ដេញទាន់កុំជាន់កែង

ឪពុក៖ ចុមយក្ស!!! កូនកំពុងមើលអីហ្នឹងកូន ?

កូនៗ ៖ កូនកំពុងមើលខួបកំណើតឆ្កែ ណ៎ាប៉ា!!! ល្អមើលណាស់!!!

ខ្ញុំប្រញាប់ទៅរឹបអូសបំបិទសេរីភាពកូនដែលកំពុងសប្បាយនឹងក្លីបវិដេអូ ដែល​ដាក់​ផ្សាយ​ដោយ CEN cambodiaexpressnews ។ អ្នកជំនាញខាងគ្លីប​ប្រភេទ​​នេះ គ្រាន់​តែ​ឃើញព័ណ៌រាត្រីផ្កាឈូក…ដែលខ្ចប់មកបង្ហាញខាងក្រោមនេះ ឬគ្រាន់តែឮ​សំឡេងច​ម្រៀង​អង់គ្លេស​សម័យ​ទសវត្សឆ្នាំ ៨០ ខ្សាវៗដែល​កំដរ​​ក្នុងគ្លីបនេះ គេនឹង​កាត់យល់ថា នេះជាគ្លីប​អ្វី​មិន​ខាន ។ ចង់និយាយថាមានមនុស្សភាគច្រើនដែលគេ​ដឹង ។

Dog birthdayjpg

ខ្ញុំជាអ្នកអានម្នាក់របស់ CEN ។ អត្ថបទភាគច្រើនរបស់ CEN មានគុណប្រយោជន៍ក្នុង​ការផ្ដល់ពុទ្ធិល្អៗនិងដំណឹងគួរជឿជាក់បានដល់អ្នកអាន ។ តែមិនមែនតាមរយៈគ្លីប​បែប​នេះទេ ។ ការចុះផ្សាយគ្លីបនេះ មិនគួរជាវត្ថុបំណងរបស់CENទេ ព្រោះវាមិនបានជួយ​ជា​ប្រយោជន៍​អ្វីផង ។ CEN មានលទ្ធភាពច្រើនណាស់នឹងផលិតឯកសារនិងព័ត៌មានច្រើន​​​ដែល​មាន​ប្រយោជន៍និងមានលទ្ធភាព​ទាក់ទាញ​អតិថិជនឬអ្នកអាន ។ មិនយូរប៉ុន្មានទេ ផលប៉ះពាល់ដែលបានមកពិការដាក់ផ្សាយគ្លីបនេះប្រាកដជាកើតឡើងចៀសមិនរួច នេះ​ប្រសិនបើ CEN នៅតែបន្តដាក់ផ្សាយគ្លីបនេះ ។ 

ទំនាស់នយោបាយរវាងស្រុកយើងនឹងស្រុក​គេ​នោះ​មិនទាន់ដល់ដំណាក់​កាលដែល​ត្រូវ​យករឿងអញ្ចឹងៗមកផ្សាយនៅ​ឡើយ​ទេ ។ ដើម្បីភាពសុខដុមរម្យនានៃជាតិទាំងពីរ យើង​គួរធ្វើ​អ្វី​ដែល​មិនឈានដល់ទំនាស់រវាង​គ្នា​នឹងគ្នា ។ ពេលមានបញ្ហាម្តងៗ ​រាស្ត្រ​តូច​តាច​ជាអ្នករង​គ្រោះ​មុនគេ ។  ទោះជារូប​ភាព​នេះបានមកពីណាក្តី អ្វីដែល​សំខាន់គឺគួរ​ប្រមើលមើល​អំពីផល​វិបាកដែលនឹងអាចកើត​មាន​ឡើង ។ ទោះជាដំណឹងល្អឬអាក្រក់ យើងមាន​ចំណែក​នៃការផ្សាយបន្ត ។ សូម្បីការចុះរបស់ខ្ញុំនេះ​ក៏ជាចំណែក​នៃ​ការផ្សាយ​បន្តដែរ ប៉ុន្តសូមបន្ត​ត្រឹម​នេះ​ហើយ​ចប់​តែ​ម្តងទៅ ។ អូឃេ!

សូមអភ័យទោសចំពោះអ្នកដែលកំពុងប្រមាញ់គ្លីបនេះ … ឡូតបាន​ហើយខ្ចប់ទុក​ឲ្យ​ស្រួល​មើល​គ្នាឯងស្ងាត់ៗ ច្បាស់ជាអត់មានផលរមាស់អ្វីទេ ។

6 Responses to ដេញទាន់កុំជាន់កែង

  1. សួនវិចារ និយាយថា ៖

    សក្ដិសិទ្ធមែន លោកខ្មែរលីងអើយ ពេលនេះភ្ញៀវចូលមើលគ្លីបនុងជិតមួយពាន់​នាក់​ហើយ ផ្សាយប្រហែលដប់ម៉ោងសោះ​ ។

  2. ដាវីដ និយាយថា ៖

    រឿងនេះល្បីយូរហើយ ទើបចូលមើលសែនព្រឹកមិញក៏ឃើញហើយចុចមើល​ភ្លាម​។ ឈិបៗៗៗហ្មង ។

  3. somada និយាយថា ៖

    មើលហើយបែរជាឆ្ងល់ថា គាត់ស្រឡាញ់ប្រពន្ធគាត់ឬអត់ ? បើស្រឡាញ់ហេតុអីបានជាឲ្យប្រពន្ធស្លៀកពាក់បែបហ្នឹង មិនមែនមានតែពីរ​នាក់​​ឯណាមាន​អ្នក​ផ្សេង​នៅឲ្យគគោក អ្ហើយមើលទៅដូចជាម៉េចមិនដឹងទេ ។ ខ្ញុំចូលចិត្តមើលព័ត៌មានស្តេចដែលគេចាក់ផ្សាយតាមទូរទស្សន៍ជាពិសេសមើល​រូប​ម្ចាស់ក្សត្រីយ៍អង្គនេះតែម្តង ព្រោះគាត់ស្អាតជាពិសេសរូបរាងរបស់គាត់ ពិតជាស្អាតមែន ។ តែមិននឹកស្មានថាប្តីគាត់ធ្វើអញ្ចឹងសោះ ។

  4. សុភ័ក្ត្រ និយាយថា ៖

    CEN ខុស​ខ្លាំង​ណាស់ ក្នុង​ការ​យក​វីដេអូ​នេះ​មក​ដាក់​វេបសៃត៍​របស់​ខ្លួន

  5. David និយាយថា ៖

    អាឡូវមើលលែងឃើញហើយតាមរយៈសែន​ តែអាចមើលបានបើចូលតាម​៖
    http://ksn-news.com/Default2.aspx

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: