វិន័យ

គ្រោះធម្មជាតិដូចជាទឹកជំនន់ ភាពរាំងស្ងួត រញ្ជួយដី ព្យុះសង្ឃរា និងសង្រ្គាមសម្លាប់​មនុស្សគ្នាឯងសុទ្ធសឹង​ជាដើមហេតុនៃទុក្ខវេទនាដែលរមែងកើតឡើងចំពោះ​មនុស្ស​ជាតិទាំងមូល ។ ដើម្បីជួយបន្ថយទុកក្ខលំបាករបស់អ្នកដែលរងទុក្ខទាំងនេះ ការជួយ​សង្រ្គោះតាមរយៈការផ្តល់ជំនួយដោយរដ្ឋាភិបាល ដោយអន្តរជាតិ ឬអង្គការនានាបាន​កើតឡើង ។

តាមការសង្កេតជាទូទៅ ប្រទេសភាគច្រើនពេល​មាន​វិបត្តិធ្ងន់ធ្ងរកើតឡើងម្ដងៗ ភាពអនាធិបតេយ្យនៅក្នុងសង្គមក៏កើត​ឡើងផ្ទួន​គ្នា​ដែរ ដែលប្រការនេះកើត​ចេញពីអ្នក​ឆ្លៀតឱកាសនិងអ្នករងគ្រោះពិតៗ ។​​ហេតុនេះដំណើរការជួយសង្រ្គោះ​តែងតែ​ប្រព្រឹត្តិ​ទៅដោយលំបាក ។​ពោលគឺការហុចអំណោយដល់ដៃអ្នករងគ្រោះ​សឹងថាលំបាកជាង​ការដើររកអំណោយទៅទៀត ។

(១) ទិដ្ឋភាពប្រញាយគ្នាយកអំណោយនៅប្រទេសប៉ាគិស្ថាន

(២) ទិដ្ឋភាពប្រញាយគ្នាយកអំណោយនៅប្រទេសប៉ាគីស្ថាន

(៣) ទិដ្ឋភាពទទួលអំណោយនៅហាយទី

ក្រោយវិនាសកម្មសាងដោយស៊ឹណាមិ ប្រជាជនជប៉ុនដែលរងគ្រោះដោយមហន្តរាយ​ធម្មជាតិនេះបានជួបបញ្ហាយ៉ាងច្រើនពិសេសកង្វះគ្រឿង​ឧបភោគបរិភោគប្រចាំថ្ងៃ ។ ប្លែកពីទិដ្ឋភាពដូចបានពោលខាងលើ នៅប្រទេសជប៉ុនតាមបណ្តាញសារព័ត៌មាននានា​ដូចជាមិនមានឃើញចុះផ្សាយនូវបញ្ហាអនាធិបតេយ្យនានាកើតឡើងទេ ។ ប្រជាជន​ជប៉ុន​​​​បាន​ប្រកាន់ខ្ជាប់វិន័យ គេឈរតម្រង់ជួររាប់ម៉ោងដើម្បីរង់ចាំទទួលអំណោយ ឬ​ទិញទំនិញ ។

queueing, japan earthquake, 2011

(៤) ​​ទិដ្ឋភាពប្រជាជនជប៉ុនតម្រង់ជួររង់ចាំទទួលអំណោយ

People line up to fill their gas bottles after the 6.3 earthquake

(៥) ទិដ្ឋភាពរង់ចាំទទួលអំណោយប្រេង

អ្នកឲ្យរីករាយក្នុងការឲ្យ ឯអ្នកទទួលរីករាយក្នុងការទទួល ។ ខ្ញុំគិតថាអ្នកបរិច្ចាកតិចតួច​ណាស់​ដែល​សប្បាយនឹងអំណោយរបស់ខ្លួនត្រូវគេប្រញាយគ្នាយក វ៉ៃគ្នាដណ្តើមយក ។

ដោយមិននិយាយចោះលើមនុស្សជប៉ុនណាម្នាក់ សូមពិនិត្យជារួម​ ទិដ្ឋភាព (៤) និង (៥)ជាការឆ្លុះបញ្ចាំង​ឲ្យ​​ឃើញ​ពីរបៀបរបបនៃការរស់នៅរបស់មនុស្ស​ជប៉ុន ។ ប្រទេស​គេ​ជឿន​​លឿន​ប៉ុណ្ណេះ មិនមែនទេវតាប្រទានឲ្យទេ ​គឺវាពិតជាកើតពី​ការ​ព្យាយាម​​របស់​​គេ​គួប​ផ្សំនឹងវិន័យទាំងក្នុង​ការងារនិងក្នុងការរស់នៅរបស់គេ ។

ហេតុនេះអ្វីដែលល្អ អ្នកស្រុកយើងគួរយកគំរូតាម ។ និយាយបែបនេះ ព្រោះនៅក្នុង​សង្គម​​ខ្មែរ​យើង វប្បធមនៃការអត់ធ្មត់នៅមានកម្រិត ៖ មកក្រោយចង់បានមុន អ្នកណា​ខ្លាំង អ្នកហ្នឹងឈ្នះ ។ សិល្បៈនៃការប្រញាយនៅពេលនិយមនៅឡើយក្នុង​សង្គម​មនុស្ស​ខ្មែរ ។ ចង់ដឹងអំពីបញ្ហានេះ សូមអញ្ជើញទៅពិសារអាហារនៅផ្សារសុរិយា ជាន់ទី ៤(កន្លែងលក់បាយចាយក្រដាស) ឬយូរការបូបធំមួយទៅបេនឡាន ឫស្តាប់កំប្លែងរឿង “អញ​ស្អប់អាណារោមច្រើន” របស់​លោក​​ព្រហ្ម ម៉ាញ ជាដើម ។

3 Responses to វិន័យ

  1. សួនវិចារ និយាយថា ៖

    អ្វីៗអាចធ្វើទៅបាន បើក្រពះឆ្អែត ។ វិន័យកើតមានបានក្រោយក្រពះឆ្អែត ។

  2. somada និយាយថា ៖

    សូមសរសើរអស់ពីបេះដូងចំពោះជនជាតិជប៉ុនដែលមានវិន័យ​ល្អបែបនេះ ។ កាលពីមានការរញ្ជួយដីនៅប្រទេស​ហៃទី ប្រជាជននៅទីនោះ​តាមដែលខ្ញុំ​សង្កេត​​មើល អត់របៀបដូចខ្មែរយើងអញ្ចឹង គឺចង់តែឈ្នះ ចង់តែបានមុនរៀង ៗ​ខ្លួន ។ ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: