ប្លន់ និង លួចដោយហិង្សា

បើស្តាប់មួយភ្លែត ពាក្យថា លួច សឹងមានន័យជាទូទៅថា ធ្វើអ្វីដោយមិនឲ្យគេដឹង ឬ​កំបាំង​ពី​អ្នក​ផង ។ ក្នុងវចនានុក្រមខ្មែរថា លួច គឺលប​យក​អ្វី​មួយ​របស់​អ្នក​ដទៃ​ដែល​គេ​មិន​ឲ្យ​ដោយ​ថេយ្យ​ចិត្ត ។ ខ្ញុំមកភ្ញាក់នឹងការប្តូរពាក្យមួយចំនួនក្នុងក្រមព្រហ្ម​ទណ្ឌថ្មី​ដែលបាន​ចុះផ្សាយ ក្នុងទំព័រ​កាសែត​កោះសន្តិភាព ។ ក្នុងនោះ គេបានប្តូរពាក្យ ប្លន់ មកជា លួច​ដោយហឹង្សា ។ តាមវចនានុក្រមដដែល​ពន្យល់ថា ប្លន់ គឺផ្គុំ​ឬ​ចង​គ្នា​ជា​ពួក មាន​គ្រឿង​សស្ត្រា​វុធ​រាល់​ដៃ​ចូល​កំហែង​គំរាម​បៀត​បៀន​​យក​ទ្រព្យ​គេ ។ បើពិនិត្យ​លើ​ទិដ្ឋភាពនៃកម្មភាពទាំងពីរគឺដូចគ្នាត្រង់​ការយកទ្រព្យ​របស់គេដោយមិនមានការព្រម​ព្រៀង​ពីម្ចាស់ ហើយខុសគ្នត្រង់ថា អំពើលួចធ្វើឡើង​ដោយមិនឲ្យម្ចាស់ទ្រព្យដឹង រីឯអំពើប្លន់ធ្វើឡើងដោយភាគីអ្នកប្លន់ (ជនល្មើស) និង​អ្នក​ត្រូវ​ប្លន់ (ជនរងគ្រោះ)ស្ថិតក្នុងព្រឹត្តិការណ៍មួយជាមួយគ្នា ។

ការលើកឡើងខាងលើគ្រាន់តែនិយាយលក្ខណៈទូទៅប៉ុណ្ណោះ ។ ខ្ញុំមិនដឹងថា ការប្តូរ​ពាក្យ ប្លន់ មកជា លួចដោយហឹង្សា នៅក្នុងក្រមព្រហ្មទណ្ឌថ្មីនេះ មានខ្លឹមសារ​យ៉ាង​ណានោះទេក្នុងភាសាច្បាប់ ។ ប៉ុន្តែបើមិនមានន័យអ្វីប្លែកទេពីខាងលើទេ តើគេប្តូរធ្វើអ្វី ? នៅសល់ពាក្យមួយចំនួនទៀតដែលត្រូវបានប្តូរ ។ ណ្ហើយ​ចុះ សូម​ចែកកិច្ចការនេះ​ដល់​ប្រិយមិត្តអ្នកអានយើងចុះ ។

5 Responses to ប្លន់ និង លួចដោយហិង្សា

  1. សុភ័ក្ត្រ និយាយថា ៖

    ខ្ញុំ​ក៏​ឆ្ងល់​ដែរ តែ​ប្រហែល​កោះ​សន្តិភាព​ដក​ស្រង់​មក​អស់​ក៏​មិន​ដឹង​ដែរ
    តែ​លើ​គិត​ធម្មតា បើ​យក​ពាក្យ​ស្អី​ឡប់​ៗ លួច​ដោយ​ហិង្សា​ស្អី​នឹង មក​ជំនួស​ពាក្យ ប្លន់ ខ្ញុំ​ថា​មិន​ត្រូវ​ទេ

  2. វិចិត្រ និយាយថា ៖

    ដូចជា​មិន​សូវ​យល់ បើ​ថា​ចង់​អោយ​ច្បាស់​ណាស់ គេ​គួរ​តែ​ប្រើ​ពាក្យ ប្លន់​ដដែល តែ​គ្រាន់​តែ​បន្ថែម​និយមន័យ​ក្នុង​មាត្រា​ណាមួយទៅ​លើ​ពាក្យ ប្លន់ នោះ​ជា​ការ​ស្រេច។ ដូចជា​បើ​ចង់​ថា ប្លន់ហ្នឹង ជា​ការ​លួច​ដោយហិង្សា​អី​អ៊ីចឹង​ គេ​កំនត់​និយមន័យ​ថា ប្លន់​ជា​សកម្មភាព​លួច​ដោយ​ហិង្សា​ ទៅ។ មិន​គួរ​មិន​ប្រើ​ពាក្យ ប្លន់ ទៅ​ប្រើ​ពាក្យ​វែងៗនោះ​ទេ។

    តែ​ថា​ បើប្រើពាក្យថា លួច​ដោយ​ហិង្សា វិញ ដែល​មានន័យថា យក​ដោយ​មិន​អោយ​ម្ចាស់​ដឹង និង​ដោយ​ហិង្សា? ​ហិង្សា​របៀបណា? ទៅ​លើ​នរណា បើ​ម្ចាស់​គេ​អត់​ដឹង​ផង។

  3. somada និយាយថា ៖

    លួចដោយហិង្សា ប្រហែលជាមានន័យថា លួចគេហើយដល់ម្ចាស់គេដឹង​ខ្លួន​ក៏មាន​ការប្រើកម្លាំងតបតគ្នាទៅវិញទៅមករវាងម្ចាស់ទ្រព្យ និង ចោរ ។ ដូច្នេះហើយទើបគេប្តូរពាក្យ ប្លន់ មកជា លួចដោយហឹង្សា ដើម្បីឲ្យលោកចោរ​ គាត់បន្ថយសកម្មភាពបន្តិចវិញទេដឹង ។

  4. សួនវិចារ និយាយថា ៖

    គេនឹកឃើញចង់ដូរក៏ដូរទៅ គេមិនដឹងថាសង្គ្រាមភាសាមានទំហំប្ប៉ិនណាទេ ។ ឃើញទេ តាំងពីនោះម៉ោដល់នេះ តើស្រាយចប់ហើយរឺនៅអារឿង តម្រួតឬ​រាយ​នោះ ? ពាក្យប្លន់ដូចជាមាន័យគ្រប់គ្រាន់ ហើយសមណាស់ អាម៉េចក៏ឡប់ទៅដូរ​ជា លួចដោយហិង្សា ?
    តែចំណុចខ្លះរបស់ក្រមហ្នុងក៏ល្អ ដូចជាចាប់បស់ខ្លួនែងសំញែងអោយគេ​ឃើញ​ក៏ត្រូវ​ជាប់ទោស ។ នែ៎ះ ស្រីសិចស៊ី កុំប្រលិចឲ្យឃើញគល់ក្រលៀន ឬចុងដោះ​ពេក ប្រយ័ត្នជាប់គុកដោយសារបស់នាង ៗៗ ។

  5. achharia និយាយថា ៖

    លួចដោយហឹង្សា ? បើតាមខ្ញុំយល់ព្រាលៗ
    មានន័យថាលួចហើយបំផ្លាញថែមអោយលើសពីការបាត់បង់ដោយ
    មធ្យោបាយហឹង្សាផ្សេងៗ ដែលជាញឹកញាប់គឺដើម្បីបំបាត់ដានឬ
    បំបាត់ភស្តុតាង ។

    ឧទាហរណ៍ ៖​ អ្នកកាន់កាប់ឃ្លាំងងស្រូវមួយបានធ្វើរបាយការណ៍ថាទិញ
    ស្រូវបានXតោន អស់ប្រាក់Yលានរៀល ដែលការពិតអស់តិចជាងនោះ។
    ដើម្បីលួចយកទឹកប្រាក់ដែលខុសគ្នាដាក់ហៅប៉ៅ មានមធ្យោបាយមួយ
    ដែរគឺរកវិធីណាអោយរោងផ្ទុកស្រូវនោះឆេះខ្ទេចខ្ទីរអស់..។ ថាមិនត្រូវដែរ
    ការដកដំណែងមានដកទៅក្រោមនិងដកទៅលើ ឈប់អោយកាន់ឃ្លាំង
    ស្រូវទៅកាន់ឃ្លាំងអង្ករវិញម្តងក៏មាន ។ ឧទាហរណ៍រឿងលួចតូចៗ បើលួច
    យកតែពងមាន់បានស្ងាត់ៗ អាហ្នឹងហៅលួច ។ តែបើលួចយកពងមាន់បាន
    ទៅបាត់ ហើយថែមទាំងទាញសំបុកមាន់ទម្លាក់ចាប់ហែកក្រវែងគ្រវាត់រាត់
    រាយបង្វែងដានដើម្បីអោយម្ចាស់សង្ស័យខុសថាមានសត្វអ្វីឡើងមកខាំហែក
    សំបុកយកពងមាន់ទៅស៊ីវិញ ..ឃើញទេអស់ពងមាន់ផងខ្ទេចខ្ទីសំបុកមាន់
    ទ្រុងមាន់ទៀត គឺថែមអំពើហឹង្សាហ្នឹងហើយ។ មានករណីរាប់មិនអស់ទៀត
    ដែលចាត់ចូលក្នុងករណីលួចដោយហឹង្សានេះ ។
    អរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: