ក្រពត និង កំពត

Trey Kropot4Trey Kropot2aTrey Kropot1

ធ្លាប់តែនិយាយរត់មាត់មកហើយអំពីត្រីមួយប្រភេទ ដែលច្រឡំថាជាឈ្មោះរបស់​ខេត្តមួយនៃព្រះរាជាណាចក្រកម្ពូជា ។ នោះគឺត្រីក្រពត និង ខេត្ដកំពត ។ ក្រែងមាន​លោកអ្នកខ្មែរទាំងឡាយណាច្រឡំដូចខ្ញុំដែរ ពេលនេះសូមលើកយកមកជម្រះជូន ។ ប៉ុន្តែសម្រាប់លោកអ្នកដែលដឹងហើយក៏ហើយទៅ ។

តាមពិតសំណេរពាក្យត្រីមួយប្រភេទដែលអាចបំប៉ោងខ្លួនបាន ហើយមានធ្មេញពី អាចកាត់ច្រិប…បាន ពេលយើងហែលទឹកបឹងស្ទឹងទន្លេនោះ ឈ្មោះពិតរបស់វា គឺ ក្រពត មិនមែន កំពត ទេ ។ ខ្ញុំខ្លួនឯងពីមុនយល់ថា ការដែលហៅខេត្ដខាងលើថាកំពត ព្រោះខេត្តនោះសំបូរត្រីប្រភេទហ្នឹង ឬ អាចថាមកពីខេត្តនោះ មានរឿងតំណាលអ្វី​ទាក់ទង​នឹងត្រី​នោះ ។ ដល់ពេលនេះ​ ទើបដឹងថា ខុស ។ តែក៏សុំថាមិនទាន់ខុស​ទាំងស្រុងដែរ ព្រោះក្រែងលោពាក្យ កំពត និង ពាក្យ ក្រពត ជាសន្ដាននឹងគ្នា ឬមានឬសគល់ជាមួយគ្នា ។

សូមទុកភារ​កិច្ចវែកញែកជាតិសព្ទនៃពាក្យទាំងពីរនេះដល់ប្រិយមិត្ដជួយ​ផ្ដល់​យោបល់​បន្ថែមសិនទៅចុះ ។ វត្ថុបំណងនៅទីនេះ គឺ ត្រីក្រពត មិនមែន ត្រីកំពត ទេ ។ បើថា ត្រីកំពត គឺត្រីដែលយកពី​ខេត្ដកំពត ឬត្រីរបស់ខេត្ដកំពត… ។ ក្នុងនោះមានផលិត​ផល​ទឹកត្រីមួយឈ្មោះ ទឹកត្រីកំពត ប្រហែលមិនមែនជាទឹកត្រីធ្វើពីត្រីក្រពតទេមើលទៅ ។

អរគុណមួយចំណែកដល់៖ កោះសន្ដិភាព

11 Responses to ក្រពត និង កំពត

  1. លី កល្យាណ និយាយថា ៖

    អរគុណដែលលោកបានបង្ហាញ ខ្ញុំអត់ដឹងទេ។
    ខ្ញុំឮអ្នកខ្លះគេហៅត្រីស្លាត ថាត្រីឆ្លាត… នាំគ្នាញ៉ាំត្រីឆ្លាតបានកូនវាឆ្លាត។ល។
    ម្តឹងយាយពន្យល់ម៉េចបើសុទ្ធតែមនុស្សចាស់ក្បាលរឹង!

  2. លី កល្យាណ និយាយថា ៖

    ខ្ញុំក៏មានចិញ្ចឹមកូនត្រីក្រពតមួយដែរ។ ឈ្មោះ លី គល័រ (ពណ៌លឿង)​តែឥឡូវងាប់បាត់ហើយ។

  3. somada និយាយថា ៖

    សួស្តីលោកខ្មែរលីង ត្រីក្រពតនេះ កាលណាវាខាំយើង មើលមិនងាយជា​ទេ​ណា ។ ត្រីនេះកំពង់ចាមសម្បូរណាស់ ជាពិសេសទន្លេបិទ ។ កល្យាណអើយ ម៉េចបានជាចិញ្ចឹមត្រីក្រពតអញ្ចឹង ? ខ្ញុំទើបតែដឹងមិញ​ហ្នឹង​​ថាត្រីក្រពតហ្នឹង គេចិញ្ចឹមដែរ ។

  4. លី កល្យាណ និយាយថា ៖

    ចាសបង ខ្ញុំឃើញគេដាក់លក់វានៅកន្លែងលក់ត្រីចិញ្ចឹមក៏ទិញវាមកសាកចិញ្ចឹម។ វាមានពណ៌លឿង គេថាវាត្រូវបានគេបង្កាត់នៅស្រុកយួន មួយពីរពាន់ឬបីពាន់ទេ ខ្ញុំចិញ្ចឹមបានបីបួនខែនៅតែតូចដដែល ដល់ពេលខ្ញុំចុះទៅខេត្ត អត់មាននរណាដាក់ចំណីឱ្យវា វាក៏ស្លាប់ទៅ។
    ខ្ញុំមានចិញ្ចឹមតែសព្វយ៉ាង ត្រីអណ្តែងដែលគេញ៉ាំ ត្រីទីឡាប់យ៉ា ត្រីក្រឹមជល់ ត្រី… កន្ធាយ អណ្តើក … សេក លលក… ឆ្កែ…
    ធានាថាបើបងផ្ទះក្បែរខ្ញុំ កូនបងមិនពិបាកដើររកទេ មករកតែផ្ទះខ្ញុំទៅឃើញហើយ។ :-D

    • somada និយាយថា ៖

      ផ្ទះកល្យាណចិញ្ចឹមសត្វច្រើនអញ្ចឹង ពិតជាមានដីធំមិនខានទេ ។ ធានាថា​កូនបងទៅលេងសត្វចិញ្ចឹមកល្យាណ រហូតទាល់តែ​សត្វ​ឃើញកូនបងទៅ វាពិតជានាំគ្នារត់អស់មិនខានទេ ។

  5. លី កល្យាណ និយាយថា ៖

    សុំទោសបង ខ្មែរលីង យកប្រកាសបងមកនិយាយរឿងផ្សេង។

    • khmerling ភាសាខ្មែរ និយាយថា ៖

      មិនជាថ្វីទេ ព្រោះរាល់អ្វីដែលយកមកនិយាយសុទ្ធតែមានប្រយោជន៍ គ្រាន់មានតិចឬច្រើនតែប៉ុណ្ណោះ ។ ប្រយោជន៍ដែលខ្ញុំទទួលបានពី​រឿងផ្សេងរបស់កល្យាណគឺខ្ញុំពីកល្យាណថាត្រីក្រពតក៏ជាត្រីចិញ្ចឹមលម្អដែរដែលកាលពីមុនគ្រាន់តែដឹងថា វាជាត្រីធម្មតា ហើយអាច​ធ្វើម្ហូមបាន​ប៉ុណ្ណោះ ។
      ម្ដងទៀត៖ រាល់មតិចូលរួមសុទ្ធតែមានប្រយោជន៍ ។

  6. ហួរ ប៉ាស្កាល់ និយាយថា ៖

    ត្រីកំពតជាភាសាអង់គ្លេស គេហៅអីដែរទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: