ដីតូចតម្រូវការច្រើន

អំណឹះតទៅកំណើនរាស្ដ្រនឹងចេះតែកើនឡើង ។ កន្លែងខ្លះដែលពីមុនជាទីវាល បឹង ថ្លុក​ត្រពាំង កាលជាង ១០ ឆ្នាំមុន ឥឡូវ​បាន​ប្រែក្លាយជាលំនៅដ្ឋាន ជាសំណង់អាគារផ្សេង ៗ ។ សាលារៀនខ្លះមានអាគារសិក្សាតែពីរបី ឥឡូវត្រូវបានសាងសង់បន្ថែម​ជាបន្ដបន្ទាប់ ដើម្បីបំពេញតម្រូវការកំណើនសិស្សានុសិស្ស ។ ការសាងសង់បន្ថែមនូវអាគារ​សិក្សា​នេះ​នឹងត្រូវមានឡើងជាបន្ដបន្ទាប់ជៀសមិនរួច ។ មានសាលាខ្លះនៅសល់ដីទូលាយ ប៉ុន្ដែ​មិន​ប្រាកដដីនោះនឹងនៅទំនេររហូតទេ ព្រោះតម្រូវការខាងសិក្សាអប់រំដូច​បានលើក​ឡើង​ខាងលើ ។

ព័ត៌មានពីរបីថ្ងៃនេះរបស់វុទ្យុអាស៊ីសេរីអំពីរឿងដីក្នុងវិទ្យាល័យបឹងត្របែក បានធ្វើខ្ញុំ​នឹក​ឆ្ងល់​នឹងទង្វើច្រៀកដីសាលានេះ ។ ឆ្ងល់ថាពេលនេះសាលាចេះតែចែក???ឲ្យគេស៊ីចឹង ចុះថ្ងៃណាមួយសាលាត្រូវការដីសាងសង់ដែរ ឬត្រូវការដីសម្រាប់បំពេញតម្រូវសិក្សា​រប់សសិស្សានុសិស្ស តើសាលានឹងបានដីពីណាមកប្រើប្រាស់ ឬត្រូវដូរសាលាទៅកន្លែង​ផ្សេង ។

អានប្រភពទាំងស្រុង ៖

គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ នាំ​គ្នា​លើក​បដា​ប្រឆាំង​នឹង​ការ​បង្រួញ​ទី​ធ្លា​សាលា​យក​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ។…

រូបថត៖ RFA

តែមិនស្រួលគ្រូ ៗ ដែលងើបប្រឆាំងហ្នឹងត្រូវគេចោទថាមិនស្រឡាញ់អង្គការ ជា​ជនរាំងស្ទះចលនាអង្គការទៀត ក៏មិនដឹង!!!

2 Responses to ដីតូចតម្រូវការច្រើន

  1. somada និយាយថា ៖

    សង្ស័យតែធំពេកពិបាកគ្រប់គ្រងហើយមើលទៅ ! បង្រួមខ្លះទៅ​ស្រួ​ល​គ្រប់គ្រង ហើយបានលុយចូលហោប៉ៅ​ខ្លះ​ផង​ក៏មិនដឹង ។ នេះជា​នយោបាយ​ផ្ទៃក្នងរបស់គេ ។

  2. wealsrae និយាយថា ៖

    នេះហើយដែលគេហៅថាអៈភិវាត់ ។ ឃើញវាត់ខ្ទេចវាត់ខ្ទី ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: