ក្រចាប់

នៅក្នុងវចនានុក្រមភាសាខ្មែរ ពាក្យ ក្រចាប់ ជានាម និង​មានន័យបី គឺ៖

១. ឈ្មោះ​សេវាល​ជាតិ​មួយ​ប្រភេទ ដុះ​ក្នុង​ទឹក មាន​ដើម​វារ​ដូច​កញ្ឆែត​ ស្លឹក​មូល​ដូច​ស្លឹក​ស្គន់ តែ​មាន​ឆែក​ៗ​ជុំ​វិញ ផ្កា​ស ផ្លែ​មាន​បន្លា ៤ ស្រួច​ដូច​ស្នែង បរិភោគ​ជា​អាហារ​បាន ។ ផ្លែ​ក្រចាប់​ប្រទេស​ចិន​មាន​បន្លា ២ ។
២. បន្លា​ដែល​ធ្វើ​ដោយ​មាស ឬ ប្រាក់​សម្រាប់​ចាប់​ត្បូង : ក្រចាប់​ចិញ្ចៀន ។
៣. ឈ្មោះ​រោគ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​កើត​ពី​ដង្កូវ​ល្អិត ៗ ស៊ី​រុក្ខជាតិ​នឹង​ដំណាំ ឧ. ក្រចាប់​ស្រូវ, ក្រចាប់​ស្វាយ ។

ប្រយោជន៍របស់​ ក្រចាប់ ក្រៅពីផ្លែដែលមានរសជាតិឆ្ងាញ់ ស្លឹករបស់វាមានប្រយោជន៍​ធ្វើជាឱសថឃាត់ឈាមថែមទៀតផង ។ រូបភាពនេះ ខ្ញុំមានតែក្រចាប់ចិន (តាមវចនានុ​ក្រម) ចំណែកក្រចាប់ខ្មែរដែលមានបន្លាបួន ខ្ញុំរកមិនទាន់បាន ។ កាលពីក្មេង ធ្លាប់ហូប​ក្រចាប់​បន្លាបួនដែរ តែមិនបានថតទុក ។ បើលោកអ្នកមាន សូមមេត្តាជួយបង្ហាញផង ។

kracap2akracap1akracap3akracap5a

មានទស្សនៈផ្សេង ៗ គ្នាអំពីឈ្មោះរុក្ខជាតិ គឺទស្សនៈខ្លះថា ពេលយើងចុះទឹកដែល​មាន​ដើម​ក្រចាប់ ហើយមុតបន្លាវា ធ្វើឲ្យមានការចុកចាប់ ហើយធ្វើឲ្យយើងទៅណាមិនរួច ដូចគេចាប់ ។ (ខ្លឹមសារក្នុងសារណា)

7 Responses to ក្រចាប់

  1. ក្មេងស្រែ និយាយថា ៖

    ចូលចិត្ត​ញ៉ាំ​វា​ពេលស្ងោររួច, តែង​តែ​សួរ​ខ្លួន​ឯង​តា​វា​ជា​ផ្លែរ ឬ មើម??? គ្រាន់​តែ​ដឹង​ថា​វា​ជា​ប្រភេទរុក្ខជាតិទឹក, តែ​អត់​ដែល​ឃើញ​សោះ! អរគុណ​ដែល​ដាក់​បង្ហាញញ៉ុមណាបង!

  2. សួនវិចារ និយាយថា ៖

    ទំនងជាផ្លែទេដឹង​ ព្រោះតាមវចនានុក្រមប្រើពាក្យ ផ្លែ ។ យ៉ាងម៉េចភ្នែកឈឺ ? ដាក់ស្អីមិនដាក់ ដាក់ភ្នែកឈឺ បើកពេលណា ចង់តែឆ្លងគេឆ្លងឯង ។

  3. ព្រហ្មមុខ៤ និយាយថា ៖

    ឃើញផ្លែក្រចាប់នេះ នឹកឃើញកាលពីនៅតូចៗ ចូលចិត្តទិញគេញាំណាស់ នៅក្នុងសាលា (ក្នុងឆ្នាំ 1982-85)។
    តែពេលឥឡូវនេះ ខ្ញុំពុំដែលជួបប្រទះសោះ មិនដឹងជាមូលហេតុអ្វីទេ ។ ឫក៏គេឈប់ដាំហើយទេដឹង ? ខ្ញុំធ្លាប់ញាំ និង ធ្លាប់ឃើញតែផ្លែក្រចាប់ស្នែង ពីរ ទេចំណែកស្នែង បួនមិនធ្លាប់ឃើញទេ ។
    អរគុណដែលបានចែករំលែក ។

  4. Samady KS និយាយថា ៖

    ឃើញ​គេ​ហៅ ដំឡូង​ស្នែង​គោ, បើ​ខ្ញុំ​វិញ​គួរ​ហៅ​ជា​គ្រាប់​ សណ្ដែក​ដី​ ដុះ​ស្នែង ហា​ហា​ហា

  5. khmerling ភាសាខ្មែរ និយាយថា ៖

    រសជាតិវាស្រដៀងគ្នានឹងដំឡូងប្រភេទខ្លះ តែដូចជាឆ្ងាយពីរសជាតិសណ្ដែកដី ។ ការហៅថា ដំឡូងស្នែងគោ អាចជាភាសាតាមតំបន់ខ្លះ ។

  6. somada និយាយថា ៖

    ក្រចាប់ ! ខានញ៉ាំយូរហើយបង មិនដឹងថាពេលនេះរសជាតិរបស់វា ឆ្ងាញ់ដូ​ច​មុន ឬ អត់ទេ ? ព្រោះកាលពីនៅក្មេងមិនសូវសម្បូរអីញ៉ាំ ចូល​ចិត្ត​ទិញ​ក្រចាប់​ញ៉ាំ​ព្រោះវាថោក ហើយញ៉ាំបានយូរទៀតផង ។ ពេលញ៉ាំខ្ញុំប្រើមាត់ខាំសម្បកវាចេញ ចុះបងប្អូន ???? ​
    អរគុណដែលបានដាក់រូបឲ្យមើល ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: