បុណ្យសង្សារ

យាយ ៖ រួចចៅឯងទិញផ្កាយកទៅណា ?

ចៅ ៖ យកទៅបុណ្យសង្សារ ។

យាយ ៖ មីដែលម៉ោពីម្សិលមិញហ្នឹង ហ្អី ។

ចៅ ៖ បាទ, យាយ ។

យាយ ៖ ចុះម៉េចបានវាស្លាប់ ?

ចៅ ៖ ថាម៉េច​ យាយ ????

មនុស្ស​ចាស់គាត់មិនយល់ គាត់ស្មានថា បុណ្យសង្សារ គឺសង្សារហ្នឹងស្លាប់ ហើយគេ​ចាត់​​ធ្វើពិធីបុណ្យសពតាមទំនៀមទម្លាប់ខ្មែរ ។

យើងជួបពាក្យ បុណ្យ ញឹកញាប់ក្នុងលក្ខណៈជាពាក្យផ្សំ ដូចជា បុណ្យខ្មោច បុណ្យ បច្ច័យ បួន បុណ្យសង្ឃទាន បុណ្យជាតិ បុណ្យ ជាដើម ។ ពាក្យថា បុណ្យ ខាងលើមាន បុណ្យមួយមិនមានទានធូប ឬសក្ការបូជា ។ ក្រៅពីនោះគេ​មាន​រណ្តាប់​បូជា​បែប​សាសនា​ទាំងអស់ ។

តាមវចនានុក្រមភាសាខ្មែរ ពាក្យថា បុណ្យ មានន័យថា ៖ គុណជាតជាគ្រឿង ជម្រះ សន្តានចិត្ត; កុសល, អំពើល្អ, សេចក្តីសុខ ។ ធ្វើបុណ្យ គឺធ្វើសេចក្តីល្អខាងផ្លូវកាយវាចា ចិត្ត ឲ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ…។…ពាក្យថា បុណ្យ នេះ ខាងសំស្ក្រឹត ប្រើ ជា គុ. ផងក៏បាន, ប្រែថា “បរិសុទ្ធ, ស្អាត, ល្អ, គួរ, ស្រឡាញ់, គួរចង់បាន”

ដោយឥទ្ធិពលបច្ចឹមប្រទេស ខ្មែរយើងបានទទួលពិធីនានាពីប្រទេសទាំងនោះ ទាំងផ្លូវ លោកនិងផ្លូវធម៌ ។ ផ្លូវលោកមានជាអាទិ៍ ទិវាសិទ្ធមនុស្ស, កុមារអន្តរជាតិ ជាដើម ។ នា ពេលថ្មីៗនេះយើងបានទទួលពិធីមួយ ដែលយុវវ័យភាគច្រើនកំពុងមានការពេញនិយម នោះគឺ valentine​ day ដោយទិដ្ឋភាពជាទូទៅនៅឱកាសនោះ ដើម្បីបង្ហាញទឹកចិត្តនៃ​ក្តី​ស្រ​ឡាញ់​​របស់ខ្លួន គេជូនផ្កា វត្ថុអនុស្សាវរីយ៍ដល់គ្នា ។ ខ្មែរយើងហៅពិធីនេះថា បុណ្យ​​សង្សារ ហើយឲ្យតែដល់ឱកាសនេះម្តង ៗ យុវវ័យយើងតែង​ពពាក់​ពពូន​ទិញ​វត្ថុ​អនុស្សារីយ៍ជាពិសេសផ្កាកូលាបជូនគ្នាដើម្បី សម្តែងក្តីស្រឡាញ់​របស់ខ្លួនចំពោះ​សង្សារឬអ្នកជាទីស្រឡាញ់របស់ខ្លួន ។ ប៉ុន្តែលើសពីនេះ មានយុវវ័យមួយ​ចំនួន​ប្រើ​ឱកាសនេះដើម្បីការសប្បាយភ្លើតភ្លើនដែលប្រាសចាកទំនៀមទម្លាប់នៃសង្គមខ្មែរ ។ ដោយឃើញថាទង្វើនេះអាចជះផលមិនល្អដល់សង្គមខ្មែរ ទើបអ្នកដែលមាន​ការ​បារម្មណ៍​អំពីរឿងនេះ បានព្យាយាម​បង្វែរ​សេចក្តីប្រែរបស់ពាក្យខាងលើមកជា ទិវានៃក្តីស្រឡាញ់ (ខ្លឹមសារបន្ថែម) ។ ទោះជា​យ៉ាង​​នោះ​ក្តីក៏ពាក្យ បុណ្យសង្សារ នៅ​តែ​មាន​ប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ។

ខ្លឹមសារបន្ថែមនៃពាក្យ សង្សារ ៖

Sweetheart

9 Responses to បុណ្យសង្សារ

  1. វិចិត្រ និយាយថា ៖

    ពាក្យ​ថា បុណ្យ​សង្សារ​ ហ្នឹង ចាស់​ៗ ស្ដាប់​មិន​យល់​ទេ​ ទោះ​បី​បក​ស្រាយ​យ៉ាង​ម៉េច​ក៏​ដោយ មាន​តែ​ក្មេង​ៗ​ទេ​បាន​វា​យល់​អត្ថន័យ​របស់​បុណ្យ​នេះ​ច្បាស់។
    ចាស់​ៗគាត់​ភ្លេច​អស់​ហើយ​ថា អារម្មណ៍​កាល​ពី​ក្មេង​វា​យ៉ាង​ម៉េច​ ទាល់​តែ​ប្រើ​អារម្មណ៍​នៅ​ពេល​នៅ​ក្មេង​នោះ បាន​យល់​ថា​បុណ្យ​សង្សារ​មាន​ន័យ​​យ៉ាង​ណា។

  2. somada និយាយថា ៖

    ចាស់ ៗ គាត់ស្តាប់មិនយល់មែនហើយ លោកវិចិត្រ ប្រហែលមកពីកាលគាត់​នៅ​ក្មេងគ្មានថ្ងៃបុណ្យសង្សារនេះទេមើលទៅ ។ តើលោក Khmerling ដឹងទេថា ពិធីបុណ្យសង្សានេះចូលមកក្នុងប្រទេសកម្ពុជាយើងតាំងពីណាមក ? ចុះលោកវិចិត្រ និង​ លោក Khmerling មានបានត្រៀមអ្វីទុក​សម្រាប់​អ្នក​ជាទី​ស្រឡា​ញ់​ហើយឬនៅ ?

  3. khmerling ភាសាខ្មែរ និយាយថា ៖

    កំពុងគិតមើលសិន ចុះលោក Somada ត្រៀមស្រេចហើយមែនទេ ?

  4. Khmerling និយាយថា ៖

    ចាំដល់ថ្ងៃនឹងសិនទើបដឹង ! មិនទាន់នឹកឃើញផងហ្នឹង ។

  5. Somada និយាយថា ៖

    សុំទោស ល្បងទាំងពីរខាងលើ Somada ជាស្រីទេច៎ាស! ចាំដល់ថ្ងៃសិនទើប​ប្រាប់ឲ្យដឹង ព្រោះវាជាការសម្ងាត់របស់ស្រ្តី ។ សំណាងល្អដល់លោកទាំងពីរ ។

  6. […] អត្ថបទទាក់ទង…បុណ្យសង្សារ 11.570285 104.898906 […]

  7. vsthea និយាយថា ៖

    Reblogged this on vsthea and commented:
    លោកខ្មែរលីង​នៅផ្ទះទេ ខ្ញុំសូមភ្ជាប់អត្ថបទនេះទៅផ្ទះខ្ញុំមួយណា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: