កំហឹងទល់កំហល់

អ្នកចម្រៀងល្បីឈ្មោះរបស់ថៃបោកហ្គីតាសំណប់ចិត្តខ្លួនៅលើឆាកសម្តែង ។

អ្នកនិយមកីឡាប្រដាល់នឹងស្គាល់ពាក្យ ខារ៉ាបាវ ។ ខារ៉ាបាវ ជាពាក្យហ្វីលីពីន មាន​ន័យ​ជាភាសាខ្មែរថា ក្របី ។ ខារ៉ាបាវជាភេសជ្ជៈលើកកម្លាំងមួយ​ប្រភេទ​ផលិតនៅប្រទេសថៃ ។ លោកអ្នកភាគច្រើនពិតជាស្គាល់បុរសម្នាក់ដែលជា​តួអង្គឯកក្នុងស្ពត់ផ្សាយពាណិជ្ជកម្ម​ភេសជ្ជៈខារ៉ាបាវ ។ លោកមានរហ័សនាមថា អេតខារ៉ាបាវ ឈ្មោះពិត យឺនយង់ ឱផាគន់ ។ លោកជាអ្នកចម្រៀងល្បីម្នាក់នៅប្រទេសថៃ ក្នុងវង់តន្ត្រីដើម្បីជីវិត ។​គួបញ្ជាក់ថា​នៅ​ប្រទេសថៃមានតន្ត្រីសម័យច្រើនប្រភេទជាអាទិ៍ ស្រ្ទីង, លូកធុង, ដើម្បីជីវិត (ឬចម្រៀង​ស្នេហាជាតិ)…។ កាលពីយប់ថ្ងៃទី ២៣ មីនា២០១១ ក្នុងពិធីប្រគល់រង្វាន់តន្ត្រី​ SEASON AWARDS អេតខារ៉ាបាវបានបោកហ្គីតាសំណប់ចិត្តរបស់ខ្លួនលើវេទិកាប្រគុំតន្ត្រី ។ 

តាមការចេញមុខមកសុំទោសទស្សនិកជននិងមិត្តរួមការងារ នៅចំពោះមុខអ្នកកាសែត អេតខារ៉ាបាវ​បាន​ប្រាប់​ពី​មូលហេតុនៃការបោកហ្គីតានារាត្រីនោះថា មកពីនឿយហត់​ក្នុង​ការងារដោយ​ចេញទៅច្រៀងពីរយប់ជាប់ៗ មិនបានសម្រាក និងដោយអ្នករួមការងារ​មិន​សូវរវីរវល់​នឹងការបង្គាប់បញ្ជារបស់ខ្លួន ទើបបណ្ដាលឲ្យទប់អារម្មណ៍មិនបានរហូត​ផ្ទុះកំហឹងបែបនេះឡើង ។

សម្រាប់លោកអ្នក ទោះក្នុងករណីណាក៏ដោយ តើការធ្វើរបៀបនេះត្រឹមត្រូវដែរឬទេ ?

3 Responses to កំហឹងទល់កំហល់

  1. somada និយាយថា ៖

    ប្រហែលជាទប់លែងបានហើយមើលទៅលោក​ខ្មែរលីង បើសិនជារឿងបន្តិចបន្តួច​គាត់មិនធ្វើបែបនេះទេ ព្រោះនៅស្រុកថៃអ្នកណាក៏ស្គាល់គាត់ដែរ ។ ចិត្តមនុស្ស ណា សូម្បីព្រះវេស្សន្តរក៏នៅមិនអាចទប់បាន ។ ចំពោះសំណួរលោកខ្មែរលីង ខ្ញុំ​ប្រហែលជាធ្វើលើសពីគាត់ផងក៏មិនដឹង ។

  2. wealsrae និយាយថា ៖

    យ៉ាងណាគួរទប់អារម្មណ៍ឲ្យបានទ។

  3. Nimol និយាយថា ៖

    Big Bang’s G-Dragon also smashes his guitar when he performs song “Tonight” on stage. But that’s the show only. :-D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: