ហៅឈ្មោះញាតិ

ផ្ទះយើងកំពុងមានទំនាស់ខាងល្វែងខាងលិចដោយការឈ្លានពានពីញាតិស្និទ្ធ ឯខ្ញុំ​នៅ​មានចិត្តយក​ភាសាមកជជែកទៀត ។ ណ្ហើយចុះ សូមអនុញាតតែបន្តិចទេ ៖

ម្ដេចក៏ចេះតែហៅឈ្មោះភាគីជម្លោះយើងខុស ។ គាត់ហ្នឹងឈ្មោះ សាន់ស៊ើន កែវកាំនើត (សាន់ស៊ើន สรรเสริญ សរសើរ ​ /  កែវកាំនើត แก้วกำเนิด កែវកំណើត) មិនមែន សានស៊ីន កែវខាមនីត ទេ (សូមមើលអាស៊ីសេរី) ។ ការដែលលើករឿងហៅឈ្មោះ​មិន​សូវ​ត្រូវនេះមក​និយាយ​ព្រោះ​ចង់ថាបើទោះជាឈ្លោះគ្នា ឬត្រូវគ្នា គួរហៅឈ្មោះគ្នាឲ្យ​ត្រូវខ្លះ​ផង បើមិនអញ្ចឹងទេ​គេអត់ឈឺទេ ព្រោះមិនមែនជេរឈ្មោះគេនោះផង ។  

គាត់ហ្នឹងធ្លាប់ចេញមុខញឹកកាលពីក្រុងបាងកកឆេះ ។ កាលនោះទស្សនិកជនកំពុង​តាមដានរឿងភាគ ។ កំពុងមើលរឿងសុខ ៗ គាត់ក៏ចេញធ្លោរមក ដើម្បីប្រកាស​ព័ត៌​មានទាក់​ទងនឹងព្យុះនៅក្រុងបាងកកនាពេលនោះ ។ មួយយប់ ៗ ចេញមកមិនដឹងប៉ុន្មាន​ដងទេ រហូតអ្នកមើលសែនជិន (ចុចត្រង់នេះមើលមុខគាត់ សម្រាប់ស្រីៗ ហាមមើល ព្រោះខ្លាចលង់ស្នេហ៍បុរសសៀម) ។

3 Responses to ហៅឈ្មោះញាតិ

  1. វិចិត្រ និយាយថា ៖

    ត្រង់​ឈ្មោះ​ហ្នឹង​ខ្ញុំ​ដូច​មិន​សូវ​ច្បាស់សោះ។ ថា​តើ​យើង​គួរ​សរសេរជា​ខ្មែរ​អោយ​ត្រូវ​តាម​អក្សរគេ រឺ សរសេរ​ជា​ខ្មែរ​អោយ​ត្រូវ​តាម​សំលេង​ប្រកប។ ឧទាហរណ៍ បើ​ឈ្មោះ​គេ​ គេ​ហៅ​គ្នា​គេ​ថា ខាំ តែ​គេ​សរសេរ​ជា​អក្សរ​គេ ត្រូវ​នឹង​អក្សរ​ខ្មែរ ថា កាំ តើ​យើង​គួរ​ហៅ​គេ​ថា​កាំ​រឺ​ខាំ សរសេរជា​កាំ​រឺ​ខាំ?

    ខ្ញុំ​ពី​មុន​ធ្លាប់​តែ​សើច​ពួក​បារាំង។ តួ​អាមេរិច Tom Hank ពេល​សរសេរជា​បារាំង​ក៏ Tom Hank ដល់​បារាំង​អាន ទៅ​អាន​ចេញ តុំ អង់ វិញ។ ស្ដាប់​ទៅ​ចង់​តែ​សើច​។

    ឥលូវ​ដល់​វេន​ខ្មែរ​យើង​វិញ។ ឧបមា​ថា បើ​សៀម​ឈ្មោះ​គេ​អាន​ចេញ​ថា ខាំ តែ​គេ​សរសេរ​អក្សរ​គេ ដែល​អក្សរ​នោះ​ត្រូវ​នឹង​អក្សរ​ខ្មែរ​ថា កាំ តើ​យើង​គួរ​អាន​ឈ្មោះ​គេ​ថា កាំ រឺ​ខាំ សរសេរជា​កាំ​ រឺ​ខាំ?

  2. somada និយាយថា ៖

    តាមយោបល់របស់ខ្ញុំគឺយើងគួរតែសរសេរតាមសម្លេងប្រកប ឬ សម្លេងអាន ។
    អូលោក Khmerling អើយ! ចេះតែគិតផ្តេសផ្តាសទៅកើត មុខប្រុសៗ ខ្មែរស្អាត ៗ មានច្រើនណាស់ ហើយម្យ៉ាងទៀតលោកសាន់ស៊ើន ស្អីហ្នឹងអត់​ស្អាតផង…មិនអាចលង់ស្នេហ៍បានទេលោកអើយ ។

  3. David និយាយថា ៖

    វាជាឈ្មោះបរទេសឲ្យហៅឲ្យដូចយ៉ាងម៉េចកើត បើជាភាសាគេ ។ មើលឈ្មោះប្រទេសកម្ពុជា ចិនគេហៅអាម៉េចទេ ស្តាប់ទៅរកប្រហែលមិនបាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: