រូបនិងសូរ

ក្នុងភាសាខ្មែរយើង មានអក្សរខ្លះមានសូរពីរ ។ ក្នុងនោះអក្សរ ត នៅក្នុងករណីខ្លះ គេបញ្ចេញសំឡេង​បានពីរបែប ។​ ដល់ទៅយូរទៅចេះតែឆ្ងល់ថា ពីដើមនោះ​ពាក្យនេះ​គេបញ្ចេញសំឡេងដូចរូប​អក្សរ​ដែលយើងឃើញនេះ ឬគេបញ្ចេញសំឡេង​ដូចដែល​យើងឮសព្វថ្ងៃ ។

ដោយកុំគិតដល់រូបអក្សរ តើលោកអ្នកធ្លាប់បញ្ចេញពាក្យទាំងនេះយ៉ាងម៉េច ?

  1. តម្រា
  2. តម្រង់
  3. តម្រឹម
  4. តម្រួត
  5. តំណែង
  6. តង្វាយ

ចង់ឆ្ងល់ត្រឹមនេះសិន !!!

6 Responses to រូបនិងសូរ

  1. វិចិត្រ និយាយថា ៖

    ធ្លាប់​លឺ​គេ​ថា ត ពីបុរាណ​ គេ​អាន​ចេញ ដ ដូច​សព្វថ្ងៃ។
    ក្រោយ​មក​មិនដឹង​ចាប់​ពីពេល​ណាមក យើង​អានចេញ ជា ត​ ដូចសព្វថ្ងៃ គឺ​អាន​បែប​បាលី ដែល បាលី ត និង ដ អាន​ចេញ ត ទាំង​ពីរ តែ​សូរ​ខុស​គ្នា​បន្តិច។

  2. somada និយាយថា ៖

    ពាក្យទាំងអស់ខាងលើ នៅពេលដែលខ្ញុំអានបញ្ចេញសម្លេងដូចអក្សរ ដ ។ ដូចជាពាក្យ (តម្រួត-ដំរួត)…

  3. Khmerling និយាយថា ៖

    ធ្លាប់តែនិយាយប្រុលទៅ តែពេលគេចាប់មកសួរថាសួរមួយណាជាផ្លូវការ ទើប​លេចជា​ចម្ងល់ឡើង ។ ប៉ុន្តែខ្ញុំមិនចោទថាភាសាខ្មែរពិបាកទេ គឺអ្នករៀនទៅវិញ​ទេ​ដែល​ពិបាក ។

  4. somada និយាយថា ៖

    ភាសាខ្មែរមិនពិបាកទេ តែអ្នករៀនពិតជាពិបាក បើមិនខំពិតជាមិនចេះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: