ខ្មែរគ្មានអក្សរឬ?

Kamchay Dam2

តើទិដ្ឋភាពក្នុងរូបនេះនៅប្រទេសណា ?

បន្ដិចទៀតស្រុកខ្មែរនឹងមានភ្លើងខ្លួនឯង ។ ទំនប់វារីអគ្គសនីនេះនឹងផ្ដល់ផលអវិជ្ជមាន និងវិជ្ជមានដល់ការរស់នៅរបស់ប្រជាជន ។ ផលទាំងពីរនេះពិតជាកើតព្រមគ្នា ចៀស មិនផុត គ្រាន់តែថា តើមួយណាមានទម្ងន់ធ្ងន់ជាងមួយណាប៉ុណ្ណោះ ។

នៅទីនេះសូមមិនវែកញែកក្នុងរឿងនេះ ដោយសូមលើកយករឿងមួយដែលខ្មែរយើង​មួយ​ចំនួនទំនងជាមើលរំលងឬក៏គិតថាជារឿងតូចតាច ។

ជាភ័ព្ទសំណាងដែលភាសាយើងមានអក្សរប្រើប្រាស់ដូចភាសានៃជាតិនានាក្នុងលោក ។ យើងមានអក្សរប្រើជិតពីរសហសវត្ស​មកហើយ បើផ្អែកតាមសិលាចារឹកខ្មែរដំបូង ។ វិលទៅមើលរូបខាងលើវិញ ខ្ញុំសូមឆ្លើយនឹងសំណួរខាងលើថា ទីនោះជាទឹកដីខ្មែរ គឺជា​ទំនប់វារអគ្គសនីភ្នំកម្ចាយនាទឹកដីខេត្ដកំពត ។ កូនសំណួរតូចមួយទៀតប្រាកដឡើង ៖ តើម៉េចបានជាស្លាកទាំងនោះសរសេរជាភាសាបរទេសទៅវិញ ? ត្រង់នេះសូមទុកឲ្យ​ប្រិយ​មិត្ដ​ជួយឆ្លើយផងចុះ ប៉ុន្ដែម្ចាស់ប្លក់សូមបញ្ចេញមតិតូចមួយលើរឿងនេះបន្ដិតថា  តាមគំនិត​ជាតិនិយមរបស់ខ្ញុំក៏ដូចជាជនរួមជាតិមួយភាគធំ អក្សរនៃភាសា​ជាតិទាំង​នោះ​គួរតែ​ជាគ្រឿងបន្ទាប់បន្សំសរសេរអែបៗនឹងអក្សរភាសាខ្មែររទៅវិញទេ ទើបត្រូវ ។

រឿងទាក់ទង៖

  1. ក្ដីបារម្មណ៍…
  2. China’s Growing…
  3. សម្ពោធវារី…

21 Responses to ខ្មែរគ្មានអក្សរឬ?

  1. Lundi Lay និយាយថា ៖

    គេទិញក្បាលបានហើយ គេធ្វើអីតាមចិត្ត!!

  2. សុភ័ក្ត្រ និយាយថា ៖

    ខ្មែរ​ខ្លួន​ឯង​ភាគ​ច្រើន​មិន​តិច​ទេ មិន​ទាំង​សរសេរ​ភាសា​ខ្លួន​ឯង​ផង កុំ​ទៅ​ខឹង​អី​នឹង​បរទេស​នោះ!

  3. lavorn (ឡាវ័ន​) និយាយថា ៖

    សង្ស័យ​ខ្វះ​លុយ​បង់​ថ្លៃ​បក​ប្រែ :D

  4. David និយាយថា ៖

    អក្សរបរទេសទោះក្រវេមក្រវាមយ៉ាងម៉េចក៏ឡូយជាងរបស់យើងព្រោះគេមានគុណលើយើង ។

    • Khmerling និយាយថា ៖

      អក្សររបស់ជាតិណាក៏ដូចជាតិណាដែរ សុទ្ធតែមានតម្លៃសម្រាប់​ជាតិគេ ។ រសជាតិរបស់គេមិនមែនជារសជាតិរបស់យើងទេ ។ សម្លយើង យើងថាឆ្ងាញ់ប៉ុន្ដែមិនប្រាកដថាគេឆ្ងាញ់ដូចយើងទេ ។

  5. sambatt និយាយថា ៖

    នោះជាការរំលោភអធិបតេយ្យភាពខ្មែរយើង។ដោយពេលនេះខ្មែរ
    យើងខ្សោយ រំលោភសិនចុះ ចាំថ្ងៃណាខ្មែរខ្លំាង អធិបតេយ្យភាពខ្មែរ
    នឹងរឹងមាំ គ្មាននរណាអាចរំលោភដូចពេលនេះទៀតឡើយ។

    • Khmerling និយាយថា ៖

      ខ្ញុំគិតថាគេមិនចង់រំលោភទេ តែយើងទៅវិញទេដែលសុំឲ្យគេរំលោភដើម្បីយកចិត្ដគេ ។
      អរគុណលោក sambatt ដែលឆ្លៀតចូលរួមបញ្ចេញយោបល់ ។

      • sambatt និយាយថា ៖

        ទោះបីយ៉ាងណា,រឿងហ្នឹងគួរតែដឹងឮដល់់រដ្ឋាភិបាលដែល
        មានភារៈការពារអធិបតេយ្យភាពខ្មែរទាំងបូរណភាពទឹកដីនិងភាសា។
        យើងមានច្បាប់់ការពារ,ដូច្នេះខ្មែរដែលអោយគេរំលោភនោះត្រូវតែ
        មកសាកសួរនៅចំពោះមុខច្បាប់់។នៅខេត្តកេបិចក្នុងប្រទេសកាណាដា
        មានច្បាប់់មួយឈ្មោះថា១០១សំរាប់់ការពារអធិបតេយ្យភាពនៃភាសា
        បារំាងដែលជាភាសាទី១នៅកេបិច។ដូច្នេះនៅទីណាក្នុងខេត្តកេបិច មិនមាន
        សរសេរភាសាបារំាងទេនោះ នឹងមានការប្ដឹងផ្ដល់់ដល់់រដ្ឋាភិបាលឬតុលាការ
        ផ្ទាល់់តែម្ដង។

  6. somada និយាយថា ៖

    មើលរូបដំបូងស្មានតែនៅស្រុកគេទេតើ ព្រោះសុទ្ធតែភាសាគេ ។ នៅ​ស្រុក​ខ្មែរពិតជាស្រួលមែន​ អ្នកមានលុយធ្វើអីក៏បានដែរ ។

  7. Lovepeehs05 និយាយថា ៖

    បើតាមខ្ញុំស្តាប់មើលទៅ អ្នកកាន់អំណាចខ្មែរសព្វថ្ងៃ ម្នាក់ៗដូចជាគ្មាន សង្ឃឹមថាខ្លួននឹងមានវាសនា គ្រប់គ្រងឬកាន់កាប់ ប្រទេសកម្ពុជាបាន យូរទៅអនាគត់ឡើយ នេះបើតាមរបៀបនៃការគ្រប់គ្រងសព្វថ្ងៃ ដូចជាប្រព្រឹត្តអំពើពុករលួយគ្មានអាណិត គឺរឹបអូសផ្ទះសម្បែងដីធ្លី សំណូកសូកប៉ាន់ដល់ឆ្អឹង និងការកាប់ព្រៃឈើគ្មានត្រាប្រណី គឺធ្វើយ៉ាង ណាអោយខាងតែពីបានលុយ ទោះអស់អីក៏អស់ទៅ គ្មានខ្វល់រឿងជាតិ រឿងប្រជាជនអ្វីទាំងអស់ គឺដូចជាផ្លាកដែលគេសរសេរ ឃើញស្រាប់ហើយ បើពួកគេគិតគូររឿងជាតិប្រជាជន គេច្បាស់ជាមិនធ្វើ ដូច្នោះទេ !មិនថាអញ្ចឹង ?

    ឥឡូវនេះ ត្រូវការគណបក្សប្រឆាំង អោយខ្លាំងជាងនេះបន្តិច វានឹងឃើញមានការប្រែប្រួលហើយ ខាងក្រៅឃើញថា ដូចជាស្អាតល្អដែរ តែខាងក្នុងស្អុយរលួយចង់អស់ហើយ មិនខុសពីផ្លែល្វាទេ បើអ្នកនយោបាយនៅតែមិនយល់ទេ ក៏មិនខុសពី សន្ធិសញ្ញា ២៣ តុលា ១៩៩១ ដែរ !

    • Khmerling និយាយថា ៖

      អរគុណលោកពូLovepeehs05 ដែលចូលរួមផ្ដល់មតិ ។
      ខ្ញុំគិតថាទោះខាងណាកាន់ខាងណាមានអំណាចមិនមែនជារឿងសំខាន់ទេ ប៉ុន្ដែបើមានអំណាចក្នុងដៃហើយ គួរនាំគ្នាជួយជ្រោមជ្រែង​ប្រជាជាតិមួយនេះឲ្យបានជឿនលឿន និងមានយុត្ដិធម៌ក្នុងសង្គម មិនមានការជ្រៀតជ្រែកពីបរទេស ជាប្រទេសឯករាជក្បែរ 100 ភាគរយ ។

  8. វិចិត្រ និយាយថា ៖

    មិន​មែន​នៅ​ស្រុក​ខ្មែរ​ទេ​ដឹង??? :D :D :D :D

    • Khmerling និយាយថា ៖

      ខ្ញុំគិតថានៅស្រុកក្រៅក៏ប្រហែលជាមានបែបហ្នឹងដែរ គ្រាន់តែ​មិនដឹង​ថា តើអ្នកស្រុកគេនោះគេមានប្រតិកម្ម​ឬអ៊ឺអើនឹងរឿងបែបនេះ​តែប៉ុណ្ណោះ ។

  9. David និយាយថា ៖

    ឃើញគេសរសេរអក្សរខ្មែរដែរតើ នៅនុងតុវេទិកានាថ្ងៃសម្ពោធនោះ ។

  10. លី កល្យាណ និយាយថា ៖

    ខ្ញុំស្អប់ជាងគេ កាឡង់កាយេរបស់ក្រុមហ៊ុនចិនហ្នឹង មិនដឹងពីណាយកមកដាក់លើតុខ្ញុំ។ ខ្ញុំមើលច្រឡំពីរខែដោយសារគ្មានអក្សរខ្មែរមួយតួ។

  11. khmerling និយាយថា ៖

    អរគុណកល្យាណដែលឧស្សាហ៍៍ចូលមកចូលរួមមតិ ។
    បំណាច់គេឲ្យហើយ រក្សាទុកជាទ្រព្យសម្អប់ទៅ ។ ប្រហែលគចង់ឲ្យយើង​ចេះភាសាហ្នឹងមួយទៀតហ្នឹងណា ។ គេមានទុកអ័ងប៉ាវភ្ជាប់នឹង​ប្រតិទិនហ្នុងទេ ?

  12. monyrinataro និយាយថា ៖

    ម្ចាស់ម៉ៅការរោងចក្រជាជនជាតិចិន គេចេះអានតែចិន និងអង់គ្លេស ធ្វើម៉េចគេសរសេរអក្សរភាសាយើងកើត :lol:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: