ដ និង ត

អក្សរ ត និង ដ ជាព្យញ្ជនៈស្ថិតក្នុងវគ្គអក្ខរក្រមផ្សេងគ្នា តែមានជើងដូចគ្នា គឺ ្ត (សូមអានបន្ថែមអំពីជើង ត និង ដ) ។ ក្រៅពីនោះព្យញ្ជនៈ ត នៅក្នុងសំណេរពាក្យមួយចំនួនធំត្រូវគេអានជា ដ ដែរ ដូចជាក្នុងពាក្យ ធីតា បិតា ធម្មតា តំបន់ តំណាល ជាដើម ។ ការដែលអក្សរ ត អាចអានបានពីរបែប បែបនេះនាំឲ្យមានមតិភាគច្រើនគិតថា អក្សរ ត និង ដ អាចជំនួសគ្នាបាននៅក្នុងសំណេរ ជាហេតុធ្វើឲ្យមានការភ័ន្តច្រឡំរហូតដល់សំណេរពាក្យមួយចំនួន ដោយជួនកាលគេសរសេរ ត ជួនកាលគេសរសេរ ដ ។ តាមពិតពាក្យទាំងនេះជាពាក្យដែលមានសូរដូច (សទិសសូរ) ប៉ុណ្ណោះ ។ ពាក្យដែលសាធារណជនខ្មែរមួយចំនូនយល់ច្រឡំថាមានន័យដូចគ្នា តែមានសំណេរពីរបែប គឺ៖

ដំណឹង (ព័ត៌មាន) – តំណឹង (ភាពតឹង)
ដំបន់ (សម្បើម) – តំបន់ (ទី, ប៉ែកដី)
ដំណែង (ប្រែក្រឡា, កាឡាខ្លួន) – តំណែង (មុខងារ, នាទី)
ដំណក់ (មកពីពាក្យ ដក់, ដក់ទឹក) – តំណក់ (ក្លាយពីពាក្យ តក់, តំណក់ទឹក)
ដំណាល (ស្រករគ្នា, ស្មើឆ្នាំគ្នា) – តំណាល (និទាន, រៀបរាប់)
ដំណាប់ (ក្លាយមកពាក្យ ដាប់) – តំណាប់ (បង្អែមស្ងួត, តំណាប់ចេក, តំណាប់ស្វាយ) …

4 Responses to ដ និង ត

  1. វិចិត្រ និយាយថា ៖

    សូម្បី​តែ​ក្នុង​វចនានុក្រម​អេឡិចត្រូនិច​ក៏​សរសេរ​ខុស​ដែរ៖ ភក្តី ជើង ត ដែល​អាន​ចេញ ជើង​ ដ បែរ​ជា​ដាក់​ថា​ជើង ដ ទៅ​វិញ (ព្រោះបើ​យើង​បញ្ចូល ពាក្យ ភក្ដី ប្រើ​ជើង​ ដ ទើប​យើង​អាច​រក​ពាក្យ​នេះ​ឃើញ)។

  2. ដាវីដ និយាយថា ៖

    ក្រែង ្ដ ក្នុងពាក្យ ភក្ដី ជាជើងដ ទេ ដឺងអី? តែក្នុងភាសាថៃគេថា ផាក់ ឌី ภักดี ហេតុនេះខ្ញុំថា ភក្តី ្ដ ជាជើង ដ ច្រើនជាង ។​អញចឹងវចនានុក្រមប្រហែលជាមិនខុសទេយ៉ាង ។

    • វិចិត្រ និយាយថា ៖

      វចនានុក្រម​គេ​ដាក់​ថា អានថា ជើង​ដ មិនមែន​មានន័យ​ថា ជើង​នោះ​ជា​ជើង​ដ ទេ។ ដូចពាក្យ តារា អាន​ថា ដារ៉ា មិនមែន ​តារ៉ា ទេ។

      ខ្ញុំ​ហ៊ាន​អះអាងថា ជើង ត ព្រោះ​ពាក្យ​នេះ កើត​ពី ភក្តិ ហើយ ភក្តិ នេះ​ជា​ពាក្យ​សំស្ក្រឹត។ សំស្ក្រឹត​គេ​ប្រើ​ ត មិនមែន ដ ទេ។

      ឧទាហរណ៍ ពាក្យមួយ​ទៀត អន្តរធាន យើង​អាន​ថា អន់-ដ-ធាន តែ​ជើង​នេះ មិនមែន​ជា​ជើង ដ ទេ តែ​ជា​ជើង ត ទៅ​វិញ​ទេ ព្រោះ​ពាក្យ អន្តរ នេះ​ជា​ពាក្យ អន្តរ ដែល​យើង​ប្រើ​ដូចគ្នា​ជាមួយ​​ពាក្យ អន្តរជាតិ។

  3. khmerling ភាសាខ្មែរ និយាយថា ៖

    ក្នុងពាក្យ ភក្តី រូប ្ត ពិតជាជើងរបស់ ត ប្រាកដមែន ព្រោះក្នុងវចនានុក្រមភាសា​ខ្មែរថា ពាក្យនេះមានប្រភពមកពីពាក្យ សំស្ក្រឹត (ភក្តិ) ឬ បាលី (ភត្តិ) ប៉ុន្តែមិនបានបញ្ជាក់​ថាតួ ្ត ជាជើងអក្សរអ្វីទេ ចំណែកវចនានុក្រមសៀម ក៏ថាពាក្យនេះមានប្រភពមក​ពី សំស្ក្រឹត ภกฺติ (ភកតិ) ឬ បាលី ภตฺติ (ភតតិ)ដែរ ។ សៀមអាន ផាក់ ឌី ដោយមិនអានថា ផាក់ ទី/តី នោះទេ គឺទំនងមកពីសៀមខ្ចីតពីខ្មែរទៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: