ក្រមសីលធម៌តាមរយៈ ស្លាប់ die ตาย chết

អំពើឃាតកម្មនៅលើទំព័រកាសែតខ្មែរ មើលទៅគួរឲ្យខ្លាច ព្រោះអ្នកសរសេរ​ព័ត៌មាន​ខ្មែរព្យាយាមភ្ជាប់រូបភាពនៃអំពើឃាតកម្មទាំងនោះឬរូបថតទាក់ទង​នឹងការស្លាប់​ទៅនឹងអត្ថបទរបស់ខ្លួនយ៉ាងចំហរ ។ នេះជាអំពើអយុត្តិធម៌​និងអមនុស្សធម៌មួយចំពោះ​ជនរងគ្រោះ ព្រោះ​ត្រូវគេថតយកមក​ផ្សាយ​យ៉ាងសប្បាយលើទំព័រកាសែតរបស់គេ ដោយមិនគិតដល់កិត្តិយសនៃមនុស្សជាតិ ។ មិនដឹងថាច្បាប់​សារព័ត៌មាន​ខ្មែរ​មាននិយាយដល់រឿងនេះដែរឬទេ? សារព័ត៌មានស្រុកគេ គេមានការ​ប្រយ័ត្ន​​ប្រយែងណាស់លើក្រមសីលធម៌មួយនេះ ។ អំពើមនុស្សឃាត (ការសម្លាប់​មនុស្ស) នៅស្រុកណាក៏មាន ប៉ុន្តែនៅតាមបណ្តាសារព័ត៌មានស្រុកគេ គេមិនធ្វើដូច​ស្រុក​​​យើងទេ គេផ្ដល់កិត្តិយសដល់បុគ្គលដែលស្លាប់ទៅណាស់ ទោះជាសាកសពចោរ ឬសាកសពអ្នកល្មើសច្បាប់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនដាក់បង្ហាញយ៉ាងចំហរ​នៅលើទំព័រព័ត៌មានដែរ ។ ប្រសិនបើមានចុះផ្សាយអំពីសាកសព លុះត្រាចាំបាច់​ណាស់ទើបគេធ្វើ តែបើធ្វើហើយ​គេ​បិទមិនឲ្យឃើញមុខច្បាស់ដែរ ឬបាំងភ្នែក ។

ប្រសិនបើយើងស្វែងរករូបភាពទាក់ទងនឹងពាក្យ៖ ស្លាប់ die ตาย chết នៅក្នុង​ហ្គូហ្គល លទ្ធផលដែល​ចេញមកគឺ ពាក្យស្លាប់ បានបង្ហាញរូបសាកសពយ៉ាង​ច្រើន ពីពាក្យ die chết និង ตาย ដែលស្ទើរគ្មានតែម្តង ។ នេះមិនមែនមានន័យថា នៅប្រទេស​ក្រៅពីយើង​មិនមាន​អំពើឃាតកម្ម ឬគ្មានអ្នកស្លាប់នោះទេ ប៉ុន្តែ​អ្នក​សារព័ត៌មាន​​គេគោរពវិជ្ជាជីវៈ​របស់​គេ ។ ការដាក់រូបឃាតកម្មឬអំពើហឹង្សានានា​នៅក្នុងទំព័រកាសែត ទស្សនាវដ្ដី​នានាជះឥទ្ធិពល​ខ្លាំងដល់សង្គម ពិសេសដល់កុមារៗ ។ សព្វថ្ងៃនេះមានការផ្ដោត​អារម្មណ៍​អំពីការចាត់វិធាន​ការលើ​អំពើ​ហឹង្សាដែលបញ្ចាំង​តាមទូរទស្សន៍ ភាពយន្ត ឬវិដេអូ ចំណែកការហាមប្រាមឬកម្រិតព្រំដែននៃការផ្សាយរូបឃាតកម្មឬអ្វី​ដែលទាក់​ទងនឹងខ្លឹមសារដូចបានលើកឡើងខាងលើនៅតាមទំព័រកាសែត ទស្សនាវដ្ដីនានា​ហាក់ដូចជាមិនទាន់មាននៅឡើយទេ ។

សូមចុចលើពាក្យ ស្លាប់  chết  die   ตาย ដើម្បីមើលរូបភាពទាក់ទងនឹងការស្លាប់ ។

6 Responses to ក្រមសីលធម៌តាមរយៈ ស្លាប់ die ตาย chết

  1. somada និយាយថា ៖

    នៅស្រុកខ្មែរសម្បូរខ្លាំងណាស់ព័ត៌មានអំពីឃាតកម្ម អត្តឃាត វាហាក់​ដូចជារឿងធម្មតាសម្រាប់ពួកគាត់ ។ តែវាដូចជាអាវុធដ៏មុតស្រួចមួយ​សម្រាប់ក្មេង​ៗ ព្រោះពួកគេបានឃើញ បានស្តាប់ហើយមិនបានគិត​ឲ្យវែងឆ្ងាយ​ក៏ប្រើវិធីសម្លាប់ខ្លួនតាមបែបងាយ ៗ ដែលគេបានឃើញ​តាម​រយៈ​​កាសែត ទូរទស្សន៍ ទស្សនាវដ្តី … ។ ជាក់ស្តែងកាលពីប៉ុន្មាន​ថ្ងៃ​មុន មានក្មេងស្រីម្នាក់សម្លាប់ខ្លួន​ដោយ​សារតែ​សុំលុយម្តាយ (២០០រៀល)​មិនបាន ។ ស្លាប់ហើយអាចមកវិញបានមែនទេ ?​

    • Khmerling និយាយថា ៖

      អរគុណSomada
      មែនហើយកុមារៗប្រៀបបាននឹងក្រណាត់សស្អាត កាលបើវាបាន​ឃើញ បានជួបប្រទះអ្វីមួយដំបូងទោះល្អអាក្រក់ វានឹងផ្ដិតដិតជាប់​ក្នុងអារម្មណ៍​របស់វា ។ លើសពីនេះមិនថាកុមារទេ សូម្បីតែមនុស្សធំក៏មិនខុស​ពីនេះដែរ កាលបើឃើញសភាពសាហាវព្រៃផ្សៃញឹកញាប់ទៅ ក៏ទៅជា​ធម្មតា ហើយនឹងហ៊ានប្រព្រឹត្ដិអំពើទាំងនោះ ដោយគិតថាមិនមានអិ​ប្លែកក៏មាន ។

  2. achharia និយាយថា ៖

    អ្នកបោះផ្សាយគួរតែពិចារណានិងប្រៀបធៀបទៅនឹងកាសែត
    ប្រទេសជិតខាងនានាដែរ រូបណាគួរដាក់ផ្សាយរូបណាមិនគួរ។

    • Khmerling និយាយថា ៖

      អរគុណachharia ដែលបានចូលរូបផ្ដល់យោបល់ ។ មើលទៅអ្នកយកព័ត៌មានស្រុកយើងហាក់ដូចជាចង់ឲ្យតែមាន​ព្រឹត្ដិការណ៍អ៊ីចឹងកើតឡើងណាស់ នឹងអាលគេយកមកដាក់ផ្សាយ ។ ឬអាចមកពីទីផ្សារសារព័ត៌ស្រុកយើង អតិថិជនគេត្រូវការតែបែបនេះ ?

  3. ប្រុញ និយាយថា ៖

    គាំទ្ររគំនិតបង

  4. ខ្ញុំចែករំលែក និយាយថា ៖

    អញ្ចឹង​បាន​គេ​ថា​ កាសែត​ស្រុក​ខ្មែរ​ទុក​ខ្ចប់​បន្លែ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: