ការដោះសារ

ខ្មែរយើងមានជំនឿលើព្រលឹង ខ្មោច ព្រាយ បិសាចតាំងពីមុនទទួលឥទ្ធិពលឥណ្ឌាមក​ម៉្លេះ ។ អ្នកតាជាចំណែកមួយនៃភស្តុតាងក្នុងជំនឿនេះ ។ មេទ័ព ឬអ្នកដែលមានស្នាដៃ​ក្នុង​ការ​ការពារស្រុកទេសពេលនៅរស់ ក្រោយពេលបាត់បង់ជីវិតទៅ អ្នកស្រុក​ច្រើន​លើក​តម្កើង​បារមី និងតាំងងារថាជា​​​អ្នកតា ។ ទាក់ទងនឹងជំនឿខាងលើនេះដែរ​អ្នកស្រុក​តាមជនបទ ពេលដើរព្រៃ គេ​ហាម​​និយាយ​ប៉ផ្លិចប៉ផ្លូច ឬពេលគេទទួលទាន​អាហារ​ក្នុងព្រៃ គេតែងបេះអាហារបន្តិចដាក់លើ​ស្លឹកឈើ ហើយអញ្ជើញ​ម្ចាស់ទឹកដីព្រៃ​ប្រឹក្សា​មក​សេពសោយ និងសុំសេចក្តីសុខ ។

ថ្មីៗនេះ ក្រោយពីការប្រយុទ្ធគ្នាច្រើនប្រាវនៅដែនដីតំបន់ព្រះវិហារ ក៏នៅមានការផ្ទុះ​រប៉េះរប៉ោះសស្ទើររាល់យប់ ។ ភាគីទាំងពីរចោទគ្នាអំពីការផ្ទុះនេះ គឺខាងថៃថាខ្មែរ ​ឯ​ខាងខ្មែរថាថៃ ។ ថ្ងៃនេះកាសែតកោះសន្តិភាពបានចុះផ្សាយទាក់ទងអំពីការផ្ទុះនេះ (សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីអាន)។ រួមមកខាង​យើង​នៅតែជាអ្នកបង្ករដដែល ព្រោះ​យើងបានបញ្ជូញព្រលឹងខ្មោចបិសាច​ទៅ​បន្លាច​គេ ទើប​គេបាញ់ ។ ប្រសិន​បើខាងសៀមបាននិយាយដូចដែលកោះ​សន្តិភាព​ចុះ​មែន តើនេះជា​រឿង​គួរ​ឲ្យជឿឬទេ ? នេះខ្មោចត្រឹមបញ្ចេញរូបកាយជាមនុស្ស ចុះបើក្រោយទៅគេ​បញ្ចេញ​ជារូប​រាង​យន្តហោះ ជារថក្រោះ ពេលនោះខាងហ្នុងលែងគប់គ្រាប់បែកអីហើយ​គេនឹងព្រលែង​អា​ធំតប​ត រួចមកប្រាប់យើងថាខ្មោចលងទៀតហើយ ។

[មានមិត្តភក្តិមួយចំនួនសួរខ្ញុំថា តើជឿថាមានខ្មោចទេ ? (សំណួរនេះទូលាយណាស់) ខ្ញុំក៏ឆ្លើយថាមាន… ព្រោះមនុស្សកាលណាស្លាប់ទៅ ក៏ក្លាយជាខ្មោច ។]

អត្ថបទទាក់ទង៖ តើអ្នកណាផោម ឬ ខ្មោចលង ?

សូមអាន៖ អព្ភូតហេតុ​ប្លែក​ៗ​បាន​បន្លាច​ទាហាន​សៀម​

4 Responses to ការដោះសារ

  1. somada និយាយថា ៖

    លោក Khmerling និយាយអញ្ចឹងមានន័យថាយើងចាញ់បោកគេមែនទេ ។ គេបញ្ឆោតយើងថា គេបាញ់ព្រោះគេឃើញខ្មែរ (តែជារូបរាងខ្មោច) ឯខាង​យើង​​​អរ​ព្រោះ​យើងពូកែសូម្បីតែខ្មោចក៏មកជួយដែរ ។ តើនេះជាល្បិចថ្មីរបស់សៀមឬ ?

  2. khmerling និយាយថា ៖

    ក៏អាចថាត្រូវខ្លះដែរ ។

  3. អាវុធ និយាយថា ៖

    ខ្លាចតែនិយាយទៅនិយាយម៉ោ អាបាញ់គ្នាអស់គ្រាប់មួយសន្ធឹកកាលពីថ្ងៃ ៤ ដល់ ៦​ហ្នុងកើតមកពីខ្មោចលងទេដឹង ។ សម័យនេះហើយមកកុហក់បែបនុង​កើត ។

  4. somada និយាយថា ៖

    គេពូកែកុហកណាស់ ព្រោះខ្មែរគេចេះធ្វើឲ្យខ្មែរជឿគេស្តូកតែហ្មង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: