ខ្មែរហៅថាម៉េច ?

តើគ្រាប់ចុចបញ្ជានៅលើឧបករណ៍អេឡិចត្រូនិកទាំងនេះ គួរប្រែជាភាសាខ្មែរថាដូច ម្តេច ? (មតិបឋម៖ ច្នុចបញ្ជា, ប៊ូតុង, គ្រាប់, កុងតាក់, គន្លឹះបញ្ជា…?)

Button

10 Responses to ខ្មែរហៅថាម៉េច ?

  1. Monika Pop3 - ម៉ូនីការ ថា:

    សម័យអាឡូវគេហៅតាមអង់គ្លេសទាំងអស់ណឹង

  2. អ្ហេ! ប្រាប់ផងមើល៍ អង់គ្លេសគេថាម៉េចទៅ ? មើលទៅរបស់តួចៗទេតែបើយក​មក​ជិតបានដឹងថាខ្មែរយើងមិនហៅ ។

  3. សុផាត ថា:

    គេហៅថាគ្រាប់ចុចបញ្ជានឹងហើយ

  4. មិនបាច់ប្រែទេ ចាំថ្ងៃណាខ្មែរយើងចេះបង្កើតខ្លួនឯងចាំប្រែ ហាសហា សមហេតុផលអត់?

  5. ពាក្យ តេឡេ ហៅថាតាមអង់គ្លេសទេដឹង ។ ពាក្យនេះទំនងជាខ្មែរយើងបំព្រួញ​មក​ពីពាក្យ télécommande (តេ ឡេ កុំ ម៉ង់ ) មានន័យថា ទូរបញ្ជា (ទូរ = ពីចម្ងាយ, + បញ្ជា)។ ចំណែកភាសាអង់គ្លេសគេហៅ ទូរបញ្ជា ថា remote control ។

  6. វិចិត្រ ថា:

    សៀវភៅសទ្ទានុក្រម​ខេមរយានកម្មបកថា ប៊ូតុង ។

  7. achharia ថា:

    បើស្ដាប់តាមការនិយមហៅភាគច្រើនគឺ កន្លែងចុច ។
    មានពីរយ៉ាងគឺ កន្លែងចុចលេខ និង កន្លែងចុចអក្សរ ។
    តែដល់ពេលនិយាយគ្នា ពាក្យកន្លែងចុច គេមិនបាច់និយាយទេ
    ព្រោះខ្មែរចូលចិត្តនិយាយយកខ្លីៗ គឺផាត់ពាក្យហ្នឹងចោលសល់ត្រឹមតែ
    ចុចលេខ១..ចុចអក្សរក…ចង់ខលទៅណាចុចលេខ…គឺម្នាក់ៗដឹងថាអាហ្នឹង
    វានៅត្រង់ កន្លែងចុច ហ្នឹងហើយ ។ល។
    អញ្ចឹង មិនបាច់រកនឹកបកប្រែក៏បានព្រោះពេលនិយាយអត់មាននរណា
    ថាឬប្រើហៅទៀត :)

  8. ខ្ចីពាក្យបារាំង ប៊ូតុង។

  9. David ថា:

    ចាំដល់ខ្មែរធ្វើកើត ក្រែងដល់ជាតិក្រោយ ។ ខ្ញុំថាបើយើងរកពាក្យណាមួយប្រើ​ឱ្យ​ប្រាកដទៅវាប្រសើរជាង ។ បើមិនបានយកទៅរកស៊ីអាលក់អាដូរអី ក៏​យ៉ាង​សំអុយ​យើង​អាច​ឆ្លើយនឹងពួកម៉ាកបារាំង ៗ ​បាន បើគេសួរអានេះខ្មែរ​ហៅស្អី ? ទោះបីពាក្យ​ហ្នុង​អាក្រក់អាក្រីប៉ាប៉ិនណា ឬយើងខ្ចីពីភាសាអ្នកហ្នុង ក៏យើងមាន​លំនឹងមួយក្នុងការហៅទៅហើយ ។ ដូចរាល់ង៉ៃ អ្នកប្លក់ខ្លះប្រើពាក្យ ញ៉ុម យើង​មាន​ពាក្យ ខ្ញុំ ជាគោល ។ ហេតុបើមានគេដេញវ៉ៃ ដេញដោល យើងក៏​រត់ទៅរក​គោល​ហ្នឹង ។ ម្ចាស់ប្លក់លើករឿងហ្នឹងម៉ោគិត គឺល្អហើយ ។
    សូម​ម្ចាស់ប្លក់ពិចារណា៖ តេឡេ យើងហៅតាមបារាំង មិនមែនអង់គ្លេសទេ ។

ទំលាក់ មួយចំលើយតប ទៅ គីមស៊្រុន បោះ​បង់​ការ​ឆ្លើយ​តប