របររកស៊ីបុកនិងជួសជុលរបាំងទ្រូងផ្លូវ

ចង់និយាយអំពីក្លិនទ្វេភាគីបន្តិច (ឬបើចង់ដឹង សូមចុចត្រង់នេះ) ប៉ុន្តែសូមទុករឿងជាតិ​មួយឡែក​សិន ព្រោះបានជាញៀននិយាយដល់រឿងចរាចរ ពេលនេះ សូមនិយាយ​មួយរឿងទៀត…

តាមដងផ្លូវ របរកាក់កបជាងគេនៅស្រុកខ្មែគឺការរកស៊ីបុក និង ជួសជុលរបាំងទ្រូងផ្លូវ ។ ការដាក់របាំងទ្រូងផ្លូវនៅរាជធានីភ្នំពេញត្រូវផ្តូចផ្តើមសាងសង់ឡើងក្នុងសម័យអតីត​ចៅហ្វាងក្រុង​ ដែលអ្នកក្រុងខ្លះតែងហៅថា នាគជាសុផារ៉ា ។ អ្នកខ្លះបន្ទោសចំពោះ​ការដាក់​របាំងនេះ ។ ចំណែកខ្ញុំ សូមគាំទ្រទៅវិញ ប៉ុន្តែសូមធ្វើទៅតាមបច្ចេកទេស​ចរាចរឲ្យបាន​ត្រឹម​ត្រូវ ពិសេសត្រូវលាប ឬដាក់ចំណាំងផ្លាតទាំងនៅក្បាល​ដងដឹងខ្លួន​។ ប្រការមួយដែល​មិនសូវល្អគឺការដាក់របាំងជាកំណាត់ៗ ដូចជា​ផ្លូវ​ទៅសាលា​ណត​ប្រីដ​​ (ចុះពីអូបែកក្អម​ទៅពោធិចិនតុង) ។ ដាក់ធ្វើអីអញ្ចឹង!!! ត្រង់ផ្លូវ​បំបែក ឬនៅ​មុផ្ទះ​អ្នកអន្ទ្រើស(?) គេទុក​ចន្លោះមួយ ។ ការដាក់នេះគួរកំណត់ថា ប៉ុន្មាន​គឺឡូ​ម៉ែត្រ​ត្រូវ​ទុក​ចន្លោះឆ្លងមួយ នេះទើប​ត្រឹមត្រូវ ។

អ្នកណាក៏ចង់ឆាប់ដែរ ប៉ុន្តែត្រូវគិត​ពីសុវត្ថិភាពជាចម្បង (safety first) ។ ហ្អេ! មានជួនកាលខ្ញុំផ្លូវកាត់ដែរ តែរួចហើយ​បាន​ភ័យតាមក្រោយ គឺកាលពីកំពុង​ល្មើស​មិនជាអីទេ តែពេលមកគិតក្រោយ​ទើបហឹង​ត្រចៀក ។ អញ្ចឹងតាមរយៈនេះ ខ្ញុំក៏​សូមណែនាំខ្លួនឯងផង និងអ្នកនិយមបំពានច្បាប់ផង ។ ទៅបត់ឬឆ្លងកន្លែង ដែល​កំណត់ឲ្យឆ្លង មិនជាខាតអីប៉ុណ្ណាទេ ។ តើប្រញាប់ទៅផ្ទះឬទៅពេទ្យ?

របាំងផ្លូវបានធ្វើឲ្យអ្នកសេរីភាពនិយមបើកបុកស្ទើររាល់យប់ ប្រការនេះអាចមកពីគាត់មិន​ប្រុង​ប្រយ័ត្ន ឬអាចមកពីបច្ចេកទេសនៃការសាងសង់របាំងទ្រូងផ្លូវមិនស្របតាមបច្ចេក​ចរាចរ ។

imageY2ywmtqwnt

រូបចម្លងពី កម្ពុជាថ្មី និង CEN

3 Responses to របររកស៊ីបុកនិងជួសជុលរបាំងទ្រូងផ្លូវ

  1. monyrinataro និយាយថា ៖

    ស្រុកខ្មែរប៉ូលីសអត់មានសាំងជិះម៉ូតូតាមទេ បានតែត្រឹមវ៉ៃអាយកូមហៅគ្នា​​ប៉ុណ្ណោះ ហើយកាមេរ៉ាដែលថតពេលបើកឆ្លងភ្លើងក្រហមក៏អត់មានដែរ ចាំតែពេលគ្រោះថ្នាក់ចរាចរណ៍ហ្នឹង អាហ្នឹងលុយក្ដាំងតាម៉ង់។

  2. somada និយាយថា ៖

    បើកបុករបាំងទ្រូងផ្លូវ មកពីការមិនប្រុងប្រយ័ត្នត្រូវជាង ព្រោះភាគច្រើនជាអ្នក​មិនគោរពច្បាប់ចរាចរ ផឹកស្រាពេលបើកបរជាដើម ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: