របងព្រំដែន

ក្តីស្រមៃរបស់ខ្ញុំក៏ដូចរាស្ត្រខ្មែរទូទៅដែលថា ប្រសិនបើប្រទេសយើងមានផ្លូវប្របនឹង​បន្ទាត់​ព្រំដែនទោះនោះ​ជា​ការ​ល្អមួយ ។ ពេលនេះក្តីស្រមៃបានកំពុងក្លាយជាការពិត ដោយកំណាត់ផ្លូវពីប៉ោយប៉ែតទៅប៉ៃលិន ប្រវែង ១៥០ គីឡូម៉ែត្របានត្រូវបើក​ការដ្ឋាន​សាងសង់ហើយ នៅថ្ងៃ ១៥ កុម្ភៈ ២០១១ នេះ (កោះសន្តិភាព)។ ​

ជួនកាលកម្រិតរស់នៅ​របស់ប្រជាជន​ច្រើនឬតិច​អាច​មកពីកត្តាផ្លូវថ្នល់ជាសំខាន់ ។ អ្នក​ដែលធ្លាប់​ឡើងចុះផ្ទះគេនិងអ្នករកស៊ីជាយដែនបានឲ្យដឹងថា គេ​មានផ្លូវប្រប​ដី​ជាយ​ដែន​រហូតតាំងពីត្រាតឡើងមកឧប៊ុន ។ ក្រៅពី​មូលដ្ឋានឈរជើង​របស់កងទ័ព​ភូមិស្រុកដែល​មានមនុស្សរស់នៅកុះករនាជាយដែនក៏ជារបាំងដ៏រឹងមាំដែរ ។ របាំងមួយ​នេះអាចមាំនិង​យូរអង្វែងជាងរបាំងប្រដាប់អាវុធ ព្រោះទាំងរាស្រ្តគេនិង​រាស្ត្រ​យើង​ចៀស​មិនផុតពីកា​រ​ប្រា​ស្រ័យ​ទាក់ទងគ្នាជាបងប្អូនក្នុងជីវភាពប្រចាំថ្ងៃ ។ ​១៥០ គីឡូម៉ែត្រមិន​ទាន់ធន់ល្មម​នឹង​ប្រវែងព្រំដែនជាង ៨០០ គីឡូម៉ែត្រជាប់ថៃ ឬជុំវិញ​ប្រទេស​ហ្នឹងទេ ប៉ុន្តែ​អំណឹះតទៅ​យើងមាន​សុទិដ្ឋិនិយមថាយើងនឹងមានផ្លូវវែង​ជាងនេះ​ទៀតតាមព្រំដែន ។

ការរំលាយទស្សនៈអំពីបូរណភាពទឹកដីប្រហែលជាត្រូវប្រើពេលរាប់សិបឆ្នាំឬដល់រយក៏​មិនដឹង បើគេចេះតែចង់បានរបស់យើងបែបនេះ ។ ពេលណាទើបភូមិអាស៊ានកើត​ឡើងដូចដែលប្រទេសជឿនលឿនគេកំពុងមាន ?

មើលពិធីសម្ភោធផ្លូវថ្ងៃទី ១៥ កុម្ភៈ ២០១១ ។

4 Responses to របងព្រំដែន

  1. somada និយាយថា ៖

    កន្លែងដែលមានផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ កន្លែងនោះពិតជាមានការ​អភិវឌ្ឍន៍ ពេលនោះជីវភាពប្រជាជនដែលនៅតាមតំបន់នោះពិតជាធូរធាជាង​មុនមិនខានឡើយ ។ សូមចូលរួមត្រេកអរបងប្អូនដែលរស់នៅក្នុងតំបន់នោះ ។ កុំភ្លេចមើលថែកូនចៅឲ្យបានស្រួលផងណា៎ ផ្លូវថ្នល់ស្អាតឡាន ម៉ូតូបើកលឿនៗខ្លាំងណាស់ ។

  2. Khmerling និយាយថា ៖

    ដីនៅតំបន់ដងផ្លូវពិតជាឡើងថ្លៃ តែយើងអ្នកអត់លុយទៅមិនទាន់​គេមាន​លុយទេ ។

  3. somada និយាយថា ៖

    ចុះទៅលុយទឹកបន្តិចទៅលោក Khmerling លុយច្រើន(ទឹក)បានច្រើន ។

  4. somada និយាយថា ៖

    ចូលហ៊ុនគ្នាជាមួយអ្នកនៅ wordpress ទៅលោកKhmerling ខ្ញុំដាក់១ហ៊ុនដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: