សេរីភាពនៃការចាយលុយ

GDP នៅស្រុកខ្មែរ ២៨០០ ដុល្លាក្នុងឆ្នាំ ចំណែកនៅប្រទេសថៃ ៨៧០០​ដុល្លា ។ ឃើញ​ថាប្រជាជនខ្មែរមានចំណូលតិចជាងថៃ ។ ផ្ទុយទៅវិញរាស្ត្រខ្មែរមានជាងរាស្ត្រថៃ​ព្រោះ​នៅ​កន្លៀតណាក៏យើងមានស្គាល់មុខមាត់លុយបរទេសដែរ ពិសេសដុល្លា ។ ដោយ​ឡែក​នៅស្រុកថៃ តិចច្រឡំកាន់លុយដុល្លាទៅទិញរបស់របរបាននោះ គឺទិញមិន​បាន​អី​ទេ ។ ព្រោះមានមនុស្សតិចណាស់នៅស្រុកគេនេះស្គាល់លុយដុល្លា ។ មាន​ម្តង​នោះ​យក​លុយតាស្រមូមទៅរកកន្លែងដូរ ។ កន្លែងដូរលុយមិនមានស្អេកស្កះដូចស្រុកយើងទេ ។ មានតែធនាគារប៉ុណ្ណោះដែលគេទទួលដូរ ។ ហើយមុននឹងដូរ គេពិនិត្យសឹងសោះ​ខ្យល់​៖​ ថតចម្លងលុយ ថតចម្លងលិខិតឆ្លងដែន បំពេញសំណុំបែបបទធនាគារ ។ អូ សែន​យ៉ាប់ ។ ឬក៏យ៉ាប់តែកន្លែងខ្ញុំទៅហ្នឹងទេដឹង ? ការគ្រប់គ្រងក្រដាសប្រាក់របស់គេឲ្យ​ចរា​ចរប្រកបដោយលំនឹងនេះ ប្រហែលជាអាចរកចំណូលចូលរដ្ឋគេមិនតិចទេមើលទៅ ។ ការប្រើប្រាស់លុយស្រុកខ្លួនឯងអាចឆ្លុះបញ្ចាំងបញ្ហាមួយចំនួនក្នុងប្រទេសគេ ។​ ខាង​សង្គម​​រស់នៅ ការប្រើប្រាស់តែលុយក្នុងស្រុកជាមោទនភាពនៃជាតិគេ ចំណែកខាង​សេដ្ឋកិច្ច គេអាចរកចំណូលដល់ប្រទេស គឺ អ្នកចូលមក​ស្រុកខ្ញុំអ្នក​ត្រូវដូរយកលុយ​ខ្ញុំ​ទៅ​​ចាយ ហើយពេលអ្នកត្រឡប់ទៅវិញអ្នកចាំបាច់ត្រូវដូរលុយអ្នកវិញ ។ ការលុយ​ដូរ​ចុះ​ដូរ​ឡើង រមែងអីមិនសឹក ដាច់ដោចក្លាយជាចំណេញបាន ។ គ្រាន់តែគិតសើរៗ របរ​ដូរ​លុយជារបរកាក់កបមួយនៅស្រុកខ្មែរសម្រាប់អ្នកទីក្រុង ។

luy

ហេតុនេះការប្រើរូបិយវត្ថុបរទេសពាសទឹកពាសដីនៅស្រុកនៅស្រុកយើងមិនមែនឆ្លុះ​បញ្ចាំងសេរីភាពនៃចាយវាយទេ ។ ផ្ទុយទៅវិញវាជាការ​ខាតបង់មួយនៃ​ការរក​ចំណូល​ចូលប្រទេស​ ។

សូមទោស ខាងលើនេះសូត្រតាមគេទេណា បើខុសត្រូវអីអ្នកខាងហ្នុងជួយបំភ្លឺផង ។

សូមអរគុណ !

មូលហេតុនាំដល់ការសរសេរ៖ ចុចត្រង់ហ្នឹង , សំណើចដុល្លា ៖ ចុចត្រង់នេះ

12 Responses to សេរីភាពនៃការចាយលុយ

  1. somada និយាយថា ៖

    ថ្ងៃនេះមានសំណាងមែនបានឃើញក្រដាស ១០០០០ដុល្លា ។ មានពិតមែនអត់​លោក khmerling ? បានឃើញហើយ ចង់ប៉ះទៀត មិនដឹងជាមានវាសនា​បានឃើញ​ហើយបានប៉ះដោយផ្ទាល់អត់ទេហ្ន៎ !

  2. lykalyane និយាយថា ៖

    តាមខ្ញុំចាំបានដូចជាមានពត៌មានស្តីពីការក្លែងក្រដាសប្រាក់ ១០០០០ដុល្លា នៅ​ហាងលក់ទំនិញ SUPER MARKET ពេលនោះស្ត្រីគិតលុយមានការសង្ស័យក៏​ទូរស័ព្ទហៅប៉ូលីស។
    ក្នុងប្រកាសនេះ សង្ស័យតែ KHMERLING​ ថតរូបលុយសែនមកដាក់ទេ។

    • khmerling ភាសាខ្មែរ និយាយថា ៖

      អរគុណ lykalyane ដែលចូលមកលេង ។ តាមពិតទៅខ្ញុំធ្លាប់ស្គាល់តែ​ប្រភេទក្រដាសប្រាក់ដុល្លាប្រភេទ ១០០ ដុល្លា ចំណែកខ្ពស់ជាងនេះមិន ដែលបានពាល់ទេ ។ ទើបមកឆែក្នុងអ៊ិនធើក៏ជួបតាំងតែ ១ ដុល្លា រហូតដល់ ១សែន ។ ខ្ញុំមិនប្រាកដថាមានក្រដាសប្រាក់ដុល្លាដល់សែនដែរឬទេ ។ បើគ្មានទេ គឺមានតែត្រឹមក្រដាស ១០០ រូបដែលដាក់ក្នុងប្រកាស​នេះគ្រាន់​តែ​ជាការធ្វើឲ្យប្លែកៗប៉ុណ្ណោះ ។

  3. lykalyane និយាយថា ៖

    ខ្ញុំនេះកូនអត់ពូជមែន។ ចូលលេងផ្ទះគេភ្លេចជម្រាបសួរ។
    ជម្រាបសួរបង khmerling ភាសាខ្មែរ ។ សុំហូបបាយមួយពេលផង។ :-)

  4. khmerling និយាយថា ៖

    មានអី! lykalyane, ចូលមក៍ថ្ងៃបានជាមកសុំអាសារបាយមួយពេលទៅហើយ តែមិនដឹងចូលចិត្តអត់ បាយកកស៊ីអ៊ីវ ។ តែបើចង់ឆ្ងាញ់ជាងនេះ ហូតលុយខាង​លើ​មួយសន្លឹកម៉ោ ទៅទិញអីហូបជាមួយគ្នា ។
    អរគុណដែលបានចូលលេង ។

    • lykalyane និយាយថា ៖

      បាយកកទឹកស៊ីអ៊ីវក៏បាន ព្រោះថាបើឱ្យខ្ញុំហូតលុយខាងលើមុខជាដូចបង​សុម៉ាដាហើយ ចង់បានអា ១០០០០ ដុល្លាហ្នឹង ដល់ទៅទិញបាយមុខជាជាប់​ជុចមិនខាន។
      អរគុណណាស់បងៗ សូមជម្រាបលា ថ្ងៃក្រោយជួបគ្នា។

  5. somada និយាយថា ៖

    ជាប់ជុងក៏មិនអីដែរ lykalyane ឲ្យតែបានស្គាល់ បានប៉ះ បានចាយ​អាមួយ​ម៉ឺនដុល្លាហ្នឹងអស់​ចិត្តហើយ ។

  6. David និយាយថា ៖

    ការចាយលុយអីក៏បាន នៅឯណាក៏បានជាការឱ្យសិទ្ធិសេរីភាពហើយ ឬចង់បាន​គេត្បិតត្បៀតជាងនេះ ។ ខ្មែរយើងនៅអាមេរិកផ្ញើលុយមកឱ្យញាតិមិត្តសុទ្ធតែ​ដុល្លារ៍ អ្នកទទួលបានលុយនោះអាចយកទៅប្រើបានភ្លាម មិនបាច់ក្បាច់ក្បូរដើរ​ត្រឹកៗទៅដូរនៅធនាគារទេ ។ ស្រួលទេអញ្ចឹង???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: