រថក្រោះ រថពាសដែក អូតូប្លង់ដេ

ក្នុងអត្ថបទមួយរបស់កាសែតកម្ពុជាថ្មី (20 កញ្ញា 2010) មានចំណងជើងថា នាវាដឹករថក្រោះ ៩៦ គ្រឿងចូលដល់កំពុងផែក្រុងព្រះសីហនុហើយ មានប្រើពាក្យ រថក្រោះ រថពាសដែក និង អូតូប្លង់ដេរ ។ ម្ចាស់អត្ថបទក្នុងកាសែតនេះទំនងជាប្រើពាក្យ រថក្រោះ សម្រាប់ន័យរួម គឺ tank និង amoured car  ។ ចំណែក រថពាសដែក គឺ tank និង armoured car គឺ អូតូប្លង់ដេ ។ តើលោកអ្នកយល់យ៉ាងណាដែរ ?

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

(រូបថតកម្ពុជាថ្មី)

8 Responses to រថក្រោះ រថពាសដែក អូតូប្លង់ដេ

  1. ទឹម បឿន និយាយថា ៖

    រថក្រោះ និង រថពាសដែក ដូច​តែ​គ្នា​ទេ ។ រថក្រោះ គឺ​រថ​ដែល​ធ្វើ​អំពី​ដែក ឬ​រថ​ដែក រថពាសដែក ក៏​ជា​រថដែក​ដូច​គ្នា ។

  2. វិចិត្រ និយាយថា ៖

    ប្រហែល​មិនមែន អូតូប្លង់ដេរ ទេ ប្រហែល អូតូប្លាំងដេ វិញ​បាន​សមជាង
    auto ឡាន, រថ
    blindé : ពាស​ដែក,
    ក្រោះ ៖ ពាស​ដែក

    ដូច្នេះ​បើ​និយាយ​តាម​ភាសា​ខ្មែរ រថពាស​ដែក រឺ រថក្រោះ មាន​ន័យ​ថា tank ក៏​បាន auto-blindé ក៏​បាន។

    តែ​ភាសា​ដែល​ពួក​គ្នីគ្នា​ខ្ញុំ​ចំនាំ​តែនិយាយ​គឺ
    – រថក្រោះ គឺ tank គឺរថពាស​ដែក​កង់​ច្រវាក់
    – ហើយ អូតូប្លាំងដេ សំដៅ​លើ រថពាស​ដែក​មាន​កង់​កៅស៊ូ។

  3. somada និយាយថា ៖

    ខ្ញុំក៏ហៅដូចលោកវិចិត្រដែរ !

  4. peehs07 និយាយថា ៖

    ទិញអីរថក្រោះអន់ម្លេះ? T-55 របស់ចាស់ ចេញយូរហើយហ្នឹង! មិនទិញអាម៉ាក T-72 អាហ្នឹងបានធំ មានអីអាហ្នឹងឡើងវាយគ្នាជាមួយ អាមេរិកាំងនៅអៀរ៉ាក់ ឆ្នាំ១៩៩១ ដូចអណ្តើកចឹង! ងាយស្រួលបាញ់បំផុត ជាពិសេសបាញ់ចេញពីលើអា Black-Hawk របស់អាមេរិកាំង ឆេះដូចគេ ដុតប្រេងសាំង ប៉ាច់ឈុលៗ អត់មានខុសទេ ពីព្រោះនៅលើវាលខ្សាច់ ឥតឈើម្ដើមសោះ គ្រាន់វារចេញមកបន្តិចក៏ឃើញដែរ គ្មានកន្លែងពួន គ្មានកន្លែងគេចទេ កាលណោះរថក្រោះសូវៀត ឆេះអស់ប្រហែលជារាប់ រយគ្រឿងដឹង? ឃើញសុទ្ធតែខ្មោចរថក្រោះ T-72 ពាសពេញដី! សព្វថ្ងៃនេះ នៅឃើញមាននៅឡើយទេ! តែប្រហែលជាខុសប្លែកគ្នា បើសិនជាប្រើនៅស្រុកខ្មែរ ពីព្រោះភុមិសាស្ត្រសំបូរព្រៃ និងភ្នំ ងាយពួន។ នាំគ្នាទៅប្រយុទ្ធលើសមុទ្ឬខ្សាច់ ដូចបកចេកឱ្យអាគាំងចឹង!យន្តហោះ អៀរ៉ាក់ឡើងបានតែ ១-២ថ្ងៃ ស្ងាត់ដូចចោរលួចសេះ បើករត់ទៅពួននៅ អៀរ៉ង់ទើបរួចខ្លួន មិនបានទេ សង្គ្រាមចំហរមុខ ជាមួយអាគាំង មិនពិបាកលេងទេ អោយលុយមុនល្អជាង!

  5. David និយាយថា ៖

    បើយើងធ្វើសង្គ្រាមជាមួយសៀម អត់ដឹងថារថក្រោះសៀមទិញពីណាទេនៀក? បើសៀមទិញពីអាគាំងនោះ សូវៀតស៊ីអាគាំងបានទេ ?

  6. somada និយាយថា ៖

    អ្ហេ ! បងម្ចាស់អត្ថបទ ហេតុអី ឥឡូវនេះស្ងាត់ម្លេះ ? មិនឃើញមានអត្ថបទប្លែកសោះ ?

  7. David និយាយថា ៖

    មែនហើយ បាត់ឈឹងត្មង ប្រហែលជាលែងឆ្ងល់អីទៀតហើយ ។

  8. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណលោកអ្នកដែលចេះនាំគ្នានឹក ។ តាមពិតមានរឿងច្រើនដែលមិនយល់ ហើយចង់សរសេរចុះចែកគ្នាគ្រាន់នឹងបានទទួលចម្លើយល្អពីប្រិយមិត្តមកវិញ ប៉ុន្តែមិនសូវមានពេលទេប៉ុន្មានថ្ងៃនេះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: