ច្រកអន្តរជាតិ

នៅទំព័រកោះសន្តិភាព ថ្ងៃ ១១ កុម្ភៈ ២០១១ មានចុះអត្ថបទមួយទាក់ទងនឹង​អនាម័យ​ផ្លវថ្នល់ ដែលមានចំណងជើងថា ៖ រទេះ​ដឹក​​ត្រី​បង្ហូរ​ទឹក​​ឆ្អេះ​ឆ្អាប​នៅ​ច្រ​ក​ទ្វារ​អន្តរ​ជាតិប៉ោយ​ប៉ែត (ចុចអានអត្ថបទដើម)។

មិនមានក្លិនស្អុយយ៉ាងម៉េចនឹងកើត បើមួយខែមួយខួបប្រហែលជាមិន​ដែលឃើញ​លាងម្តងផងទេដឹង ។ ចំណែកនៅម្ខាងទៀត គ្រាន់តែឆ្លងដល់ពាក់​កណ្តាលស្ពាន​ទៅខាងគេ គេដូចជាបាញ់ទឹកលាងសឹងរាល់ថ្ងៃ ចំណែកខាងយើងអត់មាន​ទឹក​បាញ់​ដូចគ្នា ហេតុនេះផ្សំគ្នានឹងការដឹកជញ្ជូនមិនមានការវេចខ្ចប់មិនត្រឹមត្រូវផង បន្តិចម្តង ៗ វាបង្កើតបានជាស្នាមប្រឡាក់ស្អុយជាប់ថ្នល់ ។ រឿងនេះកើតឡើង​ទាំង​ពីរ​ករណី ១). មិនមានការលាងសម្អាតថ្នល់ជាប្រចាំ, ២). អ្នកប្រើប្រាស់ថ្នល់​មិនជួយគ្នាថែរក្សា ។

Smell on Road in Poipet

(រូបថតកោះសន្តិភាព)

ដល់ទៅឆ្អុយអញ្ចឹង អ្នកនៅក្បែរក្លោងទ្វាធ្វើការម៉េចកើតទៅ ? ច្រកទ្វារអន្តរជាតិ​មួយ​ទាំងមូល ម៉េចក៏មិនចម្លងរបៀបរបសណ្តាប់ធ្នាប់ពីកន្លែងជាប់គ្នាខ្លះផង ឬចង់បង្ហាញថា យើងមិនចង់ឲ្យដូចគេ ។ ខ្ញុំគិតថាការទទួលអ្វីដែលល្អពីគេមក​ប្រើមិនមែនជាការខុសឆ្គងអ្វីទេ ។ ឬថាមិនចង់យករបៀបញាតិក្បែរ ៗ អញ្ចឹងទៅ ខាងម៉ាឡេ សិង្ហបុរី (ខ្ញុំមិនដែលទៅទេ តែប្រហែលមានអ្វីល្អដែលយើងគួរធ្វើ​តាមខ្លះដែរ) ។ 

รูปภาพแผนที่

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: