នុយក្លេអែរ

កាលសង្រ្គាមលោកលើកទី ២ ប្រទេសជប៉ុនបានទទួលរងនូវការទម្លាក់គ្រាប់បែក​បរមាណូពីកងទ័ពអាមេរិក ។ កាលនោះការរងគ្រោះដោយគ្រាប់បែកនេះជាសោកនាដ្យ​កម្មធំមួយ​សម្រាប់ប្រទេសជប៉ុន ។ របស់ដែលធ្លាប់បំផ្លាញប្រទេសនេះកាលពីសង្រ្គាម​លោក​ត្រូវបានយក​មកប្រើជា​ប្រយោជន៍​ដល់​មនុស្សជាតិ នៅពេលចប់សង្រ្គាម។​ ជាង​មួយសប្តាហ៍មកនេះ គូបំផ្លាញអតីតបានត្រឡប់មកវិញក្រោមការជំរុញពី​ធម្មជាតិ​ គឺក្រៅ​ពីការបង្កើតរលកយក្សស៊ឹណាមិ បង្កើតទឹកជំនន់ជន់លិចតាមតំបន់​មួយចំនួនដែល​នៅក្បែរ​វា វានៅបានបណ្តាលឲ្យរោងចក្រអគ្គិសនីដើរដោយកម្លាំងនុយក្លេអែរផ្ទុះឆេះ​ខួចខាត ។ អ្នកជំនាញខាងសេដ្ឋកិច្ចបានព្យាករណ៍ក្រោយពីព្រឹត្តិការណ៍ស៊ឹណាមិថា សេដ្ឋកិច្ចជប៉ុននឹង​ត្រឡប់មកប្រសើឡើងវិញក្រោយគ្រោះមហន្តរាយធម្មជាតិនេះយ៉ង​ហោច​បី​ទៅ​បួនខែ  ។ ប៉ុន្តែពេលនេះការព្យាករណ៍នេះអាចក្លាយជាការពិតទេ ប្រសិន​បើការរាលដាលនៃ​ចំហាយនុយក្លេអែរកើតពេញបន្ទុកនោះ ។ ការចេញមកអះអាង​របស់ប្រធានាធិប្បតេយ្យ​អាមេរិកដែលថា “វិទ្យុសកម្មមិនភាយដល់អាមេរិកឡើយ” អាចជាសារមួយបញ្ជាក់ថា ចំហាយវិទ្យុសកម្មប្រហែល​ជាមិនមែនប៉ះពាល់​ត្រឹមតែ​ប្រទេសជប៉ុនខ្លួនឯងប៉ុណ្ណោះទេ ប្រទេសក្បែរខាងក៏ទំនង​ជាគេចមិនផុតពី​ឥទ្ធិពល​វិទ្យុសកម្មនេះដែរ ។

ការផ្ទុះរោងចក្រអគ្គិសនីដើរដោយកម្លាំងនុយក្លេអែរនេះ មិនមែនជាលើកដំបូងទេ ។ ធ្លាប់មានការផ្ទុះច្រើនលើកមកហើយ ហើយធ្ងន់ធ្ងរបំផុត គឺការផ្ទុះកាលពីថ្ងៃទី ២៦ មេសា ឆ្នាំ ១៩៨៦ នៅរោងចក្រឈើណូប៊ីល (Chernobyl) ប្រទេសអ៊ុយក្រែន ដែលជារដ្ឋមួយ​របស់​អតីតសហភាពសូវៀត ។ ការផ្ទុះនោះមិនបណ្តាលមកពីធម្មជាតិ​ទេ គឺកើតពីបញ្ហា​បច្ចេកទេស ។ គ្រប់គ្នាពិសេសអ្នកដែលរងគ្រោះដោយសារចំហាយវិទ្យុ​សកម្មពិតជានៅ​ចាំបានល្អណាស់អំពីវិនាសកម្មពីបន្ទុះនោះ ។ ចំហាយវិទ្យុសកម្មនាពេលនោះឡើង​ដល់ម្រិត ៧ ដែលតាមអ្នកជំនាញខាងនុយក្លេអែរចាត់ទុកថាជាកម្រិតខ្ពស់មួយ ។

 File:Chernobyl Disaster.jpg

សំណាករោងចក្រនៅអ៊ុយក្រែនបន្ទាប់ការផ្ទុះ នៅឆ្នាំ ១៩៨៦

ឥឡូវក្រឡេកមើលប្រទេសជិតខាងយើងនេះវិញ ដោយចង់បង្កើតឋាមពលអគ្គសនី​ដើម្បីបម្រើក្នុងប្រទេសនិងលក់ទៅក្រៅ ប្រទេសថៃកំពុងសិក្សាលើគម្រោងសាងសង់​រោង​ចក្រ​អគ្គសនីដើរដោយកម្លាំងនុយក្លេអែរ ។ ប៉ុន្តែគម្រោងនេះកំពុងមានបញ្ហា ព្រោះ​មានមតិប្រឆាំងនិងស្រប ។ ប្រសិនប្រទេសនេះបង្កើតរោងអគ្គសនីដើរដោយកម្លាំងនុយ​ក្លេអែរបាននោះ ទាំងប្រទេសនោះនិងប្រទេសយើងព្រមទាំងប្រទេសក្បែរខាងថៃ​សុទ្ធជា​ប្រទេសដែលកំពុងរង់ចាំគ្រោះមហន្តរាយដែលអាចនឹងកើតមាននៅពីរោងចក្រនេះ​ជា​យថា​ហេតុ ។

សូមរំលែកទុក្ខចំពោះប្រជាជនជប៉ុនដែលទទួលរងគ្រោះផ្ទួនៗពីគ្រោះធម្មជាតិនិងនុយក្លេអែរ ។

សេចក្តីបន្ថែមកាលពីផ្ទុះនៅអ៊ុយក្រែន កម្រិតវិទ្យុសកម្មឡើងដល់កម្រិត ៧ ។ ចំណែក​ប្រទេស​ជប៉ុននាពេលនេះ កម្រិតវិទ្យុសកម្មឡើងពីកម្រិត ៤ ពីម្សិលមិញ និងឡើងដល់កម្រិត ៥ នាថ្ងៃនេះ (១៨ មីនា ២០១១) ។

4 Responses to នុយក្លេអែរ

  1. វិចិត្រ និយាយថា ៖

    ខ្មែរ​យើង​ក៏​ជ្រើម​នឹង​រឿង​នុយក្លេអ៊ែរ​នេះ​ដែរ។ បើ​ធ្វើ​បាន​វា​ល្អ​ហើយ តែ​បាន​ហើយ​មិន​ចេះ​ការពារ មាន​តែ​រលាយ​ប៉ុណ្ណោះ។ មុន​នឹង​ប៉ះរបស់​អស់​នេះ គេ​គួរ​អភិវឌ្ឍរបៀប​ការពារ​ដោះស្រាយ​បញ្ហា​អោយ​បាន​ល្អ​ប្រសើរ​សិន។
    សូម្បី​តែ​ប្រទេស​ជប៉ុន​ជឿន​លឿន​ប៉ុណ្ណឹង​ហើយ មាន​បញ្ហា​បែប​ហ្នឹង​ ដោះ​ស្រាយ​មិន​ដឹង​ណា​ណី​ផង ចុះ​ទម្រាំ​តែ​ពួក យួន​សៀម​ខ្មែរ​អី​នេះ​ទៀត រលាយ​មិន​ខាន។ ធ្វើ​តែ​មធ្យោបាយការពារ អគ្គិភ័យ​អោយ​បាន​គ្រប់គ្រាន់​សិនទៅ។

  2. Khmerling និយាយថា ៖

    ទើបដឹងថាខ្មែរយើងចង់មានរោងចក្របែបហ្នឹងដែរ ។ ម្នាក់ៗដឹងតែពីបាន ឯការទប់ស្កាត់នោះដូចជាគ្មានទេ ។ ប្រសិនលក្ខណៈបែបនេះកើតមានចំពោះ​ប្រទេសផ្សេងពីប្រទេសជប៉ុននោះ ពោលគឺប្រទេសក្បែរយើងនេះ មកដល់​ពេល​នេះប្រហែលជាខ្ទេចអស់ហើយ ។ រដ្ឋាភិបាលប្រទេសផ្សេងមួយចំនួន​កំពុងមាន​វិធានការជន្លៀសប្រជាជនគេចេញពីប្រទេសជប៉ុនហើយ ។ ដោយ​ឡែក​រដ្ឋាភិបាលខ្មែរយើង​ដូចជាមិនឮមានវិធានការអ្វីសោះចំពោះ​ពលរដ្ឋខ្មែរនៅជប៉ុន។ ឬមិនមានខ្មែរនៅប្រទេសជប៉ុនទេដឹង ?

  3. somada និយាយថា ៖

    តាមស្តាប់ព័ត៌មានខាងទូរទស្សន៍ថៃ គេបានបញ្ជាក់ថាកាលដែលគេចង់បង្កើត​រោងចក្រនោះ គឹមកពីធនធានធម្មជាតិនឹងអស់ក្នុងរយៈពេល២០ឆ្នាំទៀត ហើយ​ថាមពលពន្លឺព្រះអាទិត្យ​ប្រើប្រាស់មិនគ្រប់គ្រាន់ទេ​ដូច្នេះទើបគេរកវិធី​ដោះស្រាយដោយបង្កើតរោងចក្រអគ្គីសនីដើរដោយថាមពលអគ្គីសនីដូច្នេះ ។
    សូមចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋជប៉ុនដែលរងគ្រោះដោយការ​រញ្ជួយដី និង សូមផ្តល់កម្លាំងចិត្តដល់អ្នកដែលរងរបួស ។

  4. David និយាយថា ៖

    សព្វង៉ៃណេះKhmelingដូចអត់មានរឿងភាសាមកជជែកសោះនៀ! ឃើញតែរឿងមិនពាក់ព័ន្ធនឹងភាសា ។ សរុបម៉ោសូមចូលរួមរឿងទាក់ទងនឹងប្រកាស​ ផង !!! អ្នកធំៗយើងជ្រើមមែន ឃើញគេធំចង់ធំដូចគ្នាអាដែលខ្លួនឯងមិនដឹងស្អីផង ធើអីដូចមិនមានគោលដៅ ដូចជាមនិមានការសិក្សាឱ្យបានល្អិតល្អន់សោះ ។ គេមិនធ្វើដូចមិនយល់ថាធនធានយើងមានប៉ុណ្ណាដើម្បីគ្រប់គ្រងបច្ចេកវិទ្យាជាន់ខ្ពស់នេះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: