ចចកនិងផ្លែទំពាំងបាយជូរ

ឡាហ្នុងតែនចចកនិងទំពាំងបាយជូរ

មានចចកមួយដើរដាច់សង្វែង ហើយបានទៅឃើញផ្លែទំពាំងបាយជូរនៅលើទ្រើង ។ វាឃ្លានខ្លាំងណាស់ វាខំឈោងប្រវារជំទើត​ពេញទំហឹង​តែបេះមិនបានមួយសោះ​សូម្បី​ក្ដិបមួយក៏មិនបានផង ។ វាដើរចេញទៅ​ដោយក្ដីស្រេក​ឃ្លាន និងបានប្រាប់ខ្លួនឯងថា កុំទៅឃ្លានអីសព្វអាទំពាងបាយជូរ​ហ្នឹង តើមាន​ប្រយោជន៍អ្វីទេទៅប្រឹងបេះវា ។ …

សម្រង់ខាងលើនេះជាស្នាដៃរបស់លោកឡាហ្វុងតែន ដែលជាអ្នកកវីល្បីឈ្មោះ​របស់​បារាំង នាសតវត្សទី ១៧ ក្នុងរឿង ចចកនិងផ្លែទំពាំងបាយជូរ ។ នេះគ្រាន់តែជាការចេះ​ចាំតាម​គ្រូធ្លាប់​តំណាល​​ប្រាប់​កាល​នៅ​រៀន ។ ដើម្បីផ្ដល់ក្ដីសង្ឃឹមឬលួង​លោមខ្លួនឯង​អំពីអ្វីដែលខ្លួនខកប្រាថ្នា​ មនុស្សយើងមួយចំនួនក៏បានប្រើគតិដូចតួអង្គចចករបស់​លោកហ្វុងតែន​នោះដែរ ។

ក្រោយពីលើកគ្នាមួយហ្វូងទៅឡប់ប៊ីការពិចារណាអំពីគម្រោងការគ្រប់គ្រងប្រាសាទ​ព្រះវិហារ​ក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូមិនបានផលនោះមក ថៃក៏បានដកខ្លួនចេញ​ពីគណៈកម្មាធិការ​បេតិភ័ណ្ឌ​ពិភពលោក​ កាលពីថ្ងៃទី ២៦ មិថុនា ២០១១ ។ ពេលត្រឡប់​មក​ដល់​ស្រុកវិញ លោក​សុវិទ្យ៍ត្រូវបានអ្នក​យកព័ត៌នានាចូលធ្វើសម្ភាសន៍ជាបន្តបន្ទាប់ ។ លោកអះអាងថា ការដកខ្លួនពី​គណៈកម្មាធិកានេះ​មិនធ្វើឲ្យថៃបាត់បង់ប្រយោជន៍ទេ ។ មានតែចំណេញ ព្រោះកាលនៅជាសមាជិក ថៃមិនដែលបានអ្វីយូណេស្កូទេ ថៃ​មានតែ​ខាតទៅវិញ ដោយត្រូវបង់ពន្ធសមាជិកភាពរាល់ ៗ ឆ្នាំ ទៅអង្គការនេះ ហើយថៃមិន​ដែល​យក​លុយពីអង្គការនេះដូចកម្ពុជានិងបណ្តា​ប្រទេសនានា​ដែល​ជា​សមាជិក​ទេ ។

គួរំឮកថាប្រតិភូថៃដែលលើកគ្នាទៅប៉ារីសលើកនេះប្រើប្រាស់ថវិការជាតិថៃ ១០ លាន​បាត ឬជាងបីសែនដុល្លារ៍អាមេរិក ។ នៅមុននេះបន្តិច កាលពីថ្ងៃទី 21 មិថុនា 2011 ប្រិតភូថៃ​បានរៀបចំពិធីជប់លៀងប៉ាវគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក​និងភាគី​សមាជិកនៅទីក្រុងប៉ារីសយ៉ាងអ៊ឹកធឹកផងដែរ ។ ចំពោះគោលដៅនៃការ​ប៉ាវស៊ីចុកនេះ​ដើម្បីអ្វីនោះ ស្រេចតែលោកអ្នកធ្វើការវិនិច្ឆ័យតាមការគួរទៅចុះ ។

3 Responses to ចចកនិងផ្លែទំពាំងបាយជូរ

  1. David និយាយថា ៖

    ក្នុងអំឡុងពេលនេះរដ្ឋាភិបាលចាំផ្ទះមិនអាចធ្វើអ្វីបានទេ ។ ក្រុម​អភិសិទ្ធបោករាស្ត្រគេទេ មិនបាច់ឆ្ងល់ទេ ។ នេះជាវិធីបោកថ្មីដែល​គេធ្វើ​ដូចមែនទែនអញ្ចឹង ។ រដ្ឋាភិបាលនេះអត់មានសិទ្ធិសម្រេចអ្វីទេ ចាំចុះ ព្រោះជារដ្ឋាភិបាលចាំផ្ទះ ។ រដ្ឋាភិថ្មីក្រោយបោះឆ្នោតប៉ុណ្ណោះដែលមាន​សិទ្ធអារកាត់រឿងនេះ ។

  2. David និយាយថា ៖

    អានអត្ថបទនេះ នឹងភ្លឺកាន់តែច្បាស់៖ http://www.thairath.co.th/content/pol/182430

  3. somada និយាយថា ៖

    ចំពោះបញ្ហានេះខ្ញុំក៏បានសួរជនជាតិថៃដែរ គាត់ឆ្លើយថា គ្មានឃើញអី​គួរឲ្យបារម្ភទេចំពោះការលាចេញពីគណៈកម្មាធិការបេតិកភ័ណ្ឌពិភព​លោក ព្រោះគាត់ជឿថានេះជាល្បិចរបស់អភិសិទ្ធតែប៉ុណ្ណោះ ។ គាត់ថែម​ទាំង​បញ្ជាក់ទៀត ឲ្យតែបោះឆ្នោតហើយ បញ្ហាទាំងអស់​នឹងវិលមក​រក​ភាពដើមវិញជាមិនខានឡើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: