អូរកែវ ឬ អុកអែវ

គឺជារឿងធម្មតា ដែលពាក្យនៃភាសាមួយចូលទៅក្នុងភាសាមួយទៀត ហើយពាក្យនោះត្រូវសម្របខ្លួនតាមធម្មជាតិនៃភាសាដែលចូលទៅនៅ អណ្តាតគេ មិនដូចអណ្តាម្ចាស់ដើម ។ ឧទាហរណ៍៖ Machine ខ្មែរថា ម៉ាស៊ីន double ខ្មែរថា ឌុប ជាដើម ។
ខាងក្រោមនេះ ម្ចាស់អត្ថបទគិតថា វាមិនមែនកើតពីបម្រែប្រួលខាងលើនោះទេ គឺថាមានជនជាតិបរទេសមួយចំនួនបានហៅអ្វីដែលជារបស់ខ្មែរផ្ទុយអំពីខ្មែរយើងហៅ ។ ពាក្យ អូរកែវ មានបរទេសខ្លះហៅថា អុកអែវ Oc Eo ក៏មាន ។ ពាក្យនេះទំនងជាអ្នកសរសេរដើមគាត់អានត្រូវតាមបែបខ្មែរគឺ O’ceo ឬ Oceo តែដល់ពេលអ្នកក្រោយ ស្ទាក់ស្ទើរមិនដឹងថា តួ c ជារបស់ព្យាង្គមួយណា ហើយដល់សម្រេចទៅក៏ជ្រើសយក c ជារបស់ព្យាង្គទី១ ដែលនាំដល់ការហៅឈ្មោះកំពុងផែខ្មែរសម័យបុរាណថា Oc eo ។ រលួស និង លង្វែក ដែលទីកន្លែងទាំងពីរនេះជាអតីរាជធានីខ្មែរ ក៏ត្រូវបានអ្នកសិក្សាជាជនជាតិថៃ ហៅប្រាសចាកពីឯកសារដែលយើងធ្លាប់សិក្សាមក ។ គេហៅ រលួស ថា រលួយ (ระลวย) ចំណែក លង្វែក គេហៅថា ល្វែក (ละแวก) ។ យើងមិនប្រាកដថា ពាក្យលង្វែកនាសម័យនោះខ្មែរយើងហៅ ល្វែក ដូចដែលថៃហៅបច្ចុប្បន្នឬទេ ព្រោះភាគច្រើននៃពាក្យខ្មែរបូរាណដែលយើងសព្វថ្ងៃលែងប្រើហើយ ឃើញមានប្រើនៅក្នុងភាសានេះ ។

One Response to អូរកែវ ឬ អុកអែវ

  1. សួនវិចារ និយាយថា ៖

    ក្រែងពួកសៀមវាហៅបង្អាប់ជាតិសាសន៍យើងដឹង ។ ដូចជាហៅថា ខម ហ្នឹងដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: