Conjunctivitis ឈឺភ្នែក និង ភ្នែកក្រហម

មនុស្ស(ខ្មែរ)ស្ទើរគ្រប់គ្នាទំនងជាគេចមិនផុតពីជំងឺដូចក្នុងរូបនេះទេ ។ តែកាលណាឮគេ និយាយ​ថា ឈឺភ្នែក យើងពិតជាមិនសួរដេញដោលថា ត្រង់ណានៃភ្នែក ឈឺខាងលើ ខាង​ក្នុង ឬឈឺត្រង់ប្រសីភ្នែក នោះទេ គឺយើងនឹងយល់ភ្លាមថា ជាជំងឺមួយបែបដែល​កែវ​ភ្នែកឡើងក្រហម ហើយរកាំពេលត្រូវពន្លឺ… ។ ក្រោយមកទៀតឃើញ​គេប្រើ​ពាក្យ ជំងឺ​ភ្នែកក្រហម ។ ខ្ញុំនៅមិនច្បាស់ថា ជំងឺភ្នែកក្រហម និង​ជំងឺឈឺភ្នែក សំដៅលើអាការៈជំងឺ​ដូចរៀបរាប់ខាងលើឬទេ ? ជួនកាលខ្ញុំគិតថាពាក្យ​ក្រោយ​នេះជាពាក្យបច្ចេក​ទេសខាង​ពេទ្យទេដឹង ។

នៅមានរឿងមួយទៀត កាលនៅ​ពីក្មេង ពេលឈឺភ្នែកម្តង ៗ ចាស់ ៗ តែងតែហាមមិនឲ្យ​ឆ្លុះ​កញ្ចក់ ។ តើបម្រាមនេះ ជាជំនឿត ៗ គ្នា ឬ ជាផលចេញ​ការពិសោធន៍​តាម​បែប​វិទ្យា​សាស្ត្រកន្លងមក ?

(អត្ថបទនេះកើតពីខ្ញុំឈឺភ្នែកពេលនេះ ។ ហេតុនេះពេលកំពុងសរសេរ ភ្នែកខ្ញុំ​កំពុង​តស៊ូ​នឹងពន្លឺពីកញ្ចក់កុំព្យទ័រ ។)

4 Responses to Conjunctivitis ឈឺភ្នែក និង ភ្នែកក្រហម

  1. សួនវិចារ និយាយថា ៖

    ចុះអាឡូវជានៅ ម៉េចខំម៉េះ ? គេហៅភ្នែកក្រហមដោយសារភ្នែកហ្នុងក្រហមមែន ។ បើថាឈឺភ្នែកក៏បាន ។

  2. somada និយាយថា ៖

    បើខំម្លឹង​ៗ ទោះជាជិតជា ក៏ឈឺវិញដែរ ! មែនទេ ? និយាយលេងទេ សូមឲ្យឆាប់ជាណាបង !

  3. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណចំពោះបំណងល្អ ។

  4. ក្មេងស្រែ និយាយថា ៖

    ប្រហែល​ពាក្យ​ភ្នែក​ក្រហម ត្រូវជាង​ឈឺ​ភ្នែក! ក្រៅ​ពី​ឆ្លុះ​កញ្ចក់ នៅហាម​អត់​អោយ​សំឡឹង​ភ្នែក​អ្នកដទៃ ហើយ​អ្នកដទៃ​ត្រូវ​ហាម​មើល​ភ្នែក​អ្នកឈឺ​ផង​ដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: