សូមចូលរួមរំលែកទុក្ខ

ជាបឋម Khmerling សូមរួមចំណែកសម្ដែងនូវសេចក្ដីទុកក្រៀមក្រំជាមួយ​នឹងក្រុម​គ្រួសារសព​ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរដ៏សែនរន្ធត់មួយនៅខណ្ឌព្រៃនប់ ។ នេះជាសោក​នាដកម្មមួយដែលគួរឲ្យសោកស្ដាយបំផុត ។ សូមព្រលឹងវិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់បង់​ជីវិតទៅ បានទៅកាន់សុខគតិភព ចំណែកអ្នកដែលរងរបួស សូមបាន​ជាសះស្បើយ​ឲ្យបានឆាប់ ។

មូលហេតុនៃគ្រោះថ្នាក់ តាមដើមអំពិលថា មកពីខាងអ្នកបើកបររថយន្តដឹកដែកទំនងជា​ងងុយដេក ។ ប៉ុន្តែតាមការសង្កេត​ជាទូទៅ អាចបណ្តាលមកពីភ្លៀងធ្លាក់ និងការផ្ទុក​ហួសចំណុះ ។ តាមចំនួនអ្នកស្លាប់និងរបួស គេមិនសមនឹងប្រើ​រថយន្តតូចមួយ​ដែល​មាន​ចំណុះមិនដល់ម្ភៃនាក់ផងនោះ ។ តាមរូបថត រថយន្តដឹកអ្នក​ដំណើរនេះទំនងជារថយន្ត​ទួរីស ១២ ឬ ១៦ កៅអី ប៉ុណ្ណោះ ។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏កើតមានរួចមកហើយលើកំណាត់ផ្លូវកំពុងចាមភ្នំពេញ ត្រង់ម្ដុំជិតស្គន់ ។

ប្រភព៖ ដើមអំពិល និង កោះសន្តិភាព , អាពាហ៍ពិពាហ៍ក្រោមតំណក់ទឹកភ្នែក

2 Responses to សូមចូលរួមរំលែកទុក្ខ

  1. somada និយាយថា ៖

    សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារអ្នកស្លាប់ផង ។ អារឿងដាក់មនុស្ស​ហួសចំណុះនេះ មិនថាតែស្រុកខ្មែរទេ​ សូម្បីតែនៅថៃក៏អញ្ចឹងដែរ ខ្ញុំឧស្សាហ៍ជួប​ណាស់ឲ្យតែអ្នកជិះព្រម ឡើងមកប៉ុន្មានក៏បានដែរ ។

  2. សួនវិចារ និយាយថា ៖

    ជីវិតតាមផ្លូវថ្នល់នៅប្រទេសយើងនៅមានសុវត្ថិភាពទាបណាស់ រាប់ទាំងគ្រោះថ្នាក់ចរាចរ និងអំពើប្លន់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: