ការ​រិះគន់​ពាក្យ​ពេចន៍​ដែល​ពិធីករ​ប្រើ​តាម​ទូរទស្សន៍ និង​វិទ្យុ

អ្នក​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​ខ្លះ រិះគន់​ថា ពិធីករ ពិធី​ការិនី​ខ្លះ​អត្ថាធិប្បាយ​នៅ​​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​ស្ថានីយ​វិទ្យុ​មាន​ការ​ខុសឆ្គង។

សូមចុចត្រង់នេះដើម្បីភ្ជាប់អត្ថបទពេញ…

អត្ថបទទាក់ទង៖

  1. ទាក់ទង និង ទំនាក់ទំនង…
  2. សំណូមពរ និង ការសំណូមពរ…

11 Responses to ការ​រិះគន់​ពាក្យ​ពេចន៍​ដែល​ពិធីករ​ប្រើ​តាម​ទូរទស្សន៍ និង​វិទ្យុ

  1. wealsrae និយាយថា ៖

    មានពិធីករខ្លះនិយាយញាប់ស្តាប់មិនបាន ឬអូសអន្លាយៗ ។ ខ្ញុំដូចជាចូលចិត្តអ្នកនិយាយមួយចំនួនតាមវិទ្យុអាស៊ីសេរីនិងវិទ្យុសហរដ្ឋអាមេរិក និង ទូរទស្សន៍កម្ពុជា ។ មិនដឹងគេរើសពិធីករតាមស្​ថានីយ៍មួយៗ​ដោយយក​អ្វីជាគោលកំណត់ទេ ។

  2. ខេធី៤២ និយាយថា ៖

    ហេតុអ្វីក៏ពិធីករ ពិធីការនី ចូលចិត្តនិយាយពាក្យជាភាសាគេម្ល៉េះ ម៉េចមិនប្រើភាសាយើងទាំងអស់?

  3. somada និយាយថា ៖

    ิខ្ញុំយល់ស្របតាមគំនិតរបស់លោក​ម៉ៅ អាយុទ្ធដែលគាត់ទាមទារឲ្យពិធីករ ពិធីការិនី​ទាំងនោះ រៀនឲ្យបានខ្ពង់ខ្ពស់ ។ ព្រោះភាគច្រើនអ្នកដែលជា​តារាសម្តែងនៅស្រុកយើង​ គាត់សុខចិត្តលះបង់ការសិក្សា ដើម្បីការងារសិល្បៈ​របស់ពួកគាត់ ។ ដោយមានអ្នកខ្លះទើបតែរៀនថ្នាក់ទី ៨ ឬ មិន​ទាន់​ទាំង​បាន​ប្រឡង​​បាក់ឌុបផងក៏លះបង់ការសិក្សា ហើយស្រវាចាប់យកស្​ពានជាតារា​ជំនួស​វិញ ។ ដោយផ្ទុយស្រឡះពីស្រុកគេ តារាសម្តែងរបស់គេភាគច្រើនរៀនបានខ្ពង់​ខ្ពស់ ។

  4. Lovepeehs05 និយាយថា ៖

    នេះមកពីក្រសួងវប្បធម៌ គាត់មិនបានត្រួតពិនិត្យអោយបានច្បាស់លាស់ ចឹងហើយ ចឹងហើយគ្រូដែលអោយប្រាក់ខែតិចតួចនោះ ! វប្បធម៌អរិធម៌ខ្មែរ ចុះថោកអស់ហើយ មានតែឥវ៉ាន់ទេឡើងងថ្លៃ ! ល្មមរៀបចំផ្លះប្តូរ អ្នកដឹកនាំ ខាងក្រសួងវប្បធម៌ហើយ ! មែនទេ ?

    • សួនវិចារ និយាយថា ៖

      អ្វីដែលយើងទាំងគ្នាចង់បានគឺគុណភាពនៃពិធីករ ។ ពួកគេមាន​នាទី​សំខាន់​ណាស់ក្នុងការរក្សាមរតកវប្បធម៌ជាតិ និយាយដោយឡែក​គឺភាសានេះឯង ។ ឱកាសដែលគេឡើងលើឆាក ឬផ្សាយក្នុងកម្មវិធី​អ្វីមួយ គេជាម្ចាស់នៃវេលានោះ ហេតុនេះរាល់ពាក្យពេចន៍កាយ​វិការដែលគេសម្ដែងឡើងទស្សនិកជនឬអ្នកស្ដាប់ភាគច្រើនពិតជាបានឮបានស្ដាប់ ។ ពួកគេសឹងធៀបទៅនឹងគ្រួម្នាក់​ក៏ថាបាន អ្វីដែលគេ​សាបព្រួសម្ដងៗរមែងមានអ្នកទទួលយកគេចមិនផុត ។ ហេតុនេះបើគេ​សាបព្រួសអ្វីដែលត្រូវ នោះជាគុណប្រយោជន៍មួយ តែបើគេសាប​ព្រួសអ្វីដែលមិនល្អទៅ អ្នកដែលទទួលយកអ្វីដែលមិន​ល្អនោះទៅប្រតិបត្តិ​ជាក់ស្ដែង វានឹងនាំការខូចខាតដល់យើងទាំងអស់គ្នាជាមិនខាន ។

  5. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណប្រិយមិត្តទាំងអស់ដែលបានចូលរួមផ្ដល់មតិដ៏មានប្រយោជន៍ ។

  6. pkay_sour និយាយថា ៖

    សម្រាប់ការប្រើពាក្យពេចន៍ខុសឆ្គងនោះ​គឺមានកើតឡើងយូរណាស់​មក​ហើយ តែក៏​គ្មាន​ការ​អើពើ​ពីបណ្តាល​ក្រសួងនានាដែរ ។ ព្រោះដោយ​ហេតុថា ពីមុន​ខ្មែរយើង​ទើប​រូច​ផុតពីសង្គ្រាម ហើយ​អ្នក​ចេះដឹង​មាន​តិច​តួច សម្រាប់​ការ​និយាយ​តាម​បណ្តាល​វិទ្យុ​រឺ​ទូរទស្សន៍ គឺ​គ្រាន់​ជា​ការ​កំសាន្តនិង​ផ្តល់​ពត៌មាន​ប៉ុណ្ណោះឯង ខុសប្លែក​ពីបច្ចុប្បន្ន ដែល​អ្នក​ចេះ​ដឹង​មានច្រើន។ទស្សនៈ​ក្នុង​សិល្បៈ​ពេលខ្លះ​គឺ​ពិបាក​ក្នុង​ការ​ប្រើ​សម្រប​ឲ្យ​ត្រូវ​តាម​​វេយ្យករណ៍ខ្មែរ ដូចដែល​យើង​ឃើញស្រាប់​ហើយថា​ភាសា​និយាយ​និង​ភាសា​សរសេរ​គឺ​ខុសគ្នា ហើយ​ការនិយាយដែល​អាច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​យុវវ័យ​សម័យថ្មីគឺ​ត្រូវ​ប្រើ​មានស្ទាយ​ខ្លះ ទើប​មាន​ចំនុចទាក់​ទាញ ។ តែ​ដោយ​សារ​ចំនុច​នេះក៏ ជាហេតុ​ធ្វើ​ឲ្យ​​កូន​ខ្មែរ​យើង​ខ្លះ​មិន​ដឹង​ថាពាក្យ​ណា​ត្រឹម​ត្រូវ​? សម្រាប់​ផ្កាយ​ក្នុង​នាម​ជា​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍បន្តិចបន្តូចដែរ​នោះ យល់ថា យើង​គួរមាន​សិក្ខាសាលា​ខ្លីៗ សម្រាប់​គ្រប់​ពិធីករទាំងទូរទស្សន៍ និង​វិទ្យុ យល់​ដឹង​ពី​ការ​ប្រើ​ពាក្យ​ពេចន៍ និង​ការ​រៀបចំ​ការ​និយាយ​របស់ខ្លួន ព្រោះ​ថា​ការ​ប្រើ​ខុស​នេះ​មានយូរណាស់ហើយ បើ​មិន​មាន​ការ​កែប្រែ និង​ផ្តល់​ការ​ចែក​រំលែក​ដល់​ពួកគាត់​ខ្លះ ចឹង​ធ្វើ​ម៉េច​អាច​ត្រឹមត្រូវ បើ​គាត់​រៀន​តាម​រាមច្បងចាស់​ៗដែរ​ណឹង :)

    • Khmerling និយាយថា ៖

      អរគុណផ្កាយ ដែលឆ្លៀតមកផ្ដល់មតិ ។ ផ្កាយពិតជាមានមតិល្អមែន គួរឲ្យសរសើរ ។
      អ្នកនៅលើវេទិកាពិបាកនឹងដឹងថា កាយវិការខ្លួន សម្ដីខ្លួន សមឬមិន​ត្រូវ គឺមានតែទស្សនិកជន អ្នកស្ដាប់នេះហើយជាអ្នកឃើញអ្នកឭ ។ ប្រសិនបើពិធីករ សិល្បៈករម្នាក់ៗទទួលយករិះគន់ទិះតៀន​ពីគ្រប់​មជ្ឈដ្ឋាន ក៏ជាចំណែកមួយក្នុងការបំបាត់ចំណុចខ្វះខាត​ខាងលើបាន​ខ្លះដែរ ។

      • pkay_sour និយាយថា ៖

        ចា៎ មិនសូវ​ជា​ចេះ​ដឹងអីប៉ុន្មានទេ តែគ្រាន់​តែ​មាន​បទពិសោធន៍ខ្លះ​រឿង​ការ​និយាយ ធម្មតា​ពេលនិយាយខ្លួនឯង មើលមិនឃើញ​ចំនុច​ខុសឆ្គងខ្លួនឯងនោះទេ តែបើ​សាក​ចាក់ស្តាប់ នឹង​ដឹង​នៅ​ពាក្យ​ខុស​របស់ខ្លួន ។ តែពេលខ្លះ ដោយ​សារគ្មានអ្នក​ចាំ​កែ​តម្រូវ​ ទើប​ធ្វើ​ឲ្យ​ការ​ខុស​ឆ្គង​ចេះតែបន្តដំណើរ ដល់ពេលចង់កែ ក៏ត្រូវ​ប្រើពេល​យូរ​គួរសម​ដែរ :)

  7. ដាដា និយាយថា ៖

    ពិធីករទាំងឡាយត្រួវចេះនិយាយពាក្យណាល្អៗនិង ​កំប្លែងទើបគេចង់ស្តាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: