អក្សរធំនិងនាមត្រកូល

តាៗ ដែលទៅរៀននៅប្រទេសបារាំង និងអ្នកចេះភាសាបារាំងប្រាប់ថា ការសរសេរ​ឈ្មោះ​ជាឡាតាំង បារាំងគេសរសេរនាមត្រកូលជាអក្សរធំ (Capital letter) ចំណែក​នាមខ្លួន គេសរសេរជាអក្សរតូចផ្តើមដោយតួអក្សរធំមួយតួ ។

សម្រង់ទី១ Bibliographi

អញ្ចឹងតាមអំណះអំណាងខាងលើ LAGIRADE និង LECLERE ជានាមតត្រកូល ចំណែក François និង Adhémard ជានាមខ្លួន ។

សម្រង់ទី២ 

នៅក្នុងភាសាថៃគេសរសេរនាមខ្លួនមុន តាមដោយនាមត្រកូល ហេតុនេះ ក្នុងសម្រង់ទី២ វីរៈ (VEERA วีระ) និង រ៉ាទ្រី (RATREE ราตรี) ជានាមខ្លួន ចំណែក ស៊ុំខ្វាមឃីត (Somkwamkid สมความคิด) និង ភិផាថៈណាផៃបូន (Paiputanapaiboon พิพัฒนาไพบูรณ์) ជានាមត្រកូល ។ ប៉ុន្តែមិនដឹងថាម្ចាស់អត្ថបទបទដើម (ដើមអំពិល) សរសេរ​បែប​នេះ​ដោយមានមូលហេតុអ្វីក៏មិនដឹង ឬគេចេះតែសរសេរដោយចិត្តឯង ឬក៏គេ​ស្រង់​ពីណា​មកទៀតក៏មិនដឹង ។

5 Responses to អក្សរធំនិងនាមត្រកូល

  1. ជីវិតអមតៈ និយាយថា ៖

    ម្ចាស់អត្ថបទពីកាសែតដើមអំពិលមានចំណេះដឹងនិងគិតមិនដល់ពីភាពខុសគ្នានេះ

  2. សួនវិចារ និយាយថា ៖

    មិនដឹងទៅគិតអីអារឿងតូចតាចអញ្ចឹង ។ តែក៏ល្អម្យ៉ាងដែរព្រោះរឿងតូចកទៅជារឿងធំបាន ។

  3. somada និយាយថា ៖

    ប្រហែលជាគាត់មិនដឹង​ថាជាឈ្មោះទេមើលទៅ ។ ព្រោះនៅស្រុកខ្មែរ​គេ​សរសេរ​​ត្រកូលមុនឈ្មោះ តែនៅស្រុកថៃគេសរសេរ​ត្រកូលមុន ។ តែកាសែតដើមអំពិលនេះ សរសេរអក្សរខុសច្រើនណាស់ សូមម្ចាស់​អត្ថបទមេត្តាពិនិត្យអក្ខរាវិរុទ្ធឲ្យបានច្បាស់លាស់ផង មុននឹងបោះពុម្ព ។

  4. David និយាយថា ៖

    ឃើញក្នុងវិទ្យុអាស៊ីសេរីគេសរសេរធម្មតា ប៉ុន្តែគេអានជាខ្មែរដូចដើមអំពិលដែរ ។ […ពិរុទ្ធជន​ជា​ជន​ជាតិ​ថៃ​ចំនួន ២​នាក់ មាន​ម្នាក់​ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) មាន​តួនាទី​ជា​អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន​ប្រឆាំង​អំពើ​ពុករលួយ និង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ជា​អ្នក​លក់​គ្រឿង​ទេស និង​ជា​អ្នក​សារព័ត៌មាន​ថៃ​ផង ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​ពី​ពន្ធនាគារ​ព្រៃ​ស មក​ធ្វើការ​សាកសួរ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​១២ ខែ​មករា ឆ្នាំ​២០១១។…]

  5. David និយាយថា ៖

    ឃើញក្នុងវិទ្យុអាស៊ីសេរីសរសេរជាធម្មតា ហើយសរសេរអំណានជាខ្មែរដូចដើមអំពិល មិនដូចលោកKhmerling សរសេរទេ ។ តើយកមួយណាត្រូវ ? អាស៊ីសេរីគេសរសេរអញ្វេះ ៖
    […ពិរុទ្ធជន​ជា​ជន​ជាតិ​ថៃ​ចំនួន ២​នាក់ មាន​ម្នាក់​ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) មាន​តួនាទី​ជា​អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន​ប្រឆាំង​អំពើ​ពុករលួយ និង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ជា​អ្នក​លក់​គ្រឿង​ទេស និង​ជា​អ្នក​សារព័ត៌មាន​ថៃ​ផង ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​ពី​ពន្ធនាគារ​ព្រៃ​ស មក​ធ្វើការ​សាកសួរ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​១២ ខែ​មករា ឆ្នាំ​២០១១។…]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: