3G ស្រុកយើង

ពិនិត្យជារួមនៅស្រុកយើង អ្វីដែលល្អដែលមានគុណភាពដែលពិភពលោកនេះមាន ខាង យើងឯណេះក៏មានដែរ ។ ប៉ុន្ដែការដែលមាននោះ ភាពពិតជាសំបកច្រើនជាខ្លឹម ។

ពេលនេះសូមច្បិចយករឿងមួយមកចែកជូន ។ បើផ្អែកតាមការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនទូរស័ព្ទ ឃើញថាសេវាគ្របដណ្ដប់​អ៊ិនធឹណេត​នៅស្រុកយើងសព្វថ្ងៃមាន​រហូតដល់ 3G និង 3.5G ឯណោះ ។ ពោលគឺ​ប្រទេស​យើងមាន 3G ប្រើមុនថៃទៅទៀត ។ តើ 3G ហ្នឹងទាក់ទងនឹងរឿងលឿនឬយឺតនៃអ៊ិនធឹណេតនេះដែរឬទេ ?

ពិនិត្យលើការប្រើប្រាស់ជាក់ស្ដែងសេវាអ៊ិនធឹណេតប្រទេសថៃដែលមានត្រឹមកម្រិត EDGE (Enhance Data Rates for Global) មានល្បឿនលឿនជាង​អ៊ិនធឹណេត​នៅស្រុក​យើងច្រើនដង ។ ចំណែកការដាក់ឲ្យប្រើ 3G ​នៅថៃនៅមិនទាន់​ចូល​ជាធរមាននៅឡើយទេ ។

ពិនិត្យទៅលើផែនទីអំពីសេវាគ្របដណ្ដប់អ៊ិនធឹណេតដែលធ្វើឡើងដោយ American Raomer នៅ​ស្រុក​យើង​សូម្បីតែ​កម្រិត EDGE សឹងតែមិនមានមួយតក់ផង តែបើមើល​ទៅខាង​ថៃវិញ គេមាន​ពាស​ពេញប្រទេស ។

បន្ដិចទៀត ពេលដែលពិភពលោកនេះមានសេវាអ៊ិនធឹណេតដល់ទៅ 4G…10G មិនយូរយើងនឹងស្រែកថាមាននឹងគេដែរ ។ យើងនិយាយថាយើងមានប្រព័ន្ធ 3G បានតែក្នុង​ចំណោម​​គ្នា​យើង​ទេ តែយើងមិនអាចប្រាប់ញាតិបរទេសថាយើងមាន 3G ព្រោះនាំខ្មាសគេ ។

ទាំងនេះហើយដែលបរទេសតែងតែនិយាយថា ស្រុកខ្មែរស្រួលរកស៊ី !!! ព្រោះយើង​មានលទ្ធភាពឲ្យគេជញ្ជក់បាន ។

3G vs.EDGE3a3G vs.EDGE2a

តើ ICT របស់ប្រទេសយើងស្ថិតកម្រិតណា ?

ខុសឆ្គងយ៉ាងណា សូមមេត្ដាលោកអ្នកដែលមានជំនាញខាងនេះជួយបំភ្លឺតាមការគួរ ព្រោះម្ចាស់អត្ថបទមិនមានជំនាញអ្វីខាងរឿងនេះ ចេះដឹងតាមរយៈ​ការ​ប្រើប្រាស់ជាក់ស្ដែងតែប៉ុណ្ណោះ ។

រឿងពាក់ព័ន្ធ

  1. ពាក្យ Internet
  2. American Roamer
  3. Cellmaps
  4. ប្រព័ន្ធទូរស័ព្ទចល័ត
  5. Data 3.5G Internet

7 Responses to 3G ស្រុកយើង

  1. Samady KS និយាយថា ៖

    ha ha ha ha អស់​ទាស់ ស្រុក​​យើង​ប្រើ​សុទ្ធ​តែ 3G ដោន​ឡូត​បាន​ម្ដង 20kbs/sec ហា​ហា

  2. Pich Makara និយាយថា ៖

    Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
    Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
    AGAIN! Keep doing excellence job i strongly support you!

  3. ក្មេងស្រែ និយាយថា ៖

    ទ្រីជីបោក​ហ្នឹង​ហី!

  4. KhmerDLStation និយាយថា ៖

    ឥឡូវខ្ញុំកំពុង​ប្រើ EDGE របស់ Cellcard ល្បឿនទាញយក គឺ មិន​លើស​ពី ១០Kbps ទេយ៉ាប់​ណាស់

  5. wealsrae និយាយថា ៖

    មានម្ដងនោះខ្ញុំប៊ិះបោកកុំព្យូទ័រចោល ព្រោះប្រញាប់ពេក ពេលទាញយករូបថតមួយសោះ ស្រាប់តែគាំងស្ដូក ធ្វើអីលែងកើត ។ ចំជាយ៉ាប់មែន ។

  6. Khmerling និយាយថា ៖

    អរគុណអ្នកទាំងអស់គ្នាដែលបានចូលរួម ។
    ស្ដាប់ទៅយើងគ្រប់គ្នាសុទ្ធសឹងមានបញ្ហាដូចគ្នា ប៉ុន្តែយើងមិនអាចគេចផុត​បានទេ ព្រោះយើងគ្មានជម្រើស ។ បើមិនប្រើសេវាគេ មានតែអត់ប្រើ ។ ទ្រាំទៅក្រែងថ្ងៃណាមួយយើងបាន 3G តាមមាត្រដ្ឋាននឹងគេ (Standard 3G)។ ពេលនេះទុកឲ្យគេបូមយើងសិនទៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: