ល្បឿននិងគុណភាពនៃការផ្តល់ដំណឹង

ការជឿនលឿនខាងការផ្តល់ព័ត៌មាននៅប្រទេសកម្ពុជាជាចំណែកមួយក្នុងការពង្រីក​សមត្ថភាពខាង​ការទទួលដឹងហេតុការណ៍នានាដល់សាធារណៈជនខ្មែរ និង​ដល់ពិភព​លោកបានជ្រួតជ្រាបផងដែរ ​។ ទន្ទឹមនឹងភាពរហ័សនៃការផ្តល់ព័ត៌មាន ប្រសិនបើ​យើង​គ្រប់ខ្លឹមសារនៃព័ត៌ឈរលើភាពពិតច្រើនជាងការប្រឌិត នោះនឹងរឹងរឹតធ្វើឲ្យ​បណ្តាញ​សារព័ត៌មានខ្មែរទទួលការជឿជាក់ទ្វេរឡើង ។ ប៉ុន្តែទន្ទឹមនឹងនេះ បើបានតែលឿន តែប្រាសចាកការពិតក៏អាចនាំមកនូវផលអវិជ្ជមាន ។ ការផ្តល់ព័ត៌មានគួរស្ថិតនៅលើការ​ពិតច្រើនជាងការប្រឌិត ។

តាមរយៈបណ្តាញអ៊ិនធើណេត ​កាលពីម្សិលមិញនិងកំពុងបន្តដល់ថ្ងៃនេះ ខាងខ្មែរយើង​អាប់ឌេតព្រឹត្តិការណ៍យ៉ាងគគ្រឹកគគ្រេងស្ទើគ្រប់នាទី ដោយឡែកខាងថៃមិន​សូវជា​ប៉ុន្មាន​​ទេ ។ ខ្លឹមសារដែលទទួលបានពីទាំងពីរប្រភពពិបាកនឹងយកជាការបានណាស់ ព្រោះខាងខ្មែរថាបែបនេះ ចំណែកខាងថៃថាបែបនោះ ។ ខាងយើងថាថៃខូចខាតយ៉ាង ដំណំទាំងយុទ្ធោបករណ៍ ទាំងជីវិតទាហាន ជារូមទម្ងន់នៃការខូចខាត ខ្មែរយើងតិច​ជាង​ថៃ ។ ចំណែកព័ត៌មានពីថៃវិញ ទម្ងន់នៃការខូចខាត គេតិចជាងខ្មែរ គឺទាហានគេរបួស ៨នាក់ និងអ្នកភូមិស្លាប់ម្នាក់ ។ ?????????

Clash border Khmer Thai 4 5 Feb 2011Clash border Khmer Thai 4 5 Feb 2011 Thairath

ប្រភពសម្រង់ កម្ពុជាថ្មី និង ថៃរ៉ាត់

5 Responses to ល្បឿននិងគុណភាពនៃការផ្តល់ដំណឹង

  1. monyrinataro និយាយថា ៖

    ទាហានគេរបួស ៨នាក់ តាមពាក្យយុទ្ធសាស្ត្រសង្គ្រាមទេ បើគិតទៅ យ៉ាងហោចណាស់ ក៏របួស ២០ ៣០នាក់ដែរ។

  2. សួនវិចារ និយាយថា ៖

    ត្រូវហើយនេះជាចិត្តសាស្ត្រនៃការធ្វើសង្គ្រាម ។ វាមិនខុសអីពីគ្រូពេទ្យព្យាបាល​ជំងឺទេ ។ ទឹកចិត្តមនុស្សសំខាន់ណាស់ ព្រោះវាអាចជំរុញយើងឲ្យសម្រេចអ្វី​មួយ​បាន ប្រសិនបើទទួលការលើកទឹកចិត្ត ។ ហេតុនេះលទ្ធផលនៃការប្រកាស​ជ័យជំនះជាកលវិធីមួយ ។ តែទំនងដែរ ព្រោះយើងបាញ់សុទ្ធតែគ្រាប់ស្រោច មែងអីនឹងគេចពីស្លាប់បានពួកសៀមនោះ ។

  3. សួនវិចារ និយាយថា ៖

    ត្រូវហើយនេះជាចិត្តសាស្ត្រនៃការធ្វើសង្គ្រាម ។ វាមិនខុសអីពីគ្រូពេទ្យព្យាបាល​ជំងឺទេ ។ ទឹកចិត្តមនុស្សសំខាន់ណាស់ ព្រោះវាអាចជំរុញយើងឲ្យសម្រេចអ្វី​មួយ​បាន ប្រសិនបើទទួលការលើកទឹកចិត្ត ។ ហេតុនេះលទ្ធផលនៃការប្រកាស​ជ័យជំនះជាកលវិធីមួយ ។ តែទំនងដែរ ព្រោះយើងបាញ់សុទ្ធតែគ្រាប់ស្រោច មែងអីនឹងគេចពីស្លាប់បានពួកសៀមនោះ

  4. Fidele និយាយថា ៖

    People believe what they wish to believe. :mrgreen:

  5. somada និយាយថា ៖

    ខ្ញុំមិនដឹងថា ខាងណាត្រូវ ឬ ខុស​ទេ ប៉ុន្តែអ្ចីដែលខ្ញុំឃើញតាមរយៈទូរទស្សន៍​គឺ ព្រឹត្តិការណ៍នៃការជម្លៀសខ្លួនរបស់អ្នកស្រុក មើលទៅគួរឲ្យអាណោចអាធម​ខ្លាំងណាស់ (ThaipbS)។​ ហើយសម្លេងដែលខ្ញុំបានលឺគឺគេនិយាយភាសា​ខ្មែរ ទឹកចិត្ត​សាច់ឈាមជាខ្មែរដូចគ្នា នៅពេលលឺសម្លេងគេ ធ្វើខ្ញុំរន្ធត់ខ្លាំង​ណាស់ ។ តែខាងគេមានកន្លែងឲ្យពួន​ មានម្ហូបអាហារ មានពេទ្យ ចុះខាងខ្មែរ យើងវិញយ៉ាងម៉េចដែរ? បើបងប្អូនណាបានដឹង​សូមមេត្តាជួយប្រាប់ផង ។​ តើពេលណាទើបសង្រ្គាមបញ្ចប់ ?????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: