ប្ដឹង

វិលចុះវិលឡើង ខ្ញុំកើតឆ្ងល់ពាក្យថា ប្ដឹង ។ តាមវិធីកម្លាយពាក្យ ប្ដឹង មកពីពាក្យ ដឹង ថែមដោយបុព្វបទ [p] ដែលបុព្វបទនេះមានន័យថា ធ្វើឲ្យ ឬ បណ្ដាលឲ្យ ។

ឧទាហរណ៍ ៖ ដេញ – បណ្ដេញ ចូល – បញ្ចូល ។

រឿងលម្អិតអំពីមូលបទ សូមអានសៀវភៅវេយ្យាករណ៍ខ្មែរ បន្ថែមតាមការគួរ ។

ឥឡូវនេះត្រឡប់មកមើលពាក្យ ប្ដឹង វិញ ។ យើងមានល្បះថា ៖

អ្នកភូមិបុរីកីឡាប្ដឹងមន្ត្រីខណ្ឌ ៧ មករា ។ (អាស៊ីសេរី)

ក្នុងល្បះខាងលើមាន អ្នកភូមិ និង មន្ដ្រីខណ្ឌ ។ ពិចារណាមួយភ្លែត ល្បះនេះហាក់ដូចជា​មានន័យពីរ ៖

  1. អ្នកភូមិ នាំពាក្យបណ្ដឹងទៅជូនមន្ដ្រីខណ្ឌ ដើម្បីឲ្យមន្រ្ដីខណ្ឌជួយដោះ​ស្រាយអ្វីមួយ​ដែលគេមិនពេញចិត្ដជាមួយនឹងភាគីណាមួយទៀត ។
  2. អ្នកភូមិ និង មន្ត្រីខណ្ឌ ជាគូបដិបក្ខនឹងគ្នា ពោលគឺ អ្នកភូមិជាដើមចោទ ចំណែក មន្រ្ដីខណ្ឌ ជាចុងចោទេ ។

លោកអ្នកប្រាកដជាធ្លាប់ឮគេនិយាយថា គាត់ទៅប្ដឹងតុលាការ ។ អ្នកប្រើភាសាខ្មែរ​ភាគច្រើននឹងយល់ស្របថា រវាង គាត់ និង តុលា មិនមែនចុងចោទនិងដើមចោទទេ ។ គឺគាត់នាំពាក្យបណ្ដឹងឡើងទៅតុលាការដើម្បីវិនិច្ឆ័យរឿងក្ដីក្ដាំអ្វីមួយ ។

តើភាសាខ្មែរយើងមានពាក្យអ្វីដែលប្រើទៅហើយ ធ្វើឲ្យអ្នកស្ដាប់យល់ច្បាស់ថា នេះជាចុងចោទ នេះជាដើមចោទ នេះជាអ្នកកាត់សេចក្ដី ដែរឬទេដោយមិនបាច់​មើល​បរិបទ ?

ល្បះផ្សេង ៗ ទៀតដែលទាក់ទង៖

  1. ម៉ឹក ដារ៉ា ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ។ (អាស៊ីសេរី)
  2. ប្រពន្ធប្ដឹងប៉ូលីសដោយសារប្ដីមិនព្រមយកក្រពើចេញក្រៅផ្ទះ ។ (ភ្នំពេញប៉ុស្ដិ៍)
  3. ប្រពន្ធ​ខឹង​ប្ដី​ប្ដឹង​ប៉ូលិស​ថា​មាន​លាក់​អាវុធ​ក្នុង​ផ្ទះ ។ (KSMC)

3 Responses to ប្ដឹង

  1. achharia និយាយថា ៖

    ប្រពន្ធ​ខឹង​ប្ដី​ប្ដឹង​ប៉ូលិស​ថា​មាន​លាក់​អាវុធ​ក្នុង​ផ្ទះគាត់ ។
    នរណាប្ដឹងអ្នកណា ? នរណាលាក់អាវុទ្ធ ? ក្នុងផ្ទះនរណា ?

    មិនថាតែភាសាខ្មែរយើងទេ ភាសាបារាំងនិងអង់គ្លេសក៏
    មានករណីខ្លះវាអាចមានន័យច្រឡំបល់គ្នាច្រើនបែបដែរ ។

  2. somada និយាយថា ៖

    ប្តី​​ប្រពន្ធគេ ទោះបីជាគេខឹងគ្នាម៉េចក៏ដោយ ក៏គេមិនប្តឹងគ្នាឯងដែរ ។ ដូច្នេះ​ប្រពន្ធគាត់ប្តឹងប៉ូលីស មែនទេលោកអច្ឆរិយ ?

    • achharia និយាយថា ៖

      សរសេរអត់ដកឃ្លាអញ្ចឹងគឺប្តីជាអ្នកប្ដឹង
      ប្រពន្ធ​ខឹង​ប្ដី​(ដែល)ប្ដឹង​ប៉ូលិស​ថា​មាន​លាក់​អាវុធ​ក្នុង​ផ្ទះគាត់ ។

      បើសរសេរដងឃ្លាគឺប្រពន្ធជាំអ្នកប្ដឹង
      ប្រពន្ធ​ខឹង​ប្ដី​ ប្ដឹង​ប៉ូលិស​ថា​មាន​លាក់​អាវុធ​ក្នុង​ផ្ទះគាត់ ។

      តែថាប្ដឹងប៉ូលិសហ្នឹង ប្ដឹងតាមរយៈនរណា ? មេភូមិរឺមេឃុំ ?
      (ប្តីនិងប៉ូលិសឃុបឃិតគ្នាលាក់អាវុធក្នុងផ្ទះ ? ផ្ទះគាត់ណា ?

      :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: