មេរោគ System Fix

តើមានកុំព្យូទ័រអ្នកណាធ្លាប់ឆ្លងមេរោគ System Fix ទេ ? កុំព្យូទ័រខ្ញុំពេលនេះ មេរោគកំពុងទន្ទ្រានពេញទីហើយ រាល់ទិន្នន័យបាត់អស់គ្មានសល់ទេ ។ មិនដឹងថាវាស៊ី ឬយ៉ាងណាទេ ។ តើមានវិធីទាញយកទិន្នន័យមកវិញទេ ? សូមអរគុណចំពោះជំនួយពីអ្នកទាំងអស់គ្នា ។

អាការៈជំងឺ៖

  1. កម្មវិធីដែលកំពុងដំណើរស្រាប់តែបិទឯកឯង
  2. អេក្រង់ប្រែជាខ្មៅ
  3. ហ្វូលឌើបាត់ម្ដងមួយ ៗ
  4. ក្នុង Open Explorer មើលហាដឌីសឃើញតែចូលទៅទៀតមិនបាន
  5. Start អត់មានអីទាំងអស់ … ។
  6. សន្លឺកតឿនអាសន្នចេញមកបន្ដបន្ទាប់ ស្គេននោះស្គេន ខ្ញុំគិតថាវាជា​ទង្វើរបស់មេរោគ
  7. សន្លឺកហើយទីបំផុតគេណែនាំឲ្យទិញផលិតផលកម្ចាត់មេរោគរបស់គេ …។

មេរោគបិទច្រកទាំងអស់ សូម្បីអ៊ិនធឹណេតក៏ចូលមិនដល់ ចូលបានតែវេបផលិតផល​របស់​គេ ។ ល្អដែរដែលគេទុក Windows Live Writer ឲ្យ ។

សូមជួយផង!!!

13 Responses to មេរោគ System Fix

  1. វិចិត្រ និយាយថា ៖

    វា​មិន​លុប​ដាតា​ទេ វា​គ្រាន់​តែ​លាក់ ពេល​កំចាត់​មេរោគ​នេះ ហើយ អាច​យក​ដាតា​មក​វិញ​បាន​ហើយ។
    ដើម្បី​សំលាប់​មេរោគ​នោះ សូមប្រើ​ប្រូក្រាម​ដូចជា trojan killer ។

    • Khmerling និយាយថា ៖

      អរគុណលោកវិចិត្រ
      សូមឲ្យទិន្នន័យមិនបាត់ដូចលោកវិចិត្រនិយាយផងចុះ ។
      ខ្ញុំនៅមិនទាន់ប្រើកុំព្យូទ័រដែលឆ្លងមេរោគនោះនៅឡើយទេ ហើយកំពុងរកវិធីដោះស្រាយនៅឡើយ ។ ពេលមេរោគកំពុងទន្ទ្រាននេះ កុំព្យូទ័រខ្ញុំមាន Microsoft Security Essentials និង Avira ហើយដែរ ប៉ុន្ដែឥតបានការអីទេ ព្រោះវាសន្ដិភាពជាមួយមេរោគថ្មីនេះ ។ ពេលស្គេនរកមេរោគរួចរាល់ លទ្ធផលសុទ្ធតែបង្ហាញថា កុំព្យូទ័រមានសុវត្ថិភាព ។ អ៊ីចឹងមិនដឹងអង់ទីមួយណាទេដែលសម្លាប់វាបាន ។

  2. អនាមិក និយាយថា ៖

    ខ្ញុំធ្លាប់ជួបបញ្ហានេះដែរ ។
    កាលនោះខ្ញុំបានបើកឈ្មោះអ្នកប្រើមួយថ្មី
    ហើយដាក់កំរិតអ្នកប្រើជា administrator ដែលមានសិទ្ធី
    ចូលមើលនិងចាត់ចែងលើរាល់ទិន្នន័យរឺ Files របស់គ្រប់អ្នក
    ប្រើទាំងអស់ ។ បន្ទាប់មក ខ្ញុំបានចម្លងយកអ្វីៗដែលត្រូវការនោះ
    មកទុកក្នុងថត(folder / directory) របស់អ្នកប្រើថ្មីហ្នឹង រួចលុប
    ឈ្មោះអ្នកប្រើចាស់និងរបស់របររបស់អ្នកប្រើចាស់ដែលមានបញ្ហា
    នោះចោលអស់ ។ រួចបើកអ្នកប្រើថ្មីៗមួយពីរទៀតដោយដាក់កំរិតជាអ្នកអភីបាលដែរចាំ
    សង្គ្រោះគ្នាបន្ត ។…នេះជាពិសោធន៍របស់ខ្ញុំធ្លាប់ដោះបញ្ហានេះបាន ។
    អរគុណ !

  3. achharia និយាយថា ៖

    ខ្ញុំធ្លាប់ជួបបញ្ហានេះដែរ ។
    កាលនោះខ្ញុំបានបើកឈ្មោះអ្នកប្រើមួយថ្មី
    ហើយដាក់កំរិតអ្នកប្រើជា administrator ដែលមានសិទ្ធី
    ចូលមើលនិងចាត់ចែងលើរាល់ទិន្នន័យរឺ Files របស់គ្រប់អ្នក
    ប្រើទាំងអស់ ។ បន្ទាប់មក ខ្ញុំបានចម្លងយកអ្វីៗដែលត្រូវការនោះ
    មកទុកក្នុងថត(folder / directory) របស់អ្នកប្រើថ្មីហ្នឹង រួចលុប
    ឈ្មោះអ្នកប្រើចាស់និងរបស់របររបស់អ្នកប្រើចាស់ដែលមានបញ្ហា
    នោះចោលអស់ ។ រួចបើកអ្នកប្រើថ្មីៗមួយពីរទៀតដោយដាក់កំរិតជាអ្នកអភីបាលដែរចាំ
    សង្គ្រោះគ្នាបន្ត ។…នេះជាពិសោធន៍របស់ខ្ញុំធ្លាប់ដោះបញ្ហានេះបាន ។
    អរគុណ !

    • Khmerling និយាយថា ៖

      អរគុណ Achharia
      ฺពេលមានបញ្ហាភ្លាមខ្ញុំព្យាយាមស្តារកម្មវិធី (restore) ប៉ុន្ដែឃើញថាឥតប្រយោជន៍ ព្រោះ​មេរោគបានរារាំង​កម្មវិធី​ដំណើការ​នេះ ។
      មធ្យោបាយរបស់លោក​ប្រហែល​ជា​ជួយបាន ខ្ញុំនឹងសាកល្បងធ្វើ ។

      • achharia និយាយថា ៖

        បំរាប់បន្ថែម ៖
        ពេលធ្វើនោះសូមបិទកុំអោយអ៊ិនធ័រណិតមានដំណើរការបាន ។
        បើវានៅតែមានដំណើរការ system fix ហ្នឹងទៀត ត្រូវបិតវាភ្លាមៗ
        រួចតាមលុបវានៅទីតាំងរបស់វាដែលចូលមកនៅតាមថតសំខាន់
        windows រឺ system32 រឺ temp, គឺពួក files ដែលចូលមកថ្មីៗនាថ្ងៃ
        ដែលកើតហេតុនោះ ដោយបិទដំណើរការវានៅ Task Manager
        ជាមុនសិនផង ។ …ខ្ញុំចាំបានថាវិធីនេះធ្វើបានតែករណីនៅបើក
        ឈ្មោះអ្នកប្រើប្រាសថ្មីមានសិទ្ធិជាអភិបាលបានទេ ។

  4. អាក្បាលធំ និយាយថា ៖

    ខ្ញុំ​ធ្លាប់បាន​ឆ្លង​មេរោគនឹង​ដែរ គឺ​ដោយ​សារប្រើ Internet គ្រាន់តែ​ប្រើ Internet បាន​ប្រហែល​មួយសប្តា ឃើញ​វា​ចូល​មក​កុំព្យូទ័ររបស់ខ្ញុំ​រួច​វា​ធ្វើ​ការ​ស្កេន​នេះ​ស្កេន​នោះ បិទក៏​បិទ​មិន​កើត បើក​កម្មវិធី​ផ្សេង​ក៏​មិន​បាន ក្តៅ​ប្រហាយ​ពេកប្រើ System image ភ្លាម អាប៉ូលិសក្លែង​ក្លាយដែរស្កេន បាត់ស្រមោភ្លាម។ System image ដូច​ Norton Ghost ដែរ​តែ​ស្រួល​ជាង​

  5. អាក្បាលធំ និយាយថា ៖

    System image គឺ​ជាការ​ បំរុង​ប្រព័ន្ធ Windows7 ទាំង​ស្រុង វា​ខុសពី System recovery ដាច់

  6. គង់ តូ និយាយថា ៖

    How can I remove the “System Fix” Virus?
    My brother’s laptop got infected by a very nasty virus. It exhibits the following symptoms:
    1) The background turned black.
    2) The only two desktop icons left are “My Computer” and the “Recycle Bin”.
    3) Programs like skype will run normally on startup but the “Start” menu, “All Programs” and all the folders in “My computer” are completely empty. Due to this I cannot even launch a web browser or an antivirus to fix the problem or search for a solution. I’m writing from my own laptop.
    4) A lot of message boxes appear on startup saying stuff like “Failed to save all the components for the file xxxxxxxxxx. The file is corrupted or unreadable…”. Even if I close them, the same amount of messages appears at once after a couple of minutes.
    5) A legit-looking program called “System Fix” appears on its own, pretends to scan the computer and detect a number of “Critical” errors with the hardware and software and also pretends to be able to fix some of them. Finally, it claims that it’s a trial version and prompts the user to buy a full version to fix the rest.
    6) All of the above symptoms happen every time the laptop is restarted so it’s pretty much impossible to do anything else or even try to isolate and remove the problem.

  7. គង់ តូ និយាយថា ៖

    បើនៅតែអត់បានផលទៀត លោកអាចចូលទៅកាន់ youtubeត្រង់ប្រអប់ស្វែងរក វាយថា how to create System Fix virus

  8. khmerling និយាយថា ៖

    សរុបមក បញ្ហាខាងលើបានដោះស្រាយរួចរាល់ដោយខ្ញុំបានសិតអាប់វិន​ដូរ​ថ្មី ។​ អរគុណអ្នកទាំងអស់គ្នាដែលខ្នះខ្នែងជួយយោបល់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: