ដំណើបនិងខ្សាយ

…ម៉ាគីត ខូភើរ៉េស្យិន ពួកអាធីអិនធី​ ត្រេនណេស្យិនណលខូភើស្យិន វាចង់មកវិនិយោគ នៅប្រទេស​ណាមួយ គេត្រូវការមនុស្សឬមួយកម្មករជំនាញនៅក្នុងប្រទេសហ្នឹងមាន​កម្រិតស្ដង់ដារ៍មួយខ្ពស់​ដើម្បីវាចៀសវាងការចំណាយមួយច្រើនទៅលើ ត្រេនីងស្ប៉េ ស្យលឡាយហ្សេស្យិនជារឿងសំខាន់បំផុត ។…

ចុះបើប្រើភាសាសម្រាយខ្មែរសុទ្ធៗផងទៅមិនបានទេឬអី ? សូម្បីតែពាក្យដែលយើង មានទៅ​ហើយនោះ ក៏​គាត់​វាត់ជំនួសពាក្យគេដែរ ។​ មីងមា​យាយតាស្រុកស្រាចំកែ​មួយ ចំនួន​ប្រក​ដ​ជាស្ដាប់មិនយល់ដែរហើយ ។ ប្រការ​ដែលសំខាន់នៃការញាត់បញ្ចូល​ពាក្យ​បរទេស​គួរ​ធ្វើ​ឡើងក្នុងករណីយើងគ្មានពាក្យដែលត្រូវនឹងគេ ហើយយើងមិនដឹងថា​សង​ទៅ​គេ​វិញ​ថាម៉េច អ៊ីចឹងបញ្ចូលពាក្យបរទេសនោះទៅ ។ ប៉ុន្ដក្នុងសម្រង់ខាង លើស្ដាប់ ទៅមាន​ពាក្យ​មួយ​ចំនួនធំដែលខ្មែរយើងមានរួចទៅហើយ ។ ចាំបាច់អីទៅស៊កពាក្យ បរទេស​មកបន្ថែម​នាំខ្វល់​ធ្វើ​អីទៀត ។ ប្រហែលជាអ្នកយកព័ត៌មានអាស៊ីសេរី ស្ដាប់មិនដឹងដែរ​ទើបមិនមាន​សម្រង់សម្ដីដើមជាអក្សរមកបង្ហាញ ។

ដោយពេលវេលាមិនសូវសម្បូរ នៅក្នុងសម្រង់សូរខាងលើខ្ញុំមិនបានពិនិត្យឲ្យល្អិត​ល្អន់​ប៉ុន្មានទេ គឺ គ្រាន់តែយកមកដាក់ចែកជូនជួយគ្នាពិចារណាប៉ុណ្ណោះ ។ មានវគ្គផ្សេង​ដែល​ខ្ញុំសុំមិនស្រង់មកចែកជូន ។

បើលោកអ្នកចង់ជ្រាបបន្ថែមអំពីសម្រង់ងខាងលើនិងផ្នែកបន្ថែមទៀត សូមតាមដាន​នៅក្នុង ៖ ស្ថានភាពនៃការវិនិយោគ… នាទីទី2:25 និងនាទីទី3:23 ។

14 Responses to ដំណើបនិងខ្សាយ

    • ស្រុកស្រែ និយាយថា ៖

      និយាយតាមត្រង់ចុះ ពេលខ្លះ ខ្ញុំអានស្លាកយីហោហាង​មួយ​ចំនួនអត់ដាច់ទេ ព្រោះ​សរសេរ​អក្សរខ្មែរ ជា​សំនៀងឡាតាំង វេទនាអានខ្លាំង​ណាស់ ដូចជាពាក្យ ថប់ហ្វេសសិន(Top Fashion)… ដ្រ្តាហ្គនសប់(Dragon Shop)… ធូឌេស្ទាយ៍(Today Style)… ញូវខូឡិចហ្សិន(New Collection)…។ល។​និង។ល។… បើ​មិន​​មើលភាសា​អង់គ្លេស​ទេ គឺ​មិន​ដឹង​ជា​មាន​ន័យ​ថា​ម៉េច​ទេ… ស្តាយ​ដែរ ដោយសារ​សម្តេចព្រះ​សង្ឃរាជ​ ជួនណាត​ លោក​មិន​មាន​ព្រះ​ជន្ម​គង់នៅ​ កុំ​អី​សួរ​ទៅ​ព្រះ​អង្គ​ទៅ នឹង​ដឹង​រឿង​បាត់ ព្រោះ​ព្រះ​អង្គ​​អាច​ជា​អ្នក​កាត់​សេចក្តី​លើ​​ការ​ប្រើ​ប្រាស់​អក្សរសាស្រ្ត​ជាតិ​យើង​…

  1. Khmerling និយាយថា ៖

    អរគុណដែលចូលមកវេទនាជាមួយគ្នា ។ ខ្ញុំឯណេះក៏វេទនាមិនចាញ់ក​ល្យាណ​ប៉ុន្មានដែរ ។ គិតថាសរសេរអង់គ្លេសលាយខ្មែរស្របតាមការ​ដែល​គេ​និយាយដែរ តែខ្លាចប្រកបខុសខា្លចម្ចាស់ភាសាគេអន់ចិត្ដ ។
    ស្ដាប់ទៅដូចជាស្រួល តែពេលចាប់សរសេរពាក្យទាំងនោះ ពិតជាពិបាកទៀត ហើយពិបាកមួយទៀតគឺពិបាកអាន ។

  2. David និយាយថា ៖

    តាមពិតកាលនៅរៀនមានឯកសារបរទេស ដល់ពេលយនិយាយ​ទៅមិនស្រួលប៉ុន្មានដែរ​ ។ ព្រោះខ្ញុំក៏ធ្លាប់និយាយលាយអញ្ចឹងដែរ ។

  3. somada និយាយថា ៖

    បើគាត់ចង់បានស្ទីលបែបហ្នឹង ជួនកាលប្រើភាសាខ្មែរសុទ្ធពេកអត់ពិរោះ​ ទើបគាត់លេងស្ទាយខ្លះទៅ !

  4. លី កល្យាណ និយាយថា ៖

    យើងទទួលស្គាល់ថាពាក្យមួយចំនួននៅក្នុងការនិយាយមានលាយពាក្យបរទេសដែលចៀសមិនរួច តែការផ្សព្វផ្សាយយើងគួរមានបែបបទមួយ​ល្អជាងនេះ។ វរៗក្មេងជំនាន់ក្រោយខ្ជិលបើកវចនានុក្រម លេងវ័ធ​ដាក់​ដូច …ត្រេនីងស្ប៉េ ស្យលឡាយហ្សេស្យិន… ល្មម… ដូចបងមាន​ប្រសាសន៍ ចឹង មាមីងយាយតា តាមស្រុកតាមស្រែ ស្មានតែនំភីស្សាទៅទៀត!

  5. មើលអត់ដាច់ឆ្អីម៉ាតិចទេ ចង់វិលមុខ

  6. somada និយាយថា ៖

    បើយាយតា​នៅឯស្រែស្មានតែនំភីស្សានោះ មានន័យ​ថាពួកគាត់​ទាន់សម័យ​ហើយ​ព្រោះគាត់ដល់ទៅ​ភីសាហើយនោះ កល្យាណ ។ និយាយ​រឿងភីសា​នឹកឃើញ​កូនស្រី​(នីតា​)))របស់ខ្ញុំ កាលណោះទុកគ្នា​ចោល​ជាង ១ឆ្នាំ​ ឲ្យនៅផ្ទះជាមួយ​មាមីង​យាយពូ និង បងប្អូនរបស់ខ្ញុំ ។​យប់មួយនោះ​ចាំថ្ងៃមិនបានទេ (ទៅលេង​ផ្ទះ) កំពុងមើលទូរទស្សន៍សុខ ៗ ដល់វគ្គគេផ្សាយ​ពាណិជ្ជកម្មពីភីហ្សា ស្រាប់​តែគេយំ​ហ៊ី ៗ ដូចអ្នកណា​វាយ​គេអញ្ចឹង យាយ(ម្តាយខ្ញុំ)​ចូលមក​ដល់សួរថា “ថី ម៉េចបានជា​ចៅ​យំ​អញ្ចឹង” សួរ​ចុះ​សួរឡើង​ គេក៏​ប្រាប់​ថា “ចង់ញ៉ាំ​ភីហ្សា” ។ ស្តាប់ហើយ​នឹកអាណិត​កូន​ស្ទើរខ្លោចចិត្ត ព្រោះគិត​ថា​ពេលដែល​ម្តាយ​មិននៅ​ទោះ​ជាចង់ញ៉ាំអី​ក៏​មិនហ៊ាន​ប្រាប់គេដែរ​មើលទៅ ។ សូមទោស​ខ្មែរលីង ដែល​យករឿង​ផ្ទាល់ខ្លួន មក​និយាយលើ​ទំព័រ​របស់លោក ។

  7. achharia និយាយថា ៖

    គឺខ្មែរយើងនិយមបាយខ្សាយជាងដំណើប
    តាំងពីយូរយាណាស់មកហើយ ។

  8. Khmerling និយាយថា ៖

    ខ្ញុំចង់បានខ្សាយសុទ្ធឬលាយដំណើបមួយគ្រាប់ៗ ក៏មិនអីដែរ ប៉ុន្ដែកុំឲ្យស្កះដូចសម្រង់ខាងលើពេក ។ អត់ឆ្ងាញ់ទេ ។

  9. សួនវិចារ និយាយថា ៖

    ថាមិនត្រូវដែរ ព្រោះមានអ្នកខ្លះទៅរៀននៅស្រុកគេយូរឆ្នាំទៅផ្លេចភាសា​ខ្លួន​ខ្លះអញ្ចឹង ។ ដល់និយាយភាសាខ្លួនម្ដងៗត្រូវរកនឹកមិនដូចយើងនៅ​ស្រុកយើងទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: