ភ្លើងហ្វា

រថយន្តដឹកកងទាហានបុកគ្នា និងក្រឡាប់ស្លាប់៣នាក់ និង ៣៨ នាក់ទៀតរងរបួសធ្ងន់ និងស្រាលនៅឧត្តរប្រទេស (សូមអានត…) ។ មូលហេតុនៃគ្រោះថ្នាក់​នេះបណ្តាល​មកការប្រើភ្លើងបំភ្លឺផ្លូវបែបខ្មែរ ។ នៅលើដងផ្លូវស្រុកខ្មែរពិសេសផ្លូវទៅខេត្ត ការប្រើ​ភ្លើងបំ​ភ្លឺផ្លូវរបស់អ្នកបើកបយានយន្តនៅមានលក្ខណៈឆ្កួតៗច្រើនបង្គួរ ។ ប្រការនេះ​ ខ្ញុំសូម​ចំពោះ​លោកអ្នកដែលគោរពច្បាប់ចរាចរត្រឹមត្រូវ ។​​ ការបើកភ្លើងឡានដ៏ឥត​ដឹង​ខ្យល់របស់គេនោះ មិនដឹងគេរៀននៅ​សាលា​បើកបនឯណាទេ បានជាមិនយល់អី​សោះ​អញ្ចឹង ។ ភ្លើងណាភ្លឺខ្លាំងមើលបានឆ្ងាយ​គេប្រើតែភ្លើង​ហ្នឹង ទោះមានឬគ្មានអ្នកប្រើ​ប្រាស់​ផ្លូវថ្នល់ជាមួយគ្នាក៏ដោយ គឺក៏គេសពព្រះទ័យ​នឹង​ភ្លើ(ង)ហ្នឹងណាស់ ។ មានជួន​កាលពេលបើកមកជិតកៀកគ្នាហ្នឹងទើបគេទម្លាក់ហ្វា ឬ គេបើកភ្លើងកូដតាមយើងសុំ តែហ្វាឆ្វាច់ពេលកៀកមុខយើង ។ ហើយជួនកាល គេបើកហ្វាកូតៗ ភ្លឹប​ភ្លែតៗ ឬគេ​បើកហ្វាគាំងរហូតក៏មាន​ (អត់ប្រែប្រួល) ។ យីអីក៏គ្មានដឹងខ្យល់​អីសោះ​អញ្ចេះពួកនេះ ។ មានឡានធំខ្លះដាក់ភ្លើងជះទៅក្រោយ គេដាក់មើលស្អីអាហ្នុង បើ​ឡាន​បើកទៅមុខ​សោះ​ហ្នឹង ឬបំភ្លឺក្មេងពាលថា កង់ឡានធំៗ ។​ សូមបញ្ចេញកំហឹងបន្តិចចុះ ។

ការក្រឡាប់ឡាន​ម្តង​ស្លាប់មនុស្សសឹងលើសឬស្មើថ្ងៃវ៉ៃគ្នានៅព្រះវិហារជារឿងមួយគួរ​ឲ្យខ្មាសគេ​ណាស់ ពិសេសខ្មាសបច្ចាមិត្រ ។ ឯ​មូលហេតុ នៅត្រង់ការប្រើភ្លើងហ្វាដោយ​ឥតដឹងខ្យល់ដឹង​ទិសតំបន់នេះឯង ។ មានស្រុកឯទៀតអញ្ចឺងដែរឬអី ?image

PhleungFa

9 Responses to ភ្លើងហ្វា

  1. somada និយាយថា ៖

    សុំទោស លោកខ្មែរលីងខ្ញុំមើលអត់យល់ ។

  2. Khmerling និយាយថា ៖

    អូ‌! ប្រហែលក្តៅនឹងពួកមិនគោរពច្បាប់ចរាចរធ្វើឲ្យសរសេរផ្លិចចុះផ្លិចឡើង នាំឲ្យអានពិបាកយល់ ។

  3. វិចិត្រ និយាយថា ៖

    មិន​ដឹង​យ៉ាង​ម៉េច​ទេ អ្នក​ខ្លះ​បើកបរ​ឈ្លើយ​តែ​ម្ដង។ ប្រហែល​មក​ពី​ទើប​តែក្លាយ​ជា​អ្នក​មាន​ទេ​ដឹង?

    • Khmerling និយាយថា ៖

      សូមសួរលោកវិចិត្របន្តិច! នៅស្រុកបារាំងហ្នុងចរាចរដងផ្លូរគេយ៉ាងម៉េចដែរ ?

      • វិចិត្រ និយាយថា ៖

        នៅ​កន្លែង​ខ្ញុំ​នៅ មនុស្ស​ភាគ​ច្រើន​បើក​គោរព​អ្នក​ដើរ គោរព​ប្លាកសញ្ញា។ល។ បាន​ល្អ។ តែ
        – ពួក​ស្ទាវ បើក​ឈ្លើយ ដូច​តែ​នៅ​ស្រុក​យើង​ដែរ
        – មនុស្ស​ភាគ​ច្រើន​បើក​ឡាន លើស​ល្បឿន​កំនត់
        – អ្នក​បើក​ឡាន​អត់​ពែរមី មាន​កាន់​តែ​ច្រើន ព្រោះ​ចំនាយ​រៀនបើក​បរ​ថ្លៃ​ខ្លាំង​ពេក និង ច្បាប់​ទទួល​បាន​ពែរមី តឹងតែង​ពេក

        ចំនុច​ខុស​គ្នា​ពី​ស្រុក​យើង គឺ​បើ​ប៉ូលីស​ចាប់​បាន អ្នក​ប្រព្រឹត្ត​ខុស នោះ​អ្នក​នោះ នឹង​យ៉ាប់​ហើយ។

  4. David និយាយថា ៖

    ពួកអ្នកធ្វើការខាងរក្សាច្បាប់ចរាចរគ្មានសមត្ថភាពអីទេ គេចាំតែសម្តេចប្រាប់ទើប​ធ្វើ ។

  5. somada និយាយថា ៖

    គិតទៅស្រុកណាក៏ដូចជាស្រុកណាតែងតែមានអ្នកល្មើសច្បាប់ជានិច្ច តែបើស្រុក​យើងប្រកាន់ច្បាប់តឹងរឹងដូចស្រុកគេ យូរៗទៅស្រុកយើងក៏ល្អដូចគេដែរ ។

  6. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណចំពោះចម្លើយតបរបស់លោកវិចិត្រ ។ ខ្ញុំចង់ឲ្យមានចំណុចចុង​ក្រោយ​នេះមកអនុវត្តនៅស្រុកយើង ប៉ុន្តែមើលទៅប្រហែលជាមិនងាយទេ ។

  7. lykalyane និយាយថា ៖

    បានលោកបន្ធូរកំហឹង ខ្ញុំក៏រាងធូរកំហឹងដែរ។ ពេលណាមានការយប់ព្រលប់ទៅ​តាមខេត្តជួបអាឡានស៊េរីខ្ពស់ៗគឺពិបាកណាស់ ណាមួយភ្នែកខ្ញុំមិនសូវបានផង​សុខចិត្តចៀសផ្លូវជូន សូមលោកអញ្ជើញទៅស្រុក(ដើម)មុនចុះ។
    តែមានពេលខ្លះដែលខ្ញុំជិះតែម្នាក់ឯង ខ្ញុំគ្មានចង់ចៀសទេ តាមដំណើរ តម្រង់តែ​ចង្កូតរួចចាំមើលស្ថានភាព។
    ដឹងថាខ្លួនខុសដែរតែជួនកាលសុំវាទម្លាក់ហ្វារាប់ភ្លេចហើយវាមិនព្រមទម្លាក់ទេ មានជួនកាលទើសចិត្តនឹងអ្នកបើកតាក់ស៊ីដែលយើងជិះជាមួយដែរហ្នឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: