បរទេសហាត់សរសេរកាសែត

ធ្លាប់ឮចិនស្រុកខ្មែរ ឬយួនស្រុកខ្មែរនិយាយពាក្យដែលប្រកបនឹង ល មិនច្បាស់ ។ ពាក្យថា ជួនកាល គាត់បញ្ចេញសំឡេងថា ជួនកា ។ កាលនោះបានឮជាសំដី ពេល​នេះបាន​ឃើញរូប​សំណេ​រនៃ​សំឡេងនោះ ៖

…ក្រុម​អ្នក​ដែល​មាន​មុខ​រប​រត់​តាក់​ស៊ី​ក្នុង​ខេត្ត​កំពតទៅ​ភ្នំពេញ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នូវ​សុវត្ថិភាព​ក្នុង​ការ​ផ្ញើ​ របស់​ភ្ញៀវ​ដែល​បាន​ផ្ញើ​អីវ៉ាន់​តាម​រថយន្ត​តាក់ស៊ី​ជួន​ការ​កញ្ចប់​ដែល​ ភ្ញៀវ​បាន​ផ្ញើរ​នោះ​មិន​ដឹង​ថា​ក្នុង​នោះ​ជា​កញ្ចប់​អ្វី​ឬ​ក៏​កញ្ចប់​ គ្រឿង​ញៀន​ទេ​។

យោងតាមការរៀបរាប់របស់ក្រុម ​អ្នករត់តាក់ស៊ីក្នុងខេត្តកំពត​បានប្រាប់អោយ​អ្នកយក​ព័ត៌មានកម្ពុជាថ្មី​ ដឹងថាពួកគាត់ជាអ្នករត់តាក់ស៊ី​សព្វថ្ងៃនេះមាន​ការព្រួយបារម្ភយ៉ាង​ ខ្លាំង​នៅពេលដែលមានភ្ញៀវគេបានយក​អីវ៉ាន់ជាកញ្ចប់មកផ្ញើរម្ដងៗ​ ពីភ្នំពេញមកកំពត​ជួន​ការក៏​ត្រូវប៉ូលិសចាប់ឆែកឃើញ​ជាកញ្ចប់គ្រឿងញៀនក៏ត្រូវ​ ជាប់ទាំងអយុត្តិធម៌​ក៏មានដែល​…។ (ប្រភព៖ កម្ពុជាថ្មី…)

អត្ថបទនេះ បើមិនចិនកំពត ក៏យួនកំពតដែលជាអ្នកសរសេរ ។ សម្រង់នេះខ្ញុំសូមច្បិច​យក​​ការ​ប្រើពាក្យ ជួនកាល មកបង្ហាញប៉ុណ្ណោះ ចំណែកផ្នែកដែលនៅសល់ ដូចជា​ខ្លឹមសារនៃអត្ថបទ ការរៀបចំឃ្លោងឃ្លា សូម​ប្រិយមិត្ត​ព្យាយាមអាននិងប្រឹងស្វែងយល់​ដោយ​ខ្លួនឯងចុះ ។

6 Responses to បរទេសហាត់សរសេរកាសែត

  1. ក្មេងស្រែ និយាយថា ៖

    ចួងការ គាត់​គីលាន់​តែ​ឆឆេរ​មិង​ប៉ាង​ពិនឹក​ដឹង?

  2. Khmerling និយាយថា ៖

    មិនមែនផ្ដល់តែព័ត៌មានទេ តែចង់ឲ្យរក្សាតម្លៃនៃភាសាផងដែរ ហើយនេះជា​កាសែត​ធំគេ​អានមួយនគរ មិនមែនប្លក់តូចតាចដូចយើងឯណា ។
    អរគុណក្មេងស្រែដែលឆ្មក់មកលេង ។

  3. somada និយាយថា ៖

    គួរតែពិនិត្យឲ្យបានល្អិតល្អន់មុននឹងបោះពុម្ព

  4. លី កល្យាណ និយាយថា ៖

    ខ្ញុំឯកភាពទាំងស្រុងលោក ភាសាខ្មែរ។ ខ្ញុំចាប់អារម្មណ៍ណាស់ព័ត៌មាន តែដល់មកប៉ះកាសែត និងទស្សនាវដ្តីមួយចំនួននោះ គ្រាន់តែសរសេរក៏ខុសពាក្យទៅហើយ «អ៊ើ ទៅមួយកន្ទ្រុបតឹ!» ចុះទម្រាំព័ត៌មានហ្នឹងគួរទុកចិត្តបានដែរទេ? រួចក្មេងៗចាស់ៗមួយចំនួន​ពេលគាត់អានទៅ ត្រូវចំណាំពាក្យដែលខុសហ្នឹងមួយរយៈទៅទៀត បើមានមនុស្សចេះវែកញែកទៅគ្រាន់ដឹងបានខ្លះ ចុះបើកូនខ្មែរឥឡូវ (តាមខ្ញុំសង្កេត គឺភាគច្រើន) ពេលទំនេរ (បើដើរលេងវិញ សូម្បីនៅពីក្រោយឡាន) គឺបបួលគ្នាលេងបៀរ។
    :-(
    សូមអភ័យឱ្យខ្ញុំផង បើមានអ្វីដែលទាស់ខុសចំពោះអ្នកទាំងអស់គ្នា។

    • khmerling ភាសាខ្មែរ និយាយថា ៖

      នេះជាក្ដីបារម្មណ៍ចំពោះយើងជាខ្មែរ ។ យើងមានភាសាហើយមាន​អក្សរ​​លំនាំសរសេរដូចភាសាជឿនលឿន​នានាលើលោកដែរ យើង​គួរមាន​មោទនភាព ។ ទន្ទឹមនឹងមោទនភាពនេះ យើងគួរជួយគ្នារក្សា ។ ជា​ឱកាសល្អប្រព័ន្ធបច្ចេកវិទ្យាទំនើបនាបច្ចុប្បន្ន​ជួយយើង​បាន​ច្រើនក្នុង​ការចែករំលែកចំណេះដឹង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: