ស្លាកសញ្ញាចរាចរ

 

20180412_141451a

 

មានមតិជាច្រើនអំពីការបើកកៀរខ្លោងបម្រាមនៅដើមស្ពានថ្មី ផ្សារដីហុយ ដោយនៅក្នុងនោះមាន​សំណួរ​មួយលើកឡើងថា តើនេះជាកំហុសនរណា?

អ្នកចូលរួមផ្ដល់គំនិត/មតិភាគច្រើនបានដាក់កំហុសនេះទៅអ្នកបើកបរទាំងស្រុង ដោយលើកឡើងថា អ្នកបើកបរមិនចេះច្បាប់ចរាចរ ខ្វាក់ភ្នែក…ជាដើម។

ជុំវិញបញ្ហានេះ មានចំណុចគួរពិចារណាជាច្រើនមុននឹងសម្រេចថាយ៉ាងណានោះ។ ក្នុងនោះយើងគួរ​ពិចារណា​ទៅ​លើការបើកបរ ទីតាំងនៃស្លាក ស្លាកតឿនបន្ទាប់បន្សំឯទៀត។

តាមរយៈកាសែតរស្មីកម្ពុជា ឧបទ្ទវហេតុនេះកើតឡើងពីអ្នកបើកបររវល់និយាយទូរសព្ទ។ បើពិនិត្យ​ទៅ​លើស្លាកសញ្ញាចរាចរវិញ តើមុននឹងដល់ស្លាកដែលត្រូវបុកនេះមានស្លាកតឿនជាមុនដែរឬទេ? ដូចជាមិនមានស្លាកតូចៗដើម្បីដាស់តឿនមុនទៅដល់ទេ(តាមរូប) ចំណែកស្លាកសញ្ញានៅលើ បារ៉ាស់ដូចជាតូចពេក មើលពីចម្ងាយមិនដឹងថាជាអ្វីផង។ ចុះទម្រាំបើកបរពេលយប់ទៀត តើយ៉ាង​ណា​ដែរ?

តាមរយៈធ្វើដំណើរកន្លងមក(នៅស្រុកក្បែរខាងនេះទេ) កាលណាមានបម្រាម​អ្វីមួយ​ឬចំណុច​គ្រោះ​ថ្នាក់​នៅខាងមុខ ដូចជាការដ្ឋានជាដើម គេតែងតែដាក់តាំងសញ្ញាតឿន ភ្លើងបំភ្លឺ ឬធ្វើគំនូស​សញ្ញាច្រើន​កន្លែង មុននឹងដល់កន្លែងដែលត្រូវប្រុងប្រយ័ត្ន។

1384816 (1)trucks-and-buses-keep-right-lanjee-chee

ទិដ្ឋភាព​​បែបនេះកម្រឃើញណាស់នៅស្រុកយើង។ អ្នកបើកបរត្រូវមានញាណ​ពិសេស​មួយសម្រាប់​ដឹងថា​ខាងមុខមានអ្វីខ្លះ។ ដូចករណីគ្រោះថ្នាក់បុកបង្គោល​ខ្សែភ្លើង​នៅ​ផ្លូវទ្រុងមាន់​កាលពីពេល​កន្លង​ទៅ។ បង្គោលនៅចំកណ្តាលផ្លូវ អ្នកដែលធ្លាប់ធ្វើដំណើរឆ្លង​កាត់​ទើបអាចដឹងថា មានបង្គោលភ្លើង​ឈរ​ជាជួរ​លើទ្រូងផ្លូវ។ អ្នកមកពីចម្ងាយពិតជាមិនដឹងទេ។ ប៉ុន្តែប្រសិនបើគេមានសញ្ញា ឬស្លាក​ចំណាំង​គ្រប់គ្រាន់តាមបច្ចេកទេចរាចរ នោះក៏អាចកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិតដែរ។

សរុបមកអ្នកធ្វើដំណើរនៅស្រុកខ្មែរត្រូវមានការប្រុងប្រយ័ត្នកម្រិតខ្ពស់និងត្រូវមានញាណទិព្វដឹងមុន ត្រូវមានបំណិនឡេមឡឺម។ នៅស្រុក​យើង អ្នកទទួលម៉ៅការសាងសង់ផ្លូវថ្នល់​ទំនងជាមិនសូវអស់ទុន​ច្រើនសម្រាប់​ផ្ដល់សុរត្ថិភាពអ្នកប្រើ​ប្រាស់ផ្លូវ​ថ្នល់ក្នុងអំឡុងពេលការដ្ឋានកំពុងដំណើរការទេ។ មានការដ្ឋានខ្លះដោតមែកឈើ ឬឫស្សីតូចៗ ចងខ្សែរយាលចាំចាប ឬមានការដ្ឋានខ្លះមិនអីជាសញ្ញាសោះឡើយ។ អ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវម្ចាស់ការលើការបើកបរ។

 20170927_131413a20170623_113058a

អានបន្ថែម៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: