ក្រុងឡាអេ

ជាអណ្តាតខ្មែរ ជាសំនៀងខ្មែរ និងជាលក្ខណៈធម្មជាតិនៃការបញ្ចេញសូរនៃភាសាមួយឆ្លង
ភាសាមួយទៀត ។ ដោយសារយើងធ្លាប់ស្ថិតនៅក្រោមអាណាព្យាបាលបារាំងជិតមួយ
សតវត្ស (1863-1953) ហេតុនេះ យើងហៅឈ្មោះទីក្រុង ឬឈ្មោះប្រទេសនានាលើ
សាកលលោកតាមបែបបារាំង ។ ប៉ុន្តែយើងមិនបានហៅប្រទេសដែលធ្លាប់ធ្វើអាណានិគម
លើយើងថា ហ្វ្រង់្ស ឬ ហ្វ្រាន្ស នោះទេ យើងហៅប្រទេសនេះថា បារាំង ។
រាស្ត្រខ្មែរដែលចាប់អារម្មណ៍អំពីបញ្ហាប្រាសាទព្រះវិហារ នឹងដឹងអំពីពាក្យ ឡាអេ ។
ពាក្យនេះយើងក៏ហៅបែបបារាំងដែរ ដែលបារាំងគេបញ្ចេញសំឡេងថា ឡា អៃ យ៉ា
La Haya ។ ចំណែកថៃទទួលឥទ្ធិពលពីអង់គ្លេសច្រើនជាងខ្មែរ ហេតុនេះថៃគេហៅ
ក្រុងនេះតាមបែបអង់គ្លេស ដោយជួនកាលកាត់ព្យាង្គទី១ចោល គឺនៅសល់ ហេក
ដែលអង់គ្លេសអានថា ឌឹ ហេហ្គ(The Hague) ។ មានមតិថាម្នាក់ៗកាន់ផែនទីច្បាប់
ផ្សេងគ្នា រីឯការហៅក្រុងកាត់ក្តីអំពីព្រះវិហារ ក៏ម្នាក់ៗ ហៅឈ្មោះក្រុងផ្សេងគ្នាដែរ ។

4 Responses to ក្រុងឡាអេ

  1. វិចិត្រ និយាយថា ៖

    បារាំង​សរសេរឈ្មោះក្រុង​នេះ​បាន​ពីរបែប មួយ La Haya និងមួយ​ទៀត La Haye ដែល​បារាំង​ក៏​ហៅថា ឡាអេ​ ដែរ។

  2. សុទ្ធី និយាយថា ៖

    អ្នកចំរៀងសំលេងក្ងួរកែវពេជ្រ ចិន្តាព្យាយាមនាំកូនទាំងពីរ ទៅរស់នៅៗសហរដ្ឋអាមេរិក ប៉ុន្តែទៅមិនរួច។ http://ekhmermagazines.com/detail.aspx?magazineid=398&pageid=49 កែវពេជ្រ ចិន្តាជាអតីតជំទាវ ជាអនុប្រធានយុវជនស្នូលបក្ស ខេត្តកំពត និងជាបក្សជន របស់គណបក្សប្រជាជន (គណបក្សស្រីយួនលើកជើង) បានប្រើល្បិចដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ក្រោមរូបភាពទៅសំដែងសិល្បះ តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។

  3. ចៅក្រឹម និយាយថា ៖

    ចៅក្រឹមគិតថាអត់បញ្ហា អានតាមបារាំងក៏មានតាមអង់លេក៏បាន។ អេ៎ក្រែងថា សៀមអត់ដែលក្រោមអាណានិគមគេទេ!!! ហេតុអី????

  4. ខ្មែរលីងហ្គ៍ និយាយថា ៖

    អេ​ លោកសុទ្ធីមានរឿងអីអញ្ចេះ ។ យើងកំពុងលើកអំពីពាក្យ ឡាអេ ទេតើ គឺមិនបាននិយាយដល់អ្នកចម្រៀងអីណានោះទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: