ឧបទ្ទវហេតុចរាចរឆ្នាំថ្មីនៅប្រទេសថៃ

ការផ្លាស់ពុទ្ធសករាជនៅប្រទេសថៃត្រូវគ្នានឹងការប្តូរគ្រឹស្តសរាជដែរ គឺខុសពីប្រទេស​កម្ពុជាដែលឆ្នាំពុទ្ធសករាជដូរនៅថ្ងៃចូលឆ្នាំខ្មែរ ។

ទោះជាការគោររពច្បាប់ចរាចរនិងប្រព័ន្ធនៃការធ្វើដំណើរនៅប្រទេសថៃមានភាពល្អ​ប្រសើរ​បើប្រៀបធៀបនឹងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់តាមដង​ផ្លូវ​នៅ​តែជាបញ្ហាចោទនៅឡើយ ពិសេសគ្រោះថ្នាក់ចរាចរនៅថ្ងៃបុណ្យធំរបស់ប្រទេស ។ ហេតុ​នេះហើយទើបនៅរាល់ពិធីជាតិធំ ៗ គ្រប់ស្ថាប័នដែលពាក់ព័ន្ធតែងមានការរៀប​ចំជាមុននូវផែនការ​និងវិធានការ​មួយចំនួនដើម្បីទប់ស្កាត់និងដោះស្រាយបន្ទាន់​នូវឧបទ្ទវហេតុនានាពិសេសគ្រោះថ្នាក់ចរាចរ ដែលនឹងកើតមានមុន-ក្នុងអំឡុង-ក្រោយពិធី ក្រោមទិសស្លោកថា ប្រាំពីរថ្ងៃនៃគ្រោះថ្នាក់ (เจ็ดวันอันตราย the seven deadly days)។ ក្នុងមួយឆ្នាំៗ មាន “ប្រាំពីរថ្ងៃនៃ​គ្រោះ​ថ្នាក់​” មិនតិចជាងពីរលើកទេ ដូចជា ឱកាសចូលឆ្នាំសាកល និងថ្ងៃសង្រ្កាន ដែលត្រូវ​គ្នានឹងពិធីចូលឆ្នាំខ្មែរ ។ នៅ​រាល់​ពិធី​​ទាំងនេះ មានអត្រានៃការស្លាប់មិនទាបជាង​ពីររយ​នាក់​ឡើយ ។ ប្រាំពីរ​ថ្ងៃ​នៃ​គ្រោះ​ថ្នាក់​ឆ្នាំនេះ ចាប់ផ្តើមតាំងពីថ្ងៃទី ២៩ ធ្នូ ២០១០ ដល់ ៤ មករា ២០១១ ។​គិតមកត្រឹមថ្ងៃទី ២ មករា នេះ មានគ្រោះថ្នាក់ចរាចរ ចំនួន ២៤៧៣ ករណី របួស ២៦៥៦ និង អ្នកស្លាប់ 234 នាក់ ។

បន្ថែម៖ តាមសេចក្តីប្រកាសចុងក្រោយបំផុតរបស់មជ្ឈមណ្ឌល​សុវត្ថិភាព​ចរាចរ​ប្រទេស​ថៃ (៥ មករា​ ២០១១)​​ បានឲ្យដឹងថា​ ​គ្រោះ​ថ្នាក់ចរាចរសរុប​នៅប្រទេសនេះក្នុងអំឡុង​យុទ្ធ​នាការ “ប្រាំពីរថ្ងៃនៃគ្រោះថ្នាក់” នាឱកាសទទួល​អំណរ​ឆ្នាំថ្មីឆ្នាំនេះ​មានគ្រោះថ្នាក់​សរុប ៣៤៩៧ ករណី របួស ៣៧៥០ នាក់ និងស្លាប់ ៣៥៨ នាក់ ។ មូលហេតុនៃគ្រោះ​ថ្នាក់ ច្រើនបំផុតគឺការផឹកស្រវឹង ហើយបើកបរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: