ធ្វើរដ្ឋបាល

ពាក្យ រដ្ឋបាល មានន័យថា អ្នករក្សាដែនឬប្រទេស, ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូនឹងតុលាការ (វចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ)។ តាមវចនានុក្រម Headley បោះពុម្ពឆ្នាំ ១៩៩៧ ពាក្យ រដ្ឋបាលប្រែថា government, administration, civil service; government officials ។ តាំងពីដើមមក កម្រិតយល់ដឹងរបស់ខ្ញុំអំពីពាក្យនេះដូចជានៅត្រឹមនិយមន័យនិងសេចក្តីប្រែខាងលើ ។ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានការប្រើ ឬ ការបង្កើតដោយផ្សំនឹងពាក្យនេះ ជាអាទិ៍៖ ខណ្ឌ/សង្កាត់រដ្ឋបាលព្រៃឈើ, រដ្ឋបាលព្រៃឈើ, ធ្វើរដ្ឋបាល, ចុះរដ្ឋបាល, មន្ត្រីរដ្ឋបាល, សង្កាត់រដ្ឋបាល, រដ្ឋបាលឃុំសង្កាត់, រដ្ឋបាលមូលដ្ឋាន ។ ខ្ញុំភាំងមួយសន្ទុះ ពេលអានចំណងជើងក្នុងអត្ថបទមួយដែលមានចំណងជើងថា ធ្វើរដ្ឋបាលឃាត់ខ្លួនអ្នកប្រើប្រាស់ចែកចាយគ្រឿងញៀននិងស្ត្រីរកស៊ីផ្លូវភេទ១១នាក់ ព្រោះមិនយល់ (សតិបញ្ញាខ្លី) និងស្មានថាកន្សោមពាក្យនេះមានមុខងារដូចកន្សោម ថា ធ្វើប៉ូលីស, ធ្វើជាងមាស, ធ្វើគ្រូបង្រៀន ឬ ធ្វើមេភូមិ ជាដើម ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: