រឿងព្រេងខ្មែរលើ

ខ្ញុំធ្លាប់បានអានរឿងព្រេងនានា ពិសេសរឿងព្រេងខ្មែរដែលប្រមូលចងក្រងដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។ មានជួនកាលក្រោយពេលបានជួបប្រទះរឿងខ្លះ ៗ ពី ស្រុកក្រៅ ខ្ញុំចេះតែគិតថារឿងទាំងនេះជារឿងខ្មែរយើងឬយើងបានមកពីបរទេស ?

Khmer Leu Folktale Cover1aKhmer Leu Folktale Cover2a

អ្នកគ្រូកែវ ណារុំ ចាត់ទុកថាជាអ្នកនិពន្ធខ្មែរម្នាក់ដែលបានសាងស្នាដៃ​ជាច្រើនដែលមាន​ប្រយោជន៍ដល់ការទ្រទ្រង់សិល្បៈវប្បធម៌ខ្មែរ ។ នាពេលថ្មីៗ អ្នកគ្រូបាន​ប្រមូល​ចងក្រង​និងបោះពុម្ពសៀវភៅមួយក្បាលទៀតមានចំណងជើងថា រឿងព្រេងខ្មែរលើ ។ នៅ​ក្នុង​សៀវភៅដែលមានកម្រាស់ជិត ២៥០ ទំព័រ​នោះ ​មានរឿងចំនួន ៤២ រឿង ។ សៀវភៅ​នេះ​បាននាំយើងឲ្យចេះរឿងព្រេងថ្មីៗជាច្រើនទៀត ។ គួរកត់សម្គាល់ថារឿងងខ្លះ​​ជារឿង​ដែលមាននៅក្នុងប្រជុំរឿងព្រេង​របស់​ពុទ្ធ​សាសន​បណ្ឌិត្យរួចហើយ ។ ទោះបី​ទាំងខ្លឹមសារទាំងចំណងជើងរបស់​រឿងមួយ​ចំនួន​មាន​លក្ខណៈស្រដៀងគ្នាទៅ​នឹង​​រឿង​ដែលធ្លាប់មានការបោះពុម្ពកន្លងមកហើយក្ដី ក៏ស្នាដៃថ្មី​នេះ​​អាចជាការបំពេញបន្ថែម​ចំពោះ​​ចម្ងល់ដែលខ្ញុំ(ក៏ដូចខ្មែរមួយចំនួន)មានតាំងពីដើម​មក​អំពីប្រភពរឿងព្រេងខ្មែរ៖ តើរឿងជារបស់យើងឬយើងចម្លងពីខាងក្រៅ ។ ប្រវ​ត្ដិ​សាស្រ្ដ​​បានបង្ហាញថា ជនជាតិខ្មែរ​លើដែលអ្នកខ្លះហៅថាជាព្នងនោះជាខ្មែរដើម ។ ខ្មែរ​ដើមមិនមែនមាន​តែព្នងតែមួយ​នោះ​ទេ គឺមានក្រុមផ្សេងៗជាច្រើនទៀតដូចជាចារ៉ាយ កួយ, ទំពួន, សំរ៉ែ, ស្អូច, សួយ ជា​ដើម ។ គេច្រើនហៅបងប្អូនខ្មែរទាំងនោះដោយរួមថា ខ្មែរលើ ។ អ្នកទាំងនោះ​មាន​ការ​​ទទួលចំហាយវប្បធម៌ពីខាងក្រៅ ពោលគឺបរទេសតិចតួច​ជាង​ខ្មែរ​ទូទៅ ។ ហេតុនេះ​បង​ប្អូននៅរក្សាបានច្រើននូវអ្វីដែលជាលក្ខណៈខ្មែរ(បូរាណ) ទាំង​ភាសា​ទាំងជំនឿ​ប្រពៃ​ណី និងរបៀបរបបរស់នៅ ។ ផ្អែក​លើចំណុចនេះ​ រឿងព្រេង​ដែល​បានមក​ពីការនិទាន​ដោយ​ផ្ទាល់​ពីបងប្អូនខ្មែរ​ទាំងនោះពិសេសពីលោកតាលោក យាយអាចចាត់​ទុកថារឿង​មួយ​ផ្នែកធំជារបស់ខ្មែរ ។

មានការប្រទាញប្រទង់គ្នាលើកម្មសិទ្ធិរឿងព្រេងរវាងប្រទេសដែលមានព្រំដែនជិតខាងគ្នា ។ ខ្ញុំនៅប្រកាន់ជំហរចង្អៀតចង្អល់អំពីរឿងនេះ ប៉ុន្ដែក៏មិនចង្អៀតជ្រុលទាំងងងឹតងងុល ចេះតែថា​នេះជារបស់ខ្មែរទាំងអស់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។ ខ្មែរ ថៃ ឡាវ មានរឿងដែលមានខ្លឹមសារស្រដៀងគ្នានឹងរឿងព្រេង ព្រះថោងនាងនាគខ្មែរ ។ ម្នាក់ៗ សុទ្ធតែអះអាងថាជារបស់ខ្លួន ។ និយាយដល់រឿងនេះ បែកដល់រឿង ឥណ្ឌាសាង ប្រាសាទអង្គរវត្ដថ្មី ។ ត្រង់ចំណុចនេះខ្ញុំមិនសាទរទៅនឹងទស្សនៈដែលថា គេ(ឥណ្ឌា)ធ្វើនេះគឺគេជួយផ្សព្វផ្សាយអរិយធម៌ខ្មែរទេ ។

(គ្រាដែលកំពុងរៀបចំចុះផ្សាយអត្ថបទនេះ អ៊ិនធើណេតមិនស្រួលខ្លួន (not easy body) ហេតុនេះ​មាន​កំហុសឆ្គងដោយអន្លើដែលចូលទៅកែមិនបាន ។ ចឹងសូមទុកចាំពេល​អ៊ិនធើណេតស្រួលខ្លួន (easy body) ឡើងវិញនិងមកចាត់ការបន្ដ ។ ឬក៏ទុកឲ្យនៅស្រកេកស្រកាករហូតចឹងទៅក៏មិនដឹង ។ សូមអធ្យាស្រ័យផង!! )

17 Responses to រឿងព្រេងខ្មែរលើ

  1. អរគុណដែលបានចែករំលែក។ ខ្ញុំគិតទៅរកទិញសៀវភៅនេះអានហើយ។

  2. somada និយាយថា ៖

    ជួយអានឲ្យអ្នកភូមិយើងស្តាប់ផង !

  3. khmerling ភាសាខ្មែរ និយាយថា ៖

    កុំពុងរកពេល តែមិនដឹងចាប់អានពីរឿងណាមកមុនទេ ព្រោះ​សុទ្ធតែល្អ​ទាំង​អស់ ។

  4. khmerling ភាសាខ្មែរ និយាយថា ៖

    ជីវីពិតជាចង់បានមែន ។ តាមពិតបានពីសៀមរាបមកទេ ។ តែនៅភ្នំពេញយើងប្រហែលជាមាន ទៅអើតៗ ម្ដុំ Monument Books សាកមើលក្រែងមាន ឬសួរទៅរោង​ពុម្ពនគរវត្ដ ព្រោះបើគេបោះពុម្ព គេប្រហែលជាដឹងកន្លែងលក់ ។

  5. khmerling និយាយថា ៖

    ទៅតាមតំណភ្ជាប់នេះសាកលមើល ៖ http://www.monument-books.com/contact-information.php

  6. wealsrae និយាយថា ៖

    ខ្ញុំទើបបានអានម្សិលមិញ ។ មានពាក្យពេចន៍ខ្លះមើលទៅឆ្គង ៗ ហើយ​ចំណងជើងខ្លះក៏មិនសូវសមផង ។ ប្រហែលបោះពុម្ពលើកក្រោយគាត់​កែ​តម្រូវល្អជាងនេះ ។ តែល្អហើយដែលគាត់ចេះប្រមែប្រមូលមកចងក្រង​បែបនេះ ។

  7. លី កល្យាណ និយាយថា ៖

    បាត់ពូខ្មែរលីង យូរពេកខ្ញុំនឹកពូ។ តើលោកពូសុខសប្បាយជាទេ?

  8. លី កល្យាណ និយាយថា ៖

    អត់ខ្ចីតបសោះ ពូប្រហែលជារវល់ណាស់ហើយ!

  9. somada និយាយថា ៖

    មែនហើយកល្យាណអើយ មិនដឹងជាបាត់គាត់ទៅណាទេ ស្ងាត់ឈឹង​តែ​ម្តង សង្ស័យតែទៅតាំងសមាធិនៅកណណ្តាលព្រៃភ្នំម្នាក់ឯងទេមើលទៅ ឬមួយប្រពន្ធគាត់ឆ្លងទន្លេទេដឹង ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: