ដំណោះស្រាយ ទ្វេរភាគី និង ពហុភាគី

រឿងនយោបាយជារឿងរបស់អ្នកធំ ឬ រឿងប្រទេសជាតិជារឿងរបស់អ្នកធំ ។ យើង​តែងឮគេនិយាយល្បះនេះជារឿយៗ ។​ ល្បះទាំងនេះអាចធ្វើឲ្យមនុស្ស​ចេះ​តែ​សម្ងំ​ស្ងៀមរហូតទៅដោយមិន​រវីរវល់អ្វីទាំងអស់អំពីរឿងប្រទេសជាតិ ។ ​ ខ្ញុំមិនដឹងថា​មាត្រា​ទីប៉ុន្មាននៃរដ្ឋធម្មញ្ញរបស់ប្រទេសកម្ពុជា ដែលមានន័យជារួមថា ប្រជាពលរដ្ឋគ្រប់រូប​មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ​ ។ អត្ថបទនេះជាយោបល់មួយធ្វើឡើងក្នុង​បំណង​រួមចំណែកបន្ថយបញ្ហាដែលកំពុងកើតមានរវាងខ្មែរនិងថៃ ។

ការដោះស្រាយបញ្ហាព្រំដែនទ្វេរភាគីជាមួយប្រទេសថៃមិនគួរយកមកប្រើទៀតទេ ព្រោះកន្លងមកដំណោះ​ស្រាយនេះមិនមានឃើញលទ្ធផលវិជ្ជមានអ្វីឡើយ ។ ផ្ទុយទៅវិញទ្វេរភាគីបានអូស​បន្លាយភាពតានតឹងកាន់តែយូរទៅ ៗ ហើយ​បាន​លេបត្របាក់ជីវិតមនុស្សនៃ​ប្រទេស​ទាំងសងខាងជាបន្តាបន្ទាប់ ។ មូលហេតុអាច​មកពីភាគីម្ខាងទៀតមិនមានសុឆន្ទៈប្រាកដ​ក្នុងដំណោះស្រាយ ។

…ប្រទេស​កម្ពុជា​កំពុង​តែ​ស្វែង​រក​ការ​ដោះ​ស្រាយ​វិបត្តិ​ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយ​ប្រទេស​​ថៃ តាម​រយៈ​ភាគី ទី​៣ មាន​ដូច​ជា អង្គការ​សហ​ប្រជា​ជាតិ និង​សមាគម​អាស៊ាន​ជា​ដើម…(វិទ្យុអាស៊ីសេរី ៧ កុម្ភៈ ២០១១) នេះជាក្តីសង្ឃឹមមួយដែលម្នាក់ៗពិសេស​សម្រាប់រាស្ត្រខ្មែរ ពិសេស​សម្រាប់អ្នកតាមដានព្រឹត្តិការណ៍ ។ រាស្រ្តទាំងសងខាង ដែលភាគច្រើនមានឈាមជ័រជាខ្មែរដែរតែកាត់ផ្តាច់ដោយរបបនយោបាយបាន​ទទួល​រងទុក្ខ ។ អ្នកទាំងនេះមិនដែលបានគិតថា គេទៅមករកគ្នាជាបងប្អូន ។ ការបណ្តុះ​លក្ខណៈ​ជាតិនិយមអាចផ្តើមចេញពីរបបនយោបាយជាងចេញពីអ្នកស្រុកគ្នាឯងនៅ​ជាយដែន ។ ខាងក្នុង (ភ្នំពេញ ឬ បាងកក)ពុះពោរ ដល់ទៅបញ្ចេញកំហឹងបែរជា អ្នកជាយដែនរងគ្រោះ ។ អ្នកស្រុកជាយដែនមិនដែលដង្ហើយហៅឲ្យផ្ទុះ​សង្រ្គាម​នឹង​គ្នាម្តងណាទេ ។ រូបភាពជន្លៀសខ្លួនចេញនៃជនភាសសឹកពីតំបន់ជម្លោះ មើលទៅ អាណោចអាធម្មណាស់ ។ នេះមិនមែនជាខ្សែភាពយន្តដែលសាងឡើងដើម្បីកែ​កំសាន្តទេ តែវាជាទុក្ខវេទនាពិតៗ ។ អ្នកក្រុងដេកមើលទូរទស្សន៍ទាំងអារម្មណ៍ធម្មតា និងទាំងអារម្មណ៍អាណិតអាសូរ ប៉ុន្តែគេមិនបានដឹងរសជាតិទាំងនេះដោយខ្លួនឯងថា វាល្វីងជូរចត់ វាលំបាកប៉ុណ្ណាទេ ។

ហេតុនេះដំណោះស្រាយពហុភាគីដោយអង្គការសហប្រជាជាតិជាសំខាន់អាចជា​ពន្លឺនៃលទ្ធផលវិជ្ជមាន ។ យើងមិនសង្ឃឹមថានឹងបានផលកម្រិតណាទេ តែគួរតែធ្វើ ជាជាងនៅដដែលៗ ទ្វេរភាគី ៗៗៗ ។

សូមឲ្យរាជរដ្ឋាភិបាលខ្មែរប្រកាន់ជំហរ ដំណោះស្រាយជម្លោះព្រំដែនដោយពហុភាគី​ ។

អានបន្ថែម…

3 Responses to ដំណោះស្រាយ ទ្វេរភាគី និង ពហុភាគី

  1. កំឡោះខ្មែរ និយាយថា ៖

    គាំទ្រយន្តការតំបន់អាស៊ាន និងយន្តការអង្គការសហប្រជាជាតិ ឬ យន្តការច្បា់អន្តរជាតិ។

  2. wealsrae និយាយថា ៖

    ដំណោះស្រាយមិនមែនទ្វេរភាគីត្រូវតែធ្វើ ទោះណាយើងមិនដឹងថាផលនឹងទៅ​ជា​យ៉ាងក៏ដោយ ។ បោះចោលទ្វេរភាគីព្រោះយើងឆ្អែតនឹងវាហើយ ។

  3. David និយាយថា ៖

    មើលព័ត៌មានពីខាងថៃចេះតែឆ្ងល់ ។ ថៃថានឹងព្យាយាមដោះស្រាយជម្លោះដោយទ្វេរភាគី តែខ្លួនកំពុងសម្រុកបញ្ជូនសព្វាវុធទៅផ្ញុកជាយដែន ។ គិតទៅខ្លាចតែខាងយើងចិត្តទន់ ហើយងាករកអាទ្វេរភាគីស្អីហ្នឹងទៀតទេ ។
    ស្រៀវជួស!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: