ក្រសួង​អប់រំ​មិន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រឡង…

គ្រប់ពេលដែលបានដឹងថាមានជនរួមជាតិយើងណាម្នាក់បានសាងអ្វីមួយដែលលេចធ្លោរក្នុង​ឆាកអន្តរជាតិ នោះហើយជាមោទនភាពសម្រាប់ខ្មែរទាំងមូល ។ ផ្ទុយទៅវិញមនុស្ស​មួយ​ក្តាប់តូចមិនមានទស្សនៈគតិបែបនេះទេ ។ ខាងក្រោមនេះជារឿងដែលនឹក​ស្មានមិន​ដល់​ថា បុគ្គលក្រុមនោះហ៊ានធ្វើបែបនេះ៖

…បន្ទាប់​ពី​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ហូឡង់ ក្រសួង​អប់រំ​ត្រូវ​បាន​រក​ឃើញ​ថា ​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រកួត​នៅ​បរទេស​ចំនួន​១១​នាក់​ហើយ​ដែល​ក្នុង​នោះ​រួមមាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​និង​រូបវិទ្យា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្រៀន​មួយ​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ។…សូមអានបន្ត…

សូមចុចត្រង់នេះដើម្បីស្តាប់…

ក្នុងនាមជាខ្មែរ តើលោកអ្នកគិតយ៉ាងណាចំពោះទង្វើរបស់បុគ្គល(ក្រសួងអប់រំ)ខាងលើ ?

ฺព័ត៌មានទាក់ទង៖ សិស្ស​ពូកែ​គណិតវិទ្យា​សោក​ស្ដាយ​…

5 Responses to ក្រសួង​អប់រំ​មិន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រឡង…

  1. ខ្ញុំចែករំលែក និយាយថា ៖

    ហាហាហា ប្រឹងទៅ អញ្ចឹងបានទៅ​មុខ​មិនរួច!

  2. achharia និយាយថា ៖

    អ្នកមិនស្មោះត្រង់នឹងជាតិ ពួកពុករលួយកិបកេងយកថវិកាជាតិ
    បើវែកមុខរកឃើញ គួរតែធ្វើប៉ាស្ព័រដាក់គរឌីប្លូម៉ាទិកបញ្ជូនអោយ
    ទៅរស់នៅបរទេសអោយអស់ពីស្រុកខ្មែរតាំងគ្រួសារបានសម
    ដើម្បីអោយអ្នកដែលនៅ សុទ្ធតែជាមនុស្សស្អាតស្អំ ស្នេហាជាតិពិត
    ប្រាកដ ។

  3. sounvichar និយាយថា ៖

    រលួយត្រង់ណាក៏មិនល្អដូចគ្នា តែធ្ងន់ជាងគេត្រង់ផលិតធនធាន​មនុស្ស​នេះ ។ ហ្អីឆ្លើយថា ៖ «ជាប់​ប្រជុំ យើង​ធ្វើការងារ មក​សម្ភាសន៍​ស្អី»។ពួកអស់នេះមិនចង់ឲ្យខ្មែរងើបមុខទេ ទើបវាធ្វើយ៉ាងនេះ ។
    ខ្ញុំ​ឈឺចាប់ណាស់ពេលបានទទួលព័ត៌មានបែបនេះ ។ តែពួកដែល​ប្រព្រឹត្តិបែបនេះ វាមិនឈឺទេ ព្រោះមួយជិវិតរបស់វា វាមិនដែលមាន​ឱកាសនឹងបានរៀនពូកែយ៉ាងនេះ វារៀនបាតថ្នាក់តែរហូតមក ហេតុនេះ​អាណាខ្លាំងជាង ពូកែជាង ជាសត្រូវនឹងវា ។ រាជរដ្ឋាភិបាលមិនគួរនៅស្ងៀមនឹងពួកនេះទេ ត្រូវមានវិធានការកម្ចាត់ ទម្លាក់ ផ្ដន្ទាទោស ដាក់គុក ឲ្យរាងចាលទៅ ។

    ម្ដងទៀត!!! ខ្ញុំឈឺចាប់ណាស់នឹងរឿងនេះ ។

  4. somada និយាយថា ៖

    សូមចូលរួមសោកស្តាយ​ជាមួយ​ប្អូន ៗ ដែល​ខិតខំរៀន ព្រមទាំង​សុខ​ចិត្តឆ្ងាយពីភូមិស្រុកមករស់នៅភ្នំពេញ សុខចិត្តលំបាក ដើម្បី​បង្ហាញ​ឲ្យសកលលោក​បានឃើញថា​ ខួរក្បាលក្មេងខ្មែរក៏ពូកែដូចក្មេង នៅប្​រទេស​​ដទៃទៀតដែរ ។ ដូចជានិស្សិតខ្មែរ​ដែល​មករៀន​នៅ​ សាកល​វិទ្យាល័យ មហាសារខាម លោកសកលវិទ្យាធិការ សសើរពីនិស្សិតខ្មែរ​ខ្លាំងណាស់ http://vsthea.wordpress.com/2011/05/13/ksmar/ តែពិតជាសោកស្តាយខ្លាងណាស់ដែលខាងយើងមើលមិនឃើញ​ពីចំណុចល្អរបស់ខ្លួនឯង ។
    ហើយរិតតែឈឺចាប់ខ្លាំងណាស់ចំពោះទង្វើអគតិរបស់ក្រសួង ហេតុអីបានជាពួកគេហ៊ានធ្វើបែបនេះ ពួកអ្នកនៅ​ក្រសួងអប់រំ​នឹង​មិន​មែន​ជាខ្មែរទេមើលទៅ ? អស្ចារ្យណាស់នៅពេលដែលគេចង់សម្ភាសន៍ ឆ្លើយមកដូច​ជាមនុស្សខ្វះការអប់រំអញ្ចឹង ។ ពិតជាសោកស្តាយខ្លាំង​ណាស់​ដែលខ្មែរ មិនមានឱកាសបញ្ចេញសមត្ថភាព ។

  5. Chantha និយាយថា ៖

    ក្នុងនាមជាអ្នកដែលធ្លាប់ស្គាល់រួសជាតិអយុត្តិធម៌មួយពីការពុករលួយនេះ ខ្ញុំសូមចូលរួមសោកស្តាយប្អូនៗខ្មែរដែលក្រសួងធ្វើឆ្កួតយ៉ាងនេះផង ។
    ក្រសួងថាអត់មាលុយ ១០០០០ ដុល្លារសំរាប់ក្មេងទៅប្រឡង ។ ម៉េចក៏អះអាងបែបល្ងីល្ងើបែបនេះ ។ តែខាងធនាគារថាបើកហើយ ម៉េចថាអត់លុយ ។

    មហាពុករលួយស្រុកខ្មែរ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: