុស្សមួយចំនួននាសម័យនេះចាត់ទុកថាជាសិល្បៈមួយប្រភេទ​ក្នុង​ការតុបតែងរាងកាយ ។​ នៅសម័យបូរាណ ការចាក់សាក់ត្រូវគេជឿថាជាការ​បញ្ចុះ​មន្ដ​អាគមដើម្បីការពារខ្លួន បញ្ចៀសឧបទ្រពចង្រៃឲ្យចៀសចេញឆ្ងាយ ។ ​គ្រឿងសញ្ញា​ដែលគេយកមកសាក់​​មាន​ជាអាទិ៍ រូបសត្វ សញ្ញាផ្សេងៗ និង អក្សរ ឬលេខ ។ អក្សរ​ខ្មែរ​ត្រូវបានគេចាត់ទុក​ថាជា​អក្សរសក្ដិសិទ្ធិមួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ។ ហេតុ​នេះទាំងការចាក់សាក់​ឬ​សរសេរ​​យ័ន្តជាដើម គេនិយមយកអក្សរនេះមកប្រើ ។ មាន​អ្នកចាក់និងអ្នកឲ្យ​គេចាក់​មួយចំនួនចេះតែសាក់ដោយមិនដឹងថាអក្សរដែល​សាក់នោះ​មានខ្លឹមសារនិងអានថាម៉េច ថាម៉េចផងក៏មាន ។ ទោះជាយ៉ាងណាក្ដី គេជឿថា​ ខ្លឹម​សារ​នៃអក្សរដែលសាក់​នោះនឹង​ឃុំគ្រងរក្សា នាំសិរីសួស្ដី ធ្វើឲ្យគេផុតពីភ័យន្តរាយនានា ជាដើម ។

ខាងក្រោមនេះជារូបថតតារាភាពយន្ដអាមេរិកាំង ដែលនៅលើស្លាបប្រចៀវ​របស់នាង​មានសាក់ជាអក្សរខ្មែរ ។ ខ្លឺមសារនៃសាក់នោះមានយ៉ាងណា សូមលោកអ្នក​ព្យាយាម​អានដោយខ្លួនឯងចុះ ។

Khmer Letters on Angelina Jolie

អត្ថបទដែលទាក់ទង៖

  1. ខ្មែរគ្មានអក្សរឬ?
  2. Angelina Jolie

6 Responses to អក្សរខ្មែរលើស្មាតារាហូលីវូដ

  1. David និយាយថា ៖

    អានអត់ដាច់ទេ ។!!!

  2. somada និយាយថា ៖

    អក្សរខ្មែរជាអក្សរសក្តិសិទ្ធទេដឹង ព្រោះនៅហាងលក់ឥវ៉ាន់ក្នងប្រទេស​ថៃ ភាគច្រើនឃើញគេសរសេរយ័ន្ត(អក្សរ ក ដល់អ) ដាក់លើក្រណាត់​ក្រហម ហើយមានអុជធូប ដាក់នំចំណីសែនរាល់ថ្ងៃទៀតផង ។

  3. khmerling និយាយថា ៖

    មានថៃខ្លះបង្វែមិនហៅអក្សរនោះថាជាអក្សរខ្មែរទេ គេហៅអក្សរនោះថា អក្សរខម ។

  4. achharia និយាយថា ៖

    ជួរទី១ពីខាងស្ដាំមក

    នមោពុទ្ធានមពទមអឧ

    ជួរបន្ទាប់ៗមក មិនហ៊ានប្រាប់អស់ទេ
    ខ្លាចសាបផស់គាត់អស់ :D

  5. Khmerling និយាយថា ៖

    អៃយ៉ះ!​
    អ្នកអានសាក់ចេញមុខហើយ ។ អ៊ីចឹងតាមដែលោក achhiria សរសេរខាងលើ ពាក្យក្នុងសាក់នោះមិនមែនជាពាក្យខ្មែរទេ ជាពាក្យបាលីទេតើ ។

    អរគុណលោក achharia ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: